Trending now

អះអាងពីស្មារតីសាមគ្គីភាពដ៏ស្និទ្ធិស្នាលនិងការជឿទុកចិត្តរវាងវៀតណាម និងឡាវ

17:51 | 29/06/2021 យោងតាមវិឡុសំលេងវៀតណាម

អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀត ណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ មិថុនា ឆ្នាំ ២០២១។ ដំណើរទស្សនកិច្ចបានអះអាងពីស្មារតីសាមគ្គីភាពដ៏ជិតស្និទ្ធនិងការជឿទុកចិត្តគ្នា មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងប្រជាជនឡាវ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ។

វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ
ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយ លោក Thongloun Sisoulith (នាគ្រានេះលោកជានាយករដ្ឋមន្ត្រីឡាវ) នៅខែធ្នូឆ្នាំ ២០២០ (រូបថត៖ TTXVN)
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបជាមួយ លោក Thongloun Sisoulith (នាគ្រានេះលោកជានាយករដ្ឋមន្ត្រីឡាវ) នៅខែធ្នូឆ្នាំ ២០២០ (រូបថត៖ TTXVN)

នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Thongloun Sisoulith ក្នុងនាមជាអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអាណត្តិ ២០២១-២០២៦។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់នូវការគោរពរបស់បក្ស និងរដ្ឋឡាវចំពោះទំនាក់ទំនងជាមួយបក្ស និងរដ្ឋវៀតណាម។

បន្តថែរក្សា ពូនជ្រុំ និងពង្រីកទំនាក់ទំនងមិត្តភាព

ដំណើរទស្សនកិច្ចនេះគឺជាការបញ្ជាក់សារជាថ្មីនូវគោលជំហររបស់ បក្ស ប្រជាជនបដិវត្តឡាវក្នុងការបន្តរក្សា ពូនជ្រុំ និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមា ទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ក៏ជាការអនុវត្តគោលមាគ៌ាកិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់ឡាវក្នុងការថែរក្សានិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការពិសេសរវាងឡាវនិងវៀតណាម ក៏ដូចជាបង្ហាញភាពរស់រវើកក្នុងទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរផងដែរ។

ក្នុងរយៈពេលកន្លងទៅ ទោះបីជាស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័សនិងស្មុគស្មាញក៏ដោយ ប៉ុន្តែក្រោមការដឹកនាំរបស់បក្សទាំងពីរ និងការសម្របសម្រួលរបស់រដ្ឋាភិបាលទាំងពីរនោះ ប្រទេសទាំងពីរបានសហការគ្នាដោយម្ចាស់ការ និងអនុត្តន៍យ៉ាងសកម្មនូវរាល់កិច្ចព្រមព្រៀង ផែនការសហប្រតិបត្តិការ ដោយទទួលបានលទ្ធផលជាក់ស្ដែងលើគ្រប់វិស័យ។ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅ វៀតណាមលោក Sengphet Houngboungnuang បានបញ្ជាក់ថា៖ “ទំនាក់ទំនងនយោបាយបន្តត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ សាមគ្គីភាព ជិតស្និទ្ធិ ជឿទុកចិត្តលើគ្នាទៅវិញទៅមក បានដើរតួនាទីជាសសរស្តម្ភដ៏សំខាន់ ព្រមទាំងតម្រង់ទិសដៅរួមក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសបន្តត្រូវបានអះអាងគឺជាសរសរស្តមដ៏សំខាន់មួយ ក្នុងទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល វិទ្យាសាស្ត្រ - បច្ចេកវិទ្យាមានការវិវឌ្ឍជាវិជ្ជមាន”។

ជាពិសេស ប្រទេសទាំងពីរបានសហការគ្នាយ៉ាងសកម្ម ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដូចជា៖ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងបណ្ដាក្រសួង ស្ថាប័ន និងខេត្ត ក្រុងរវាងប្រទេសទាំងពីរ សំដៅចែករំលែកមេរៀនបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងព្យាបាលជំងឺកូវីដ ១៩។

សំណងអគាររដ្ឋសភាឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនឡាវ។​(រូបថត៖ nhandan)
សំណងអគាររដ្ឋសភាឡាវ ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនឡាវ។​(រូបថត៖ nhandan)

រឹតបន្តឹងទំនាក់ទំនងទ្វេភាគីថែមទៀត ក្នុងបរិបទថ្មី

នាបច្ចុប្បន្ន វៀតណាមនិងឡាវបានកំណត់ថាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរផ្តោតសំខាន់លើវិស័យអាទិភាពដូចជា៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ រក្សា និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងក្រសួង ស្ថាប័ន ខេត្ត ក្រុងរបស់ប្រទេសទាំងពីរ។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - សន្តិសុខ និងកិច្ចការបរទេស។ ពង្រឹងនិងពង្រីកការយល់ដឹងរួមរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ អំពីសារៈសំខាន់ជា យុទ្ធសាស្ត្រនៃទំនាក់ទំនងដ៏ពិសេសរវាងឡាវនិងវៀតណាម។ ថែរក្សានិងជំរុញការងារអប់រំ បំពាក់បំប៉ននយោយបាយមនោគមវិជ្ជានតាមរយៈជំនួបប្រាស្រ័យទាក់ទងគ្នាវប្បធម៌ ទំនាក់ទំនងរវាងប្រជាជន ជាមួយប្រជាជន ដើម្បីបក្សទាំងមូល ប្រជាជនទាំងមូល ជាពិសេសគឺយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងអំពីអត្ថន័យ និងតម្រូវការចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងពិសេសឡាវ - វៀតណាម។ ក្នុងស្មារតីនេះ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានរួមចំណែករឹតបន្តឹង ទំនាក់ទំនងទ្វេភាគីថែមទៀត។ ឯកអគ្គរដ្ឋទូតឡាវ លោក Sengphet Houngboungnuang បានអះអាងថា៖ “អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអញ្ជើញជួបពិភាក្សាការងារជាផ្លូវការជាមួយសមភាគី និងជួបសវនការ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម សំដៅបន្តផ្លាស់ប្តូរទស្សនៈ និងវិធានការ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទទួលបានប្រសិទ្ធភាពជាក់ស្តែងតាមកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួម ព្រមទាំងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៦ ដើម្បីបន្តពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ ក៏ដូចជារវាងរដ្ឋទាំងពីរ ឲ្យកាន់តែស៊ីជម្រៅ និងទទួលបាន ផលប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ”។

នាបច្ចុប្បន្ននេះ ក្នុងបរិបទដែលស្ថានភាពពិភពលោកនិងតំបន់បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ជាងពេលណាៗទាំងអស់ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកំណត់ថា ចាំបាច់ត្រូវពង្រឹង រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ស្រុះចិត្តគំនិត រួមកម្លាំងកាយចិត្ត ពង្រីកប្រពៃណីសាមគ្គីភាពដ៏ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសនីមួយៗ។ ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមលើកនេះរបស់ប្រទេសវៀតណាម​និងឡាវ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម