Trending now

អ្នកកាសែតចិនវាយតម្លៃខ្ពស់ចំពោះអត្ថបទរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

22:00 | 07/07/2021

អ្នកកាសែតឈ្មោះ Weiwei ប្រធានគណៈកម្មការភាសាវៀតណាមនៃវិទ្យុចិនអន្តរជាតិ (CRI) បានអត្ថាធិប្បាយថា អត្ថបទ “បញ្ហាទ្រឹស្តី និងភាពជាក់ស្តែងមួយចំនួនអំពីសង្គមនិយម និងមាគ៌ាឆ្ពោះទៅកាន់សង្គមនិយមនៅវៀតណាម” គឺជាអត្ថបទសំខាន់មួយ ដែលបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រ ជាការឡើងក្រាមនៃបញ្ញា និងទឹកចិត្តរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះបុព្វហេតុបដិវត្តន៍នៅប្រទេសវៀតណាម ដោយផ្អែកលើលិទ្ធិ ម៉ាក្ស - លេនីន និងផ្សាភ្ជាប់ជាមួយនឹងស្ថានភាពជាក់ស្តែងនៅវៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោក អគ្គលេខាបក្ស លោក Nguyen Phu Trong បានចូលរួមកិច្ចប្រជុំកំពូលរវាងបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយនានានៅលើពិភពលោក
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
អ្នកកាសែតចិនវាយតម្លៃខ្ពស់ចំពោះអត្ថបទរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានបោះឆ្នោតអនុម័តលើកម្មវិធីកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ (រូបថត៖ vnanet.vn)

យោងតាមអ្នកកាសែត Weiwei អត្ថបទរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានចូលរួមវិភាគទានយ៉ាងសំខាន់ដល់ប្រព័ន្ធទ្រឹស្តីសង្គមនិយមលើពិភពលោក។ នៅក្នុងអត្ថបទលោកអគ្គលេខាបក្ស Nguyen Phu Trong បានវិភាគយ៉ាងច្បាស់អំពីអត្តចរិតនៃមូលធននិយម ហើយចាត់ទុកថា “មូលធននិយមនៅតែមិនអាចដោះស្រាយបានជម្លោះជាមូលដ្ឋានដែលមានស្រាប់របស់វាទេ”។ ជាពិសេស លោកអគ្គលេខាបក្ស Nguyen Phu Trong បានចង្អុលច្បាស់ថា៖ “នៅពេលដែលអំណាចលុយកាក់គ្រប់គ្រងនោះ គឺអំណាចរបស់ប្រជាជនក៏ខ្សោយទៅ”។ “នៅក្នុងប្រទេសមូលធនអភិវឌ្ឍន៍នោះ ទោះបីការបោះឆ្នោតអាចផ្លាស់ប្តូររដ្ឋាភិបាលក៏ដោយ ក៏ប៉ុន្តែមិនអាចផ្លាស់ប្តូរអនុភាពកាន់អំណាចទេ។ នៅខាងក្រោយប្រព័ន្ធពហុបក្ស នៅលើភាពជាក់ស្ដែង គឺជាសាជីវកម្មមូលធននិយមផ្ដាច់មុខដដែល”។ លើសពីនេះទៅទៀត អ្នកកាសែត Weiwei បានលើកឡើងពីការដែលបក្សកុម្មុយនិស្តវៀតណាមប្រកាន់ខ្ជាប់នូវទស្សនៈថា រដ្ឋគឺជា "របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន" ដោយយកប្រជាជនធ្វើជាមជ្ឈភាព ហើយគំនិត និងសកម្មភាពសព្វគ្រប់តែងតែផ្ដើមចេញពីផលប្រយោជន៍របស់ប្រជាជន តែងតែយកផលប្រយោជន៍របស់ប្រជាជនជាគោលដៅដ៏ខ្ពង់ខ្ពស់បំផុត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម