Trending now

ពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែនភាគនិរតី

14:25 | 15/06/2021

នាពេលថ្មីៗនេះ ក្នុងឱកាសធ្វើដំណើរទៅកាន់តំបន់ Xa Xia សង្កាត់ My Duc ទីក្រុង Ha Tien ខេត្ត Kien Giang ប្រទេសវៀតណាម យើងខ្ញុំឃើញថាកម្មាភិបាល យុទ្ធជន រួមជាមួយប្រជាជនកំពុងបង្ហើយជាបន្ទាន់នូវទីស្នាក់ការត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងតំបន់។

សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៃខេត្តចំនួន ៦ នៅភាគនិរតីនៃប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១ សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៃខេត្តចំនួន ៦ នៅភាគនិរតីនៃប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១
កងទ័ពការពារព្រំដែនខេត្ត Long An ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅព្រំដែនភាគនិរតី កងទ័ពការពារព្រំដែនខេត្ត Long An ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 នៅព្រំដែនភាគនិរតី

លោកអនុសេនីយ៍ឯកបំរុង Ho Dong Ho អនុប្រធានប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien (កងទ័ពការពារព្រំដែនខេត្ត Kien Giang) បានចែករំលែកថា៖ “តំបន់ Xa Xia គឺជាតំបន់ព្រំដែនដែលមានជនជាតិខ្មែររស់នៅច្រើនកុះករ។ ដោយឃើញកងទ័ពខិតខំប្រឹងប្រែងបំពេញភារកិច្ច ដំឡើងទីស្នាក់ការត្រួតពិនិត្យជំងឺ Covid-19 នៅពេលមានកម្តៅខ្លាំង ប្រជាជនបានស្ម័គ្រចិត្តជួយឧបត្ថម្ភ។ ទីស្នាក់ការនេះសាមញ្ញណាស់ប៉ុន្តែវាពោរពេញទៅដោយមនោសញ្ចេតនារបស់ប្រជាជនចំពោះកងទ័ព”។

ពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់ព្រំដែនភាគនិរតី
នៅពេលយប់ ប្រជាជនចំអិនបបរ ដើម្បីបម្រើកងទ័ពនៅទីស្នាក់ការត្រួតពិនិត្យជំងឺ Covid-19

តាំងពីដើមឆ្នាំ ២០២០ នៅពេលដែលជំងឺរាតត្បាត Covid-19 បានរីករាលដាលក្នុងប្រទេសវៀតណាម ប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien បានបង្កើតក្រុម និងទីស្នាក់ការត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដើម្បីទប់ស្កាត់ការឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធឆ្លងដែន។ ដើម្បីចែករំលែកជាមួយការលំបាករបស់កម្មាភិបាល និងយុទ្ធជន ប្រជាជនក្នុងតំបន់បានមានសកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភដល់កងទ័ព។ លោក Danh Phuc នៅតំបន់ Xa Xia បានឲ្យដឹងថា៖ “ចាប់តាំងពីថ្ងៃដែលកងទ័ពបានមកកាន់ទីស្នាក់ការត្រួតពិនិត្យជំងឺ Covid-19 ក្រុមគ្រួសារខ្ញុំ និងប្រជាជននៅទីនេះពិតជាសប្បាយចិត្តណាស់។ ដោយឃើញកងទ័ពខិតខំប្រឹងប្រែងបំពេញភារកិច្ច យើងខ្ញុំបានបង្កើតក្រុមមួយដាំបបរនៅពេលយប់ ដើម្បីបំរើកងទ័ព ជួយឱ្យពួកគេមានសុខភាពល្អដើម្បីបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អ”។

មិនត្រឹមតែនៅទីក្រុង Ha Tien ប៉ុណ្ណោះទេ ក្នុងរយៈពេលកន្លងមក ដោយវិធីផ្សេងៗគ្នា ថែមទាំងបងប្អូនជនជាតិខ្មែរនៅខេត្ត Kien Giang បានរួមវិភាគទានជាច្រើនក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Cov-19។ លោកស្រី Thy Thi Phan នៅឃុំ Tan Khanh Hoa ស្រុក Giang Thanh បានចែករំលែកថា៖ “កម្មាភិបាល និងយុទ្ធជននៅទីស្នាក់ការត្រួតពិនិត្យជំងឺ Covid-19 ជួបការលំបាកជាច្រើនណាស់។ ដោយឃើញអញ្ចឹង ខ្ញុំ និងប្រជាជននៅទីនេះមានអ្វីឆ្ងាញ់ក៏ផ្តល់ជូនកងទ័ពដោយសង្ឃឹមថាកងទ័ពនឹងមានសុខភាពល្អ ដើម្បីពេញភារកិច្ចឲ្យបានល្អ រួមជាមួយប្រទេសទាំងមូលឈ្នះជំងឺរាតត្បាតនាពេលឆាប់ៗ”៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី