Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អញ្ជើញអបអរសាទរទិវាឯករាជ្យជាតិវៀតណាម

10:43 | 29/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃទិវាឯករាជ្យជាតិវៀតណាម អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានផ្ញើការអបអរសាទរដ៏កក់ក្តៅបំផុតដល់ រដ្ឋាភិបាលនិងប្រជាជនវៀតណាម។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អញ្ជើញអបអរសាទរទិវាឯករាជ្យជាតិវៀតណាម

ក្នុងឱកាសនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក António Guterres បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាដៃគូដ៏រឹងមាំរបស់ អ.ស.ប ចាប់តាំងពីចូលរួមជាមួយអង្គការនេះក្នុងឆ្នាំ ១៩៧៧ ។ អង្គការសហប្រជាជាតិនិងតួនាទីឈានមុខរបស់វៀតណាមក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នឹងមានសារៈសំខាន់ជាងពេលណាៗទាំងអស់ខណៈដែលពិភពលោកបានសា្តរសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិន៍កូវីដ១៩។ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព។

ពិតណាស់ថាពិធីរំលឹកខួបលើកទី ៧៥ នៃទិវាឯករាជ្យជាតិរបស់វៀតណាមបានប្រព្រឹត្តទៅស្របពេលដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ និងជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបានបង្ហាញវត្តមានអន្តរជាតិដ៏ខ្លាំងក្លារបស់វៀតណាម។ លោកអគ្គលេខាធិការ អ. ស.ប António Guterres ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងពិធិនេះ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមសហប្រធានរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់នៃភាពជាដៃគូមេគង្គ - សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីទីម័រឡេស្តេ រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម៖ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព
ខេត្ត Hung Yen - ជប៉ុន៖ បង្កើនការតភ្ជាប់ ជម្រុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនង
ផលិតផលសិប្បកម្ម និងម្ហូបអាហារវៀតណាម ទាក់ទាញភ្ញៀវអន្តរជាតិនៅក្នុងពិព័រណ៍អង្គការសហប្រជាជាតិឆ្នាំ ២០២៦
នាយករដ្ឋមន្ត្រីឡាវ និងកម្ពុជា រៀបចំអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន