យុគសម័យ - តាមខ្សែព្រំដែនដែលមានប្រវែងជាង ៥០ គីឡូម៉ែត្រ កងទ័ពការពារព្រំដែនខេត្ត Dong Thap តែងតែរៀបចំទីស្នាក់ការគ្រប់គ្រងនិងការពារព្រំដែនចំនួន ២៦ កន្លែង និងក្រុមការងារចល័តចំនួន ៣៣ នៅលើដីគោកនិងតាមផ្ឡុវទឹក ថែមទាំងល្បាតនិងត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ការរត់ពន្ធនិងការឆ្លងជំងឺរាតត្បាត Covid-19 …
![]() |
![]() |
ថ្មីៗ នេះ មុខសញ្ញារត់ពន្ធតែងតែឆ្លៀតយកឱកាសពីអាកាសធាតុភ្លៀងនិងខ្យល់ ដើម្បីដឹកជញ្ជូនទំនិញរត់ពន្ធខុសច្បាប់ពីព្រំដែនទៅខេត្ត Dong Thap ។ ក្នុងខែមិថុនា ឆ្នាំ ២០២១ ក្រុមល្បាតនៃប៉ុស្តិ៍កងទ័ពការពារព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc បានឃាត់ចាប់ចំនួន២៩ ករណីនៃការដឹកជញ្ជូនបារីបរទេសខុសច្បាប់ និងរឹបអូសបានបារីជាង ៣៣,៦៥០ កញ្ចប់ ម៉ាក់ Jet, Hero, Caraven... អង្គភាពក៏បានសហការជាមួយក្រុមការងារប្រឆាំងនឹងគ្រឿងញៀននិងបទឧក្រិដ្ឋ (កងទ័ពការពារព្រំដែនខេត្ត Dong Thap) និងនគរបាល ឃុំ Thuong Phuoc 1 បានឃាត់ចាប់ ២ ករណី និងរឹបអូស បារីបរទេសចំនួន ៤.៥០០ កញ្ចប់។
![]() |
វត្ថុតាងនៃការរត់ពន្ធបារីបរទេសត្រូវបានកម្លាំងល្បាតនៃប៉ុស្តិ៍កងទ័ពការពារព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc បានចាប់និងរឹមអូស នាថ្ងៃទី ២១ ខែមិថុនា។ |
លោកវរសេនីយ៍ទោ Tran Duy E អ្នកនយោបាយនៃប៉ុស្តិ៍ កងទ័ពការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Thuong Phuoc បានចែករំលែកថា “ អង្គភាពបានចុះល្បាតនិងត្រួតពិនិត្យតំបន់នីមួយៗ យ៉ាងតឹងរឹង ហើយបានរកឃើញនិងទប់ស្កាត់អំពើខុសច្បាប់ឲ្យទាន់ពេលវេលា។ ក្រុមការងាររបស់អង្គភាពតែងតែផ្សព្វផ្សាយ និងឃោសនាដើម្បីឱ្យប្រជាជនយល់ថា ការដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់អាចត្រូវបានឆ្លងជំងឺ Covid-19 ។ ដូច្នេះ ការកៀងគរប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានយ៉ាងសកម្មដល់អង្គភាព ដោយថ្កោលទោសចំពោះសកម្មភាពឆ្លងកាត់ព្រំដែនខុសច្បាប់និងសកម្មភាពរត់ពន្ធឆ្លងដែន”។
បើតាមលោកវរសេនីយ៍ឯក Vo Van Vu អនុប្រធាន ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀននិងបទឧក្រិដ្ឋកម្ម (កងទ័ពការពារព្រំដែនខេត្ត Dong Thap) បាននិយាយថា ចាប់ពីដើមឆ្នាំ ២០២១ រហូតមកដល់ពេលនេះ អង្គភាពនានានៃកងទ័ពការពារព្រំដែនខេត្ត Dong Thap បានចាប់ ១៣៥ ករណី និងអាជីវករ ចំនួន ១១ នាក់ (ក្នុងនោះ ១២៧ ករណី មិនទាន់រកឃើញអាជីវករ) ។ ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនខុសច្បាប់។ វត្ថុតាងដែលរឹបអូសបាន រួមមាន បារីបរទេសជាង ១២០,០០០ កញ្ចប់, ស្ករស ៦.០៥០ គីឡូក្រាម, ស្រាបៀរ ៣៥ កេស, មាសជិត ៣ គីឡូក្រាម …ដែលមានតម្លៃសរុបប្រមាណ ៥,៣ ពាន់លានដុង។
កងទ័ពការពារព្រំដែនបានសម្របសម្រួលជាមួយកម្លាំងគយនិងនគរបាល ដើម្បីរឹបអូសបារីបរទេសជិត ១០,០០០ កញ្ចប់ ស្ករស ៥៥០ គីឡូក្រាមនិងថ្នាំពេទ្យ ៨១ ប្រអប់។
ទោះយ៉ាងណាក៏ដោយ ដោយសារការគ្រប់គ្រងផ្លូវលំដើម្បីទប់ស្កាត់ការរីករាលដាលបានបណ្តាលឱ្យទំនិញមួយចំនួន នៅតាមតំបន់ព្រំដែនមានការឡើងថ្លៃ។ ដើម្បីផលប្រយោជន៍របស់ខ្លួន មុខសញ្ញាទាំងនោះមិនអើពើរនឹងហានិភ័យនៃការរីករាលដាលនៃជំងឺនិងបទប្បញ្ញត្តិនៃច្បាប់ឡើយដោយបានប្រើគ្រប់វិធីនិងកលល្បិចក្នុងការដឹកជញ្ជូនទំនិញរត់ពន្ធឆ្លងកាត់ព្រំដែនដែលបណ្តាលឱ្យស្ថានភាពរត់ពន្ធក្នុងតំបន់នៅតែបន្តស្មុគស្មាញ ។/ ។

thoidai.com.vn
មតិពីមិត្តអ្នកអាន