Trending now

វៀតណាមអំពាវនាវឱ្យមានការដោះស្រាយជំលោះនៅ Bosnia – Herzegovina ដោយសន្តិវិធី

17:38 | 01/07/2021

នាថ្ងៃទី ២៩ មិថុនា ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅ Bosnia និង Herzegivina។

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារ
វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា
ទិដ្ឋភាពនៃកិច្ចប្រជុំ ។
ទិដ្ឋភាពនៃកិច្ចប្រជុំ ។

ថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅ Bosnia និង Herzegivina ដែលនៅតែបន្តអភិវឌ្ឍ យ៉ាងស្មុគស្មាញ ប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សាមគ្គីភាពនិងវិបុលភាពរបស់ប្រទេសនេះ និងប្រជា ជន។ ទន្ទឹមជាមួយគ្នានោះ លោកបានអំពាវនាវ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាប្រឈម ស្ថិរភាពស្ថានភាពនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចនិងកែលំអជីវភាពរស់នៅរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធចាំបាច់ត្រូវលើកកម្ពស់ការកសាងជំនឿទុកចិត្ត ការសន្ទនាដើម្បីជំនះការខ្វែងគំនិតនិងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាជាតិ រួមទាំងការគាំទ្រពីសហគមន៍អន្តរជាតិ និងតម្រូវការគោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ Bosnia និង Herzegivina ផងដែរ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមគាំទ្រការគោរពច្បាប់អន្តរជាតិ គាំទ្រតួនាទីរបស់ស្ថាប័នក្នុងតំបន់ ក៏ដូចជាសន្ធិសញ្ញាអន្តរជាតិនិងតំបន់ ក៏ដូចជា គាំទ្រដល់ការដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ក្នុងនោះមានអ្នកសម្រុះសម្រួល ហើយបានស្នើឱ្យភាគីជួបសន្ទនា ដើម្បីស្វែងរកទស្សនៈរួម ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងប្រទេសនេះនិងតំបន់ទាំងមូល៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦