Trending now

វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា

18:21 | 25/06/2021

វៀតណាមបានបោះឆ្នោតគាំទ្រហើយអំពាវនាវឲ្យអាមេរិកបញ្ច្រាសទំនោរគោលនយោបាយនាបច្ចុប្បន្នជាមួយគុយបា មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកទៀតផង។

អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូរបស់វៀតណាម។ អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូរបស់វៀតណាម។
ជាលើកដំបូងហើយ ដែលវៀតណាមទទួលព្យាយបាលជាបន្ទាន់ជូនបុគ្គលិកអង្គការសហប្រជាជាតិឆ្លងជំងឺកូវីដ ១៩ ជាលើកដំបូងហើយ ដែលវៀតណាមទទួលព្យាយបាលជាបន្ទាន់ជូនបុគ្គលិកអង្គការសហប្រជាជាតិឆ្លងជំងឺកូវីដ ១៩
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប។

មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) កាលពីថ្ងៃទី២៣ ខែមិថុនា បាន អនុម័តលើសេចក្ដីសម្រេចចិត្តដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុទៅលើគុយបា ដោយលទ្ធផលសម្លេងគាំទ្រចំនួន ១៨៣ សម្លេងប្រឆាំងចំនួន២ និងសម្លេងអនុបវាទចំនួន៣។

វៀតណាមបានបោះឆ្នោតគាំទ្រហើយអំពាវនាវឲ្យអាមេរិកបញ្ច្រាសទំនោរគោលនយោបាយនាបច្ចុប្បន្នជាមួយគុយបា មិនត្រឹមតែដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកទៀតផង។

ថ្លែងនៅចំពោះមុខមហាសន្និបាត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.បបានសង្កត់ធ្ងន់ថា បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុទៅលើគុយបា បានដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិ និងគោល ការណ៍សារវ័ន្តនានានៃធម្មនុញ្ញអ.ស.ប។វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ អំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើគុយបា ដើម្បីឲ្យគុយបាត្រូវបានចូលរួមដោយសេរីភាព សមភាព និងយុត្តិធម៌ ក្នុងទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម អនុលោមតាមច្បាប់អន្តរជាតិ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន
ខេត្ត Gia Lai ទុកថវិកាជាង ២.១០០ ពាន់លានដុង ដើម្បីរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋចំនួន ១.៤៩៥ គ្រួសារ