Trending now

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារ

11:32 | 30/06/2021 យោងតាមវិទ្យុសំលេងវៀតណាម

នាយប់ថ្ងៃទី២៨ ខែមិថុនា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំពិភាក្សាបើកចំហ ជាន់ខ្ពស់តាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) អំពីប្រធានបទ “កុមារនិងជម្លោះប្រដាប់អាវុធ” ក្រោមអធិបតីភាពរបស់ប្រធានាធិបតី អេស្តូនី លោក Kersti Kaljulaid ប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមិថុនាឆ្នាំ២០២១។

វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា វៀតណាមបោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើគុយបា
អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូរបស់វៀតណាម។ អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូរបស់វៀតណាម។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang ចូលរួមសម័យប្រជុំ។ (រូបថត៖ baoquocte)
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Dang Hoang Giang ចូលរួមសម័យប្រជុំ។ (រូបថត៖ baoquocte)

សម័យប្រជុំនេះមានការចូលរួមរបស់អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាយិកាប្រតិបត្តិមូលនិធិកុមារអ.ស.ប (UNICEF) លោកស្រី Henritetta Fore ឯកអគ្គរដ្ឋទូតសុឆន្ទៈនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អ.ស.ប (UNESCO) លោក Forest Whitaker ប្រធានាធិបតីអៀឡង់ ប្រធានាធិបតីនីហ្សេ រួមជាមួយរដ្ឋមន្រ្តីនិងតំណាងជាន់ខ្ពស់នៃប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ និងអង្គការអន្តរជាតិមួយចំនួនទៀត។

ថ្លែងនៅសម័យប្រជុំនេះ លោកអនុរដ្ឋមន្រ្តី Dang Hoang Giang បានបញ្ជាក់ថា ការការពារកុមារគួរតែត្រូវបានដាក់នៅទីតាំងកណ្ដាលនៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អ.ស.ប ហើយត្រូវបានរួមបញ្ចូលក្នុងមុខងារប្រតិបត្តិការរបស់បេសកកម្មនានា។ លោកអនុរដ្ឋមន្រ្តីក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាកសាងអនាគតមួយដ៏ល្អប្រសើរជាងសម្រាប់កុមារផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា