Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូរបស់វៀតណាម។

16:28 | 22/06/2021

យុគសម័យ - ថ្មីៗនេះនៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយលោក Antonio Guterres ដើម្បីអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជាថ្មី ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២២-២០២៦ ដោយមហា សន្និបាតអង្គការសហប្រជាជាតិ ហើយភាគីទាំងពីរពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាតិ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរចំពោះសហរដ្ឋអាមេរិកដែល ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សឡើងវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរចំពោះសហរដ្ឋអាមេរិកដែល ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សឡើងវិញ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អញ្ជើញអបអរសាទរទិវាឯករាជ្យជាតិវៀតណាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អញ្ជើញអបអរសាទរទិវាឯករាជ្យជាតិវៀតណាម
អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូរបស់វៀតណាម។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។ ( រូបថត៖ អង្គការសហប្រជាជាតិ)

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់វៀតណាម ជាពិសេសលើវិស័យបង្ការជំងឺឆ្លងរាតត្បាត Covid-១៩ ។ លោកអគ្គលេខាធិការបានទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវរបស់ វៀតណាមនៅអង្គការសហប្រជាជាតិនិងក្នុងបញ្ហាសកលលោកជាពិសេសនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងការអនុវត្ត SDGs ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងជំងឺរាតត្បាត Covid-១៩ ហើយ Antonio Guterres បានចាត់ទុកថា វៀតណាមគឺជាកត្តាដ៍សំខាន់ដែលរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោកអគ្គលេខាធិការបានថ្លែងអំណរគុណចំពោះការដែលប្រទេសវៀតណាមបានទទួលនិងព្យាបាលបុគ្គលិកអង្គការសហប្រជាជាតិដែលឆ្លងជំងឺ Covid-១៩ ដោយជោគជ័យ ហើយបង្ហាញស្មារតីសាមគ្គីភាពអន្តរជាតិដើម្បីជំនះនូវជំងឺរាតត្បាត។

ធ្វការពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងក្នុងតំបន់ ភាគីទាំងពីរបានចែករំលែកអំពីសារៈសំខាន់នៃការថែរក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ទន្ទឹម​នឹងនេះ បាន​អះអាងនូវតួនាទីស្នូលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ផងដែរ៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម