Trending now

ជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានជំនឿទុកចិត្តគ្នាវៀតណាម - ឡាវ

08:20 | 29/06/2021 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ មិថុនា។

ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ
លោក Nguyen Phu Trong ទទួលជួបលោក Thongloun Sisoulith ក្នុងឱកាសលោក Thongloun Sisoulith បំពេញទស្សនកិច្ចនិងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ នាខែធ្នូ ឆ្នាំ២០២០ (រូបថត៖ vnanet.vn)
លោក Nguyen Phu Trong ទទួលជួបលោក Thongloun Sisoulith ក្នុងឱកាសលោក Thongloun Sisoulith បំពេញទស្សនកិច្ចនិងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ នាខែធ្នូ ឆ្នាំ២០២០ (រូបថត៖ vnanet.vn)

នេះជាដំណើរទស្សនកិច្ចនៅបរទេសដំបូងបង្អស់របស់លោក Thongloun Sisoulith ក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ សម្រាប់អាណត្តិ ២០១១-២០២៦ និងជាលើកដំបូងដែលវៀតណាមទទួលស្វាគមថ្នាក់ដឹកនាំបក្ស និងរដ្ឋឡាវបន្ទាប់ពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងបំណងបន្តចូលរួមចំណែកដល់ការបញ្ជាក់ពីមាគ៌ាឥតងាករេរបស់ប្រទេសទាំងពីរ ជាពិសេសគឺផ្តោតទៅលើការរក្សា និងអភិវឌ្ឍដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយឡាវ-វៀតណាម វៀតណាម-ឡាវ។

ដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ មានប្រសិទ្ធភាព ជាក់ស្ដែង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព និងអភិវឌ្ឍរបស់ប្រទេសរៀងៗខ្លួន លើកកម្ពស់តួនាទីរបស់បក្សទាំងពីរ ប្រទេសទាំងពីរ ព្រមទាំងរួមវិភាគទានយ៉ាងសកម្មក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍនៅតំបន់ និងពិភពលោក។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងកិច្ចព្រមព្រៀង ផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក៏ដូចជាកិច្ចព្រមព្រៀង កម្មវិធីសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អង្គការនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គ្រោះមហន្តរាយធម្មជាតិ ដោះស្រាយយ៉ាងសកម្មនូវការលំបាក បញ្ហានានាក្នុងកិច្ចសហប្រតិបត្តិការ។

នាពេលកន្លងមក ទំនាក់ទំនងផ្នែកនយោបាយរវាងវៀតណាមនិងឡាវមួយថ្ងៃកាន់តែជិតស្និទ្ធ មានជំនឿទុកចិត្ត ដើរតួនាទីស្នូល និងតំរង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរតែងតែបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ ឡាវ-វៀតណាម គឺជាគំរូ ស្មោះត្រង់និងបរិសុទ្ធកម្រមាន ជាកត្តាជោគជ័យនៃបដិវត្តន៍​របស់ប្រទេសនិមួយៗ គឺជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់បក្ស​ទាំង​ពីរ និងប្រជា​ជន​នៃប្រទេស​ទាំងពីរ ដែលគប្បីរក្សា ពង្រីក និងបន្តសម្រាប់ជំនាន់ក្រោយ។ កាលពីឆ្នាំ២០២០ និងបណ្ដាខែដើមឆ្នាំ២០២១ ទោះបីជំងឺ Covid-19 ផ្ទុះឡើងនិងមានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែវៀតណាម និងឡាវនៅតែរក្សាដំណើរទស្សនកិច្ច និងជំនួបរវាងថ្នាក់ជាន់ខ្ពស់ សហការគ្នា​រៀបចំដោយជោគជ័យនូវមហាសន្និបាតរបស់បក្សនិមួយៗ កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។

បន្ទាប់ពីកិច្ចពិភាក្សា លោកអគ្គលេខាធិការ Nguyen Phu Trong និងលោកអគ្គលេខាធិការ ប្រធានរដ្ឋ Thongloun Sisoulith បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារកិច្ចសហប្រតិបត្តិការ។
បន្ទាប់ជំនួប លោកអគ្គលេខាធិការ Nguyen Phu Trong និងលោកអគ្គលេខាធិការ ប្រធានរដ្ឋ Thongloun Sisoulith បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រគល់ឯកសារកិច្ចសហប្រតិបត្តិការ។ (រូបថត៖ TTXVN)

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍនិងទទួលលទ្ធផលល្អ។ ក្នុងដំណាក់កាល ២០១៦-២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤.៨ ពាន់លានដុល្លារអាមេរិក។ ភាគីទាំពីរក៏បានយកចិត្តទុកដាក់ដល់ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាល អភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្របច្ចេកវិទ្យា។ល។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ក្រសួង គណៈកម្មាធិការរបស់រដ្ឋសភា មួយថ្ងៃកាន់តែដើរតួនាទីដ៏សំខាន់ មានប្រសិទ្ធភាព និងជាក់ស្ដែង។កិច្ចសហប្រតិបត្តិការ សន្តិសុខ និងកិច្ចការបរទេសបន្តជាស្នូលសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាមនិងឡាវបានសហការយ៉ាងជិតស្និទ្ធក្នុងការធានាស្ថិរភាពនៅប្រទេសរៀងៗខ្លួន សហការអនុវត្តពិធីសារ និងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ សហប្រតិបត្តិការកសាងខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរប្រកបដោយស្ថិរភាព និងអភិវឌ្ឍចីរភាព។ ភាគីទាំងពីរបានសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅប្រទេសឡាវក្នុងសម័យសង្គ្រាម។ ភាគីទាំងពីរក៏ជម្រុញការផ្លាស់ប្ដូរព័ត៌មានស្ដីពីស្ថានភាពពិភពលោក និងតំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ហើយសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅវេទិការពហុភាគី។

យើងមានមោទនភាពចំពោះចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ឡាវ-វៀតណាមដែលបង្កើតដោយលោកប្រធានហូជីមិញ និងលោកប្រធាន Souphanouvong ហើយពូនជ្រំលើគ្រប់វិស័យដោយប្រទេសទាំងពីរ។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សនិងរដ្ឋឡាវ នឹងបញ្ចប់ដោយជោគជ័យ ចូលរួមចំណែកជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ មានជំនឿទុកចិត្តរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរក្នុងអាណត្តិថ្មី៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ