Trending now

ខេត្ត Gia Lai រៀបចំទិវាបរិច្ចាគឈាម “តំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប”

11:32 | 06/07/2021

នាថ្ងៃទី ៣ ខែកក្កដា នៅទីក្រុង Pleiku គណៈ កម្មាធិការដឹកនាំបំផុសចលនារបស់ខេត្ត Gia Lai សម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានរៀបចំពិធីបរិច្ចាគឈាម “តំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប”។

ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen ខេត្ត Gia Lai - ជាចំណុចដ៏ភ្លឺស្វាងមួយក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិគំរូថ្មីនៅតំបន់ Tay Nguyen
ព្រះវិហារប្រូតេស្តង់ Plei Mo Nu (ខេត្ត Gia Lai)៖​ គោលដៅចុងសប្តាហ៍រីករាយសម្រាប់អ្នកកាន់សាសនាកាតូលិក ព្រះវិហារប្រូតេស្តង់ Plei Mo Nu (ខេត្ត Gia Lai)៖​ គោលដៅចុងសប្តាហ៍រីករាយសម្រាប់អ្នកកាន់សាសនាកាតូលិក
រូបថត៖ baogialai
រូបថត៖ baogialai

ទិវាបរិច្ចាគឈាម “ដំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប” គឺជាសកម្មភាព ឆ្លើយតបទៅនឹងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត “ដំណើរក្រហម - តភ្ជាប់តំណក់ឈាមវៀតណាម” លើកទី ៩ ឆ្នាំ ២០២១ របស់គណៈកម្មាធិការជាតិ ដឹកនាំការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែមិថុនាដល់ថ្ងៃទី ៨ ខែសីហា នៅតាមខេត្តនិងក្រុងចំនួន ៤៤ ទូទាំងប្រទេស ហើយរំពឹងថានឹងទទួលបានឈាមចំនួន ១០ ម៉ឺន ឯកតា។ នេះជាលើកទី ៦ ហើយដែលខេត្ត Gia Lai ចូលរួមក្នុងកម្មវិធីនេះ។

សូមគូសបញ្ជាក់ថា នៅឆ្នាំនេះ គណៈកម្មាធិការដឹកនាំបំផុសចលនារបស់ខេត្ត Gia Lai សម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានកំណត់គោលដៅនៃការកៀងគរនិងទទួលឈាមយ៉ាងហោចណាស់ចំនួន ៦០០ ឯកតា។ ក្នុងឱកាសនេះ គណៈកម្មាធិការដឹកនាំការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តរបស់ខេត្ត Gia Lai បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ២៧ ក្រុមគ្រួសារចំនួន ៤ និងបុគ្គលចំនួន ៤១ នាក់ដែលមានស្នាដៃឆ្នើមក្នុងការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្ត៕

VOV/Baogialai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត