Trending now

គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្លានៅឯតំបន់ព្រំដែន

10:06 | 22/06/2021 ហេង វុធ្ធី

យុគសម័យ - កងទ័ពការពារព្រំដែន ប៊ិញភឿក (Binh Phuoc) បានចាប់ផ្តើមអនុវត្តនៅឆ្នាំ ២០០៩ នូវគំរូ «ពាងអង្ករនៃសេចក្តីស្រឡាញ់” ដែលត្រូវបានបង្កើតឡើងយ៉ាងទូលំទូលាយដោយកងទ័ពការពារព្រំដែនប៊ិញភឿកនៅទូទាំងអង្គភាព។ បន្ទាប់ពីអស់រយៈពេលជាង ១២ ឆ្នាំមក ហើយរហូតមកដល់ពេលនេះគំរូនេះនៅតែត្រូវបានអនុវត្តន៍ជាប្រចាំនៅគ្រប់ប៉ុស្តិ៍ការពារព្រំដែនទាំងអស់ ដោយហេតុនេះជួយដល់គ្រួសាររាប់រយគ្រួសារដែលមានស្ថានភាពលំបាកខ្លាំងនៅតាមឃុំព្រំដែនផងដែរ។

ពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែនភាគនិរតី ពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែនភាគនិរតី
គំរូភ្លឺនៅតំបន់ព្រំដែន៖ បំពេញបេសកកម្មពីរដើរទន្ទឹមគ្នានៅលើទឹកដីកម្ពុជា គំរូភ្លឺនៅតំបន់ព្រំដែន៖ បំពេញបេសកកម្មពីរដើរទន្ទឹមគ្នានៅលើទឹកដីកម្ពុជា
គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្លានៅឯតំបន់ព្រំដែន
គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្នូរនៅឯតំបន់ព្រំដែន

រួមជាមួយនាយទាហាននិងយុទ្ធជននៃបុស្តិ៍ការពារព្រំដែនអន្តរជាតិហ័រលឺ (Hoa Lu) គងទ័ពការពារព្រំដែនប៊ិញភឿក បានចុះមកសួរសុខទុក្ខនិងចែកជូនអង្ករដល់ក្រុមគ្រួសារលោកស្រី Thi Thich នៅភូមិ ៨ សេនឃុំ Loc Hoa ស្រុក Loc Ninh ខេត្ត Binh Phuoc។ យើងខ្ញុំទាំងអស់គ្នាពិតជាអាណិតអាសូចំពោះស្ថានភាពលំបាករបស់ស្ត្រីដែលជួបប្រទះការលំបាកពេញមួយឆ្នាំ។ តាមរយៈការសន្ទនាបានដឹងថា លោកស្រី Thich អាយុ ៦៥ ឆ្នាំ រូបនេះ បើតាមការពិតនៅក្នុងវ័យរបស់ខ្លួនគាត់គួរតែបានសម្រាកក៏ប៉ុន្តែលោកស្រីនៅតែត្រូវខិតខំធ្វការងារដើម្បីចិញ្ចឹមកូនប្រុសរបស់ខ្លួន ដែលមានជំងឺសរសៃប្រសាទ។ ផ្ទៃមុខជ្រីវជ្រួញរបស់លោកស្រីត្រូវបានបង្ហាញច្បាស់លើផ្ទៃទឹកមុខដែលពាសពេញនូវការលំបាកវេទនាផងដែរ។

ដោយទទួលបានអង្ករ ២៥ គីឡូវក្រាម និងរបស់របរចាំបាច់មួយចំនួនទៀតដូចជាប្រេងឆា ប៊ីចេង និងទឹកត្រី ពីកំលាំងការពារព្រំដែនរួចមក អ្នកស្រីបានរៀបរាប់ដោយរំជួលចិត្តថា៖ កូនប្រុសខ្ញុំបានធំធាត់មែនតែវាមិនប្រក្រតីដូចមនុស្សធម្មតាទេពេលខ្លះវាថែមទាំងវាយនិងប្រដេញខ្ញុំទៀតផង។គ្រួសារគ្មានដីសម្រាប់ធ្វើផលិតកម្មទេហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំនិងកូនពឹងផ្អែកលើការគាំទ្រពីសង្គមដូច្នេះអាហាររបស់យើងខ្ញុំគឺខ្វះព្រឺកខ្វះល្ងាច។ ដោយទទួលបានអង្ករពីកងទ័ពការពារព្រំដែនខ្ញុំមិនដឹងថាត្រូវនិយាយអ្វីក្រៅពីអរគុណដោយស្មោះអស់ពីដួងចិត្តឡើយ។

លោកអនុសេនីយ៍ឯក ឡៃអាញវូ (Le Anh Vu) អនុប្រធានស្នងការនយោបាយ និងជាលេខាធិការនៃសាខាប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិហ័រលឺ បានមានប្រសាសន៍ថា៖ «ជារៀងរាល់មួយខែម្តងអង្គភាពបានផ្លាស់ប្តូរវេនគ្នាយកអង្ករទៅចែកជូនដល់គ្រួសារចំនួន ២ ដែលមានស្ថានភាពលំបាកខ្លាំងនៅទូទាំងប្រទេសក្នុងឃុំ Loc Hoa ចំនួនអង្ករពី២៥-៣០ គីឡូក្រាម។ នេះគឺជាបរិមាណអង្ករដែលបានយកពី“ អង្ករនៃសេចក្តីស្រឡាញ់” របស់អង្គភាពច្រកទ្វារព្រំដែនអន្តរជាតិហ័រលឺ។ លើសពីនេះទៀតអង្គភាពបានកាត់ថវិកាដើម្បីទិញរបស់របរចាំបាច់ជាច្រើនសម្រាប់ប្រជាជន។ ការងារនេះត្រូវបានអង្គភាពថែរក្សាជាប្រចាំអស់រយៈពេលជាង ១០ ឆ្នាំមកហើយ»។

គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្លានៅឯតំបន់ព្រំដែន
គ្រាប់អង្ករពោរពេញទៅដោយមនោសញ្ចេតនាដ៏ថ្លៃថ្លានៅឯតំបន់ព្រំដែន

ប្រហាក់ប្រហែលនឹងក្រុមគ្រួសាររបស់លោកស្រី Thi Thichដែរ ក្រុមគ្រួសាររបស់លោក ត្រឹនវ៉ាន់ហួយ (Tran Van Hieu) រស់នៅក្នុងភូមិតាន់ម៉ៃឃុំ Loc Thanh ស្រុក Loc Ninh ក៏មានស្ថានភាពលំបាកដូចគ្នាដែរ។ លោកយាយនិងលោកតាទាំងពីរមានអាយុជិត ៨០ ឆ្នាំហើយដោយអ្នកទាំងពីរមិនអាចធ្វើការបានទៀតទេ។គ្រួសាររបស់លោកហួយគឺស្ថិតនៅក្នុងបញ្ជីឈ្មោះជួយឧបត្ថម្ភរអង្ករប្រចាំខែពីប៉ុស្តិការពារព្រំដែន Loc Thanh ។

យោងតាមអនុសេនីយ៍ឯកង្វៀនហួងអាញអនុប្រធានស្នងការនយោបាយនឹងជាលេខាធិការនៃសាខាកងទ័ពការពារព្រំដែន Loc Thanh បានអោយដឹងថាគំរូ “ពាងអង្ករនៃសេចក្តីស្រឡាញ់” ទទួលបានការគាំទ្រពីសំណាក់កម្មាភិបាល និងយុទ្ធជនមួយចំនួនធំ មិនត្រឹមតែដោយសារទឹកចិត្តមនុស្សធម៌នោះទេតាមរយៈគំរូនេះក៏ចូលរួមចំណែកក្នុងការហាត់ពត់លត់ដំការសន្សំសំចៃរបៀបរស់នៅនិងចែករំលែកសេចក្តីស្រឡាញ់។ ម្យ៉ាងវិញទៀតនេះក៏ជាគុណធម៌មួយដែលមនុស្សគ្រប់គ្នាត្រូវតែរៀនសូត្រធ្វើតាមគំរូរបស់លោកអ៊ុំហ៊ូដ៏ជាទីស្រឡាញ់ផងដែរ»។

វរសេនីយ៍ឯកបំរុង ឡេវ៉ាន់ធៀន (Le Van Thien) ជំនួយការកិច្ចការឃោសនាមហាជននៃខុទ្ទកាល័យស្នងការនយោបាយកងទ័ពការពារព្រំដែនប៊ិញភឿក បាននិយាយថាចាប់ពីដើមឆ្នាំ ២០២០មកំរូ“ ពាងអង្ករនៃសេចក្តីស្រឡាញ់” អង្គភាពកងទ័ពការពារព្រំដែនប៊ិញភឿកសន្សំអង្ករបានចំនួន ៩.៩០០ គីឡូក្រាមសំរាប់ជួយឧបត្ថម្ភរដល់គ្រួសារ ដែលមានស្ថានភាពលំបាកខ្លាំង ក្រុមគ្រួសារដែលឯកកោគ្មានទីពឹង និងមិនអាចធ្វើការបាន។កត្តាទាំងនេះមិនត្រឹមតែបង្ហាញនូវស្មារតីសាមគ្គីភាពនិងការស្រឡាញ់គ្នាទៅវិញទៅមករបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីអារម្មណ៍និងទំនួលខុសត្រូវរបស់យុទ្ធជនការពារព្រំដែនចំពោះប្រជាជននៅតាមតំបន់ព្រំដែនទៀតផង៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤