Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិ អបអរសាទរចំពោះសហរដ្ឋអាមេរិកដែល ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សឡើងវិញ

10:36 | 10/02/2021

អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានអបអរសាទរចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការវិលត្រឡប់មកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញ ក្រោយរយៈពេល៣ឆ្នាំដែលដកខ្លួនចេញពីអង្គការនេះ។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី ៤៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

អ្នកនាំពាក្យ អ.ស.ប លោក Stephane Dujarric បានឲ្យដឹងថា អ. ស.ប កំពុងទន្ទឹងរង់ចាំសហរដ្ឋអាមេរិកដែលមាន «សំឡេងដ៏សំខាន់» នៅក្នុងករណីជាបន្ទាន់នៅក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី ៨ ខែកុម្ភៈ ភារធារីស្តីទីរបស់សហរដ្ឋអាមេរិកលោក Mark Cassayre បានបញ្ជាក់ថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្តល់ជំនឿទុកចិត្តទៅលើគោលនយោបាយកិច្ចការបរទេសដោយយកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសមភាពធ្វើជាមជ្ឈភាពហើយការប្រើប្រាស់ឧបករណ៍ពហុភាគីប្រកបដោយប្រសិទ្ធភាពគឺជាកត្តាមួយក្នុងការសម្រេចបាននូវចក្ខុវិស័យនោះ។

លោកលោក Cassayre បានបន្ថែមទៀតថា ជាបឋម សហរដ្ឋអាមេរិកនឹងចូលរួមឡើងវិញក្នុងនាមជាប្រទេសសង្កេតការណ៍ ហេតុដូច្នេះរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងមានឱកាសថ្លែងមតិនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងចូលរួមក្នុងកិច្ចចរចានានា ក៏ដូចជាតភ្ជាប់ទំនាក់ទំនងជាមួយដៃគូនានាដើម្បីដាក់ចេញសេចក្តីសម្រេចចិត្តទាំងឡាយ ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន