Trending now

ប្រទេសវៀតណាមថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិលនៅក្នុងប្រទេសអេត្យូពី

14:31 | 06/07/2021

បណ្តាប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភចំពោះការដែលស្ថានភាពនៅ Tigray ប្រទេសអេត្យូពីមិនទាន់បានកែលម្អនោះទេ។

វៀតណាមអំពាវនាវឱ្យមានការដោះស្រាយជំលោះនៅ Bosnia – Herzegovina ដោយសន្តិវិធី វៀតណាមអំពាវនាវឱ្យមានការដោះស្រាយជំលោះនៅ Bosnia – Herzegovina ដោយសន្តិវិធី
វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារ
ផ្ទះសម្បែងដែលត្រូវខូចខាតក្នុងកំឡុងពេលមានជម្លោះនៅតំបន់ Tigray ប្រទេសអេត្យូពី (រូបថត៖ AFP/VNA)
ផ្ទះសម្បែងដែលត្រូវខូចខាតក្នុងកំឡុងពេលមានជម្លោះនៅតំបន់ Tigray ប្រទេសអេត្យូពី (រូបថត៖ AFP/VNA)

នាថ្ងៃទី ២ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពអេត្យូពីដោយមានការចូលរួមពីអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកនយោបាយសន្តិភាព លោកស្រី Rosemary DiCarlo និងអគ្គលេខាធិការរងប្រចាំការនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ លោក Ramesh Rajasingham រួមជាមួយតំណាងអេត្យូពី។

បណ្តាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភចំពោះការដែលស្ថានភាពនៅ Tigray ប្រទេសអេត្យូពីមិនបានកែកម្អទេ ជាពិសេសស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ និងអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិល និងបុគ្គលិកជំនួយមនុស្សធម៌ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Dinh Quy បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅ Tigray ក្នុងរយៈពេលកន្លងមក។ ចំពោះការវាយប្រហារទៅលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចំាបាច់ និងទីភ្នាក់ងារ និងបុគ្គលិកជំនួយមនុស្សធម៍ លោកឯកអគ្គរដ្ឋទូតវៀតណាមបានថ្កោលទោស និងអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពទាំងនេះ ដោយអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិល ការពារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងមិនរារាំងការទទួលជំនួយមនុស្សធម៌។ ភាគីនានាចាំបាច់ត្រូវជំរុញការសន្ទនាគ្នា ការផ្សះផ្សា ស្វែងរកដំណោះស្រាយរយៈពេលវែង និងសមស្រប ដែលក្នុងនោះត្រូវដាក់ផលប្រយោជន៍របស់ប្រជាជនជាអាទិភាពចម្បង។

លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ រួមទាំងសហភាពអាហ្រ្វិកបន្តគាំទ្រដល់ភាគីនានាក្នុងការជំរុញការសន្ទនា កសាងទំនុកចិត្ត ផ្តល់ជំនួយមនុស្សធម៌ និងជួយដល់ប្រទេសអេត្យូពីក្នុងការកសាងឡើងវិញ ធ្វើឱ្យការរស់នៅរបស់ប្រជាជនវិលត្រឡប់មករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះ ដើម្បីសន្តិភាព ការផ្សះផ្សា និងការកសាងប្រទេសឡើងវិញ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា