Trending now

សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៃខេត្តចំនួន ៦ នៅភាគនិរតីនៃប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១

19:37 | 31/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅឆ្នាំ ២០២០ ទោះបីជួបប្រទះការលំបាកជាច្រើនដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនិងរោគរាតត្បាតដោយមានការសាមគ្គីភាពនិងការគាំទ្រពីប្រជាជនសហគមន៍ប្រជាជនដើមកំណើតវៀតណាម កិច្ចការបរទេសនិងការងារកុងស៊ុលនៅខេត្តភាគនិរតីនៃប្រទេសកម្ពុជានៃអគ្គកុងស៊ុលវៀតណាមទទួលបានលទ្ធផលល្អជាច្រើន។

សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៃខេត្តចំនួន ៦ នៅភាគនិរតីនៃប្រទេសកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបុណ្យតេតឆ្នាំឆ្លូវត្រីស័ក ២០២១


បើតាមអ្នកសារព័ត៌មានវៀតណាម (VNA) ប្រចាំនៅកម្ពុជាទទួលបន្ទុកកិច្ចការបរទេសនិងកុងស៊ុលនៅខេត្តចំនួន ៦ រួមមាន៖ ខេត្តព្រះសីហនុ កំពត កែប កោះកុងកំពង់ស្ពឺ និងតាកែវនៅឆ្នាំ ២០២០ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុបន្ត បំពេញភារកិច្ចដឹកនាំគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមក្នុងតំបន់ ដើម្បីកៀរគរប្រជាជនវៀតណាមអោយអនុវត្តតាមច្បាប់កម្ពុជា សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយប្រជាជនឱ្យចុះឈ្មោះជនបរទេស។
នៅក្នុងពិធីបូកសរុបការងាររបស់សហគមន៍វៀតណាមនៅខេត្តភាគនិរតីនៃប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ដែលបានធ្វើឡើងនៅល្ងាចថ្ងៃទី ២៩ ខែមករាក្នុងបរិយាកាសកក់ក្តៅនិងរីករាយដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ​២០២១ អគ្គកុងស៊ុលលោក Vu Ngoc Ly បានផ្ញើទៅសហគមន៍វៀតណាមទាំងមូលនៅកម្ពុជាជាទូទៅនិងនៅតំបន់ភាគនិរតីនៃប្រទេសកម្ពុជាជាពិសេសការគោរពនិងការស្វាគមន៍ឆ្នាំថ្មីល្អបំផុត។

នៅក្នុងពិធីនេះអគ្គកុងស៊ុលវៀតណាមបានប្រគល់អំណោយចំនួន ៤០០ ដល់ប្រជាជនមកពីខេត្តចំនួន ៦ ក្នុងឱកាសបុណ្យតេត។ លើសពីនេះទៀតបេសកកម្មការទូតវៀតណាមក៏បានផ្តល់អំណោយដល់ប្រជាជនកម្ពុជានៅតំបន់ដែលមានបងប្អូបនប្រជាជនដើមកំណើតវៀតណាមរស់នៅ ដើម្បីបង្កើតចំណងសាមគ្គីភាពនិងការផ្សារភ្ជាប់រវាងបងប្អូននិងអាជ្ញាធរមូលដ្ឋាននិងប្រជាជននៅប្រទេសម្ចាស់ផ្ទះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦