Trending now

វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ

08:33 | 29/06/2021 យោងតាមវិឡុសំលេងវៀតណាម

នារសៀលថ្ងៃទី ២៨ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រ ធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវលោក Thongloun Sisoulith ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ
នគរបាលខេត្តក្វាងណាម បរិច្ចាគបរិក្ខាពេទ្យសម្រាប់ការការពារនិងប្រយុទ្អប្រឆាំងនឹងជំងឺកូវីដ-១៩ដល់នគរបាលខេត្តសេកុង - ឡាវ នគរបាលខេត្តក្វាងណាម បរិច្ចាគបរិក្ខាពេទ្យសម្រាប់ការការពារនិងប្រយុទ្អប្រឆាំងនឹងជំងឺកូវីដ-១៩ដល់នគរបាលខេត្តសេកុង - ឡាវ
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថត៖ VGP)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានឯកភាពខ្ពស់អំពីទិសដៅនៃកិច្ច សហប្រតិបត្តិការនាពេលខាងមុខលើវិស័យផ្សេងៗ ដោយសង្កត់ធ្ងន់ថា នឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងនោះ សង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធ ភាពនូវលទ្ធផលនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ក៏ដូចជាកម្មវិធីសហប្រតិបត្តិការរវាងក្រសួងសាខានិងមូលដ្ឋាននៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ បន្តលើកកម្ពស់និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ រួមទាំងសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងគម្រោងនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍកំពង់ផែ Vung Ang ១, ២, និង ៣ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្តែងក្តីរីករាយចំពោះការរីកចម្រើនដ៏ល្អរបស់ក្រុមហ៊ុនកំពង់ផែអន្តរជាតិឡាវ - វៀតណាម ដោយនាំមកនូវកំណើនល្អ។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលដើម្បីស្វែងរកដើមទុនវិនិ យោគនិងជំរុញការអនុវត្តគម្រោងតភ្ជាប់ផ្លូវដឹកជញ្ជូនរួមទាំងផ្លូវហាយវ៉េ ហាណូយ - វៀងចន្ទន៍និងផ្លូវដែក Vietiane - Vung Ang ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងវៀតណាម ឡាវនិងកម្ពុជា។

ទិដ្ឋភាពនៃជំនួប។​(រូបថត៖ VGP)
ទិដ្ឋភាពនៃជំនួប។​(រូបថត៖ VGP)

ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមសាងសង់ឧទ្យានមិត្តភាពឡាវ - វៀតណាមនៅទីក្រុងវៀងចន្ទន៍នាពេលឆាប់ៗនេះ និងសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពវៀតណាម - ឡាវ និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវក្នុងឆ្នាំ ២០២២។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ក៏បានចែករំលែកការវាយតម្លៃ លើបញ្ហាតំបន់និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពប្រភពទឹកដងទន្លេមេគង្គ។ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលនិងគាំទ្រគ្នាយ៉ាងជិតស្និតដោយរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស