Trending now

វៀតណាមស្នើឱ្យបញ្ចប់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត

11:09 | 17/06/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៦ ខែមិថុនា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ (ADMM-Plus) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang (រដ្ឋមន្រ្តីក្រសួងការពារប្រទេស)។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្ដីពីការអនុវត្ត សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ​របស់ភាគីនានានៅសមុទ្រខាងកើត (DOC)
វៀតណាមអំពាវនាវអាស៊ាននិងចិនសម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាស DOC ស្តីពីសមុទ្រខាងកើត វៀតណាមអំពាវនាវអាស៊ាននិងចិនសម្របសម្រួលក្នុងការអនុវត្តសេចក្តីប្រកាស DOC ស្តីពីសមុទ្រខាងកើត
ឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។​(រូបថត៖ VOV)
ឧត្តមសេនីយ៍ឯក Phan Van Giang រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។​(រូបថត៖ VOV)

ADMM អាចសម្រេចបានសមិទ្ធផលច្រើនជាងនេះទៅទៀត

មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ ADMM-15 រដ្ឋមន្រ្តីក្រសួងការពារជាតិទីពីរប្រ៊ុយណេ បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាត Covid-19 បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបនៃកិច្ចសហប្រតិបត្តិការ ហើយក្នុងពេលតែមួយបានជំរុញប្រទេសនានាឱ្យធ្វើកិច្ចការចាំបាច់ដើម្បីធានាភាពធន់ទ្រាំ និងត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់។ រដ្ឋមន្រ្តីក្រសួងការពារជាតិទីពីរប្រ៊ុយណេ ជឿជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន អាចបន្តត្រូវបានលើកកម្ពស់បន្ថែមទៀតនាពេលខាងមុខ ជាពិសេស "បន្ទាប់ពីយើងបានមើលឃើញស្មារតីនៃកិច្ចសហប្រតិបត្តិការខ្លាំងចាប់តាំងពីពេលដែលការរាតត្បាតជំងឺផ្ទុះឡើងនៅក្នុងតំបន់" ។ បណ្តាប្រទេសអាស៊ានកំពុងបន្តធ្វើអស់ពីកម្លាំងកាយចិត្តជាមួយគ្នា ហើយកិច្ចប្រជុំ ADMM-15 នេះគឺជាឧទាហរណ៍ដ៏ច្បាស់មួយ។

ដោយសង្កត់ធ្ងន់ថា ADMM បានដំណើរការជាយូរមកហើយ រដ្ឋមន្រ្តីក្រសួងការពារជាតិទីពីរប្រ៊ុយណេបាននិយាយថា ពេលនេះគឺជាពេលវេលាដែលបណ្តាប្រទេសអាស៊ានត្រូវពិនិត្យមើលឡើងវិញនូវសមិទ្ធិផលរបស់ខ្លួន និងរួមគ្នាបន្តជំរុញគំនិតផ្តួចផ្តើមបន្ថែមទៀតនៅក្នុងតំបន់ ADMM ។ រដ្ឋមន្រ្តីក្រសួងការពារជាតិទីពីរប្រ៊ុយណេ ជឿជាក់ថា ADMM ក្នុងនាមជាយន្តការសហប្រតិបត្តិការ និងពិគ្រោះយោបល់ផ្នែកការពារជាតិខ្ពស់បំផុតនៅក្នុងអាស៊ានអាចបន្តទទួលបានជោគជ័យថែមទៀត។ ទន្ទឹមនឹងនេះ លោកបានសម្តែងក្តីសង្ឃឹមថា ADMM-15 នឹងទទួលបានជោគជ័យដ៏ធំធេង រួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀតដើម្បីផលប្រយោជន៍រួមរបស់តំបន់។

ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រទេសជាសមាជិក

នៅក្នុងកិច្ចប្រជុំ ADMM-15 ប្រតិភូក៏បានវាយតម្លៃពីការអនុវត្តការធ្វើជាប្រចាំឆ្នាំនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។ ថ្លែងអំពីបញ្ហានេះលោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា ប្រទេសគ្រប់គ្នាបានមើលឃើញពីកំណើត និងការអភិវឌ្ឍនៃយន្តការ ADMM + ចាប់តាំងពីឆ្នាំ ២០១០ មកម៉្លេះ នៅពេលដែលវៀតណាមជាប្រធានអាស៊ាន។ យន្តការ ADMM + បានបង្កើតឱកាសសម្រាប់រដ្ឋមន្រ្តីការពារជាតិនៃគ្រប់ប្រទេសសមាជិកជួបពិភាក្សាគ្នាអំពីបញ្ហាយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខ ជាពិសេសតាមរយៈយន្តការនេះ កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់របស់កងទ័ពនៃប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនាទាំង ៨ ត្រូវបានជំរុញយ៉ាងខ្លាំង។ វាមកពីលទ្ធផលទាំងនេះដែល ចាប់តាំងពីឆ្នាំ ២០១៣ ចំនួនកិច្ចប្រជុំ ADMM + ត្រូវកើនឡើងដោយការយល់ព្រមពីប្រទេសជាសមាជិក ពោលគឺកិច្ចប្រជុំនេះត្រូវបានធ្វើឡើងជារៀងរាល់ ២ ឆ្នាំម្តង ហើយបន្ទាប់មកចាប់ពីឆ្នាំ ២០១៧ ត្រូវបានធ្វើរៀងរាល់ឆ្នាំ។ យោងតាមលោករដ្ឋមន្រ្តី Phan Van Giang ការរៀបចំជាប្រចាំឆ្នាំបានបំពេញតាមការចង់បានរបស់បណ្តាប្រទេសសមាជិក ADMM + ក្នុងការបង្កើនការផ្លាស់ប្តូរទស្សនៈ ជាពិសេសនៅពេលស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍជាច្រើនក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យបានខ្លាំងក្លាដើម្បីចូលរួមចំណែកបន្ថែមទៀតដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់ និងពិភពលោក។ លោក Phan Van Giang បានសម្តែងការយល់ព្រមជាមួយសំណើបន្តរៀបចំកិច្ចប្រជុំ ADMM + ប្រចាំឆ្នាំ។

នៅក្នុងកិច្ចប្រជុំនេះអង្គប្រជុំបានឯកភាពលើរបៀបវារៈជាច្រើន ហើយរដ្ឋមន្រ្តីការពារជាតិនៃប្រទេសអាស៊ានក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងស្ថាបនា ដើម្បីសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងវិបុលភាព តាមរយៈការអនុវត្តច្បាប់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបញ្ចប់ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដោយអនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។ ភាគីទាំងអស់ប្តេជ្ញាថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើរាល់គោលការណ៍ដែលបានទទួលស្គាល់ជាទូទៅនៃច្បាប់អន្ដរជាតិ ដែលក្នុងនោះរាប់បញ្ចូលទាំង UNCLOS ១៩៨២ ។ អង្គប្រជុំក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមកសាងទំនុកចិត្តដូចជាក្រមស្តីពីការបញ្ចៀសការប៉ះទង្គិចនៅសមុទ្រចំពោះកប៉ាល់កងទ័ពជើងទឹក (CUES) គោលការណ៍ណែនាំស្តីពីការជៀសវាងការប៉ះទង្គិចលើអាកាសរវាងយន្តហោះយោធា (GAMEs) ហើយនិងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងដោយផ្ទាល់អាស៊ាន (ADI) ...

លោករដ្ឋមន្ត្រី Phan Van Giang អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ (ADMM 15)។​(រូបថត៖ qdnd)
លោករដ្ឋមន្ត្រី Phan Van Giang អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៥ (ADMM 15)។​(រូបថត៖ qdnd)

ធ្វើការជាមួយគ្នាដើម្បីជំនះឧបសគ្គ

នៅក្រៅកិច្ចប្រជុំ ADMM-15 និង ADMM + លើកទី ៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥-១៦ ខែមិថុនា កិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការពារជាតិអាស៊ាន - ចិន បានធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែមិថុនា តាមរយៈប្រព័ន្ធវីដេអូ ក្រោមការធ្វើជាអធិបតីភាពរបស់លោក ឧត្តមសេនីយ៍ត្រី Pehin Datu Lailaraja Dato Paduka Seri Haji Awang Halbi bin Haji Md Yussof រដ្ឋមន្រ្តីក្រសួងការពារជាតិទីពីរប្រ៊ុយណេ និងលោកឧត្តមសេនីយ៍ឯក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន។

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងអស់បានពិនិត្យឡើងវិញនូវសមិទ្ធផល និងបទពិសោធន៍ជោគជ័យនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន - ចិន ព្រមទាំងលើកឡើងនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន - ចិន។ ក្នុងកិច្ចប្រជុំនេះភាគីទាំងអស់ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពអន្តរជាតិ និងក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមកផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន - ចិន ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ចិន និងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងអាស៊ាន និងចិន ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងក្របខ័ណ្ឌ ADMM + និងវេទិកាតំបន់អាស៊ាន (ARF) ។ លោក Phan Van Giang បានសម្តែងការគាំទ្រចំពោះរាល់សំណើរបស់ចិនឆ្ពោះទៅរកការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការកសាងទំនុកចិត្ត ជាពិសេសការជួបប្រាស្រ័យនាយទាហានវ័យក្មេង ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់រវាងរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសអាស៊ាន-ចិន ជាដើម។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Phan Van Giang បានស្នើថា ភាគីទាំងអស់គប្បីតែបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC ជាពិសេសតាមរយៈរាល់វិធានការណ៍ដើម្បីកសាងទំនុកចិត្ត អត់ធ្មត់ចៀសវាងការបង្កភាពស្មុគស្មាញ និងការរកដំណោះស្រាយដោយសន្តិវិធី ដោយ​ឈរ​លើមូលដ្ឋានច្បាប់អន្ដរជាតិរួមទាំង UNCLOS ១៩៨២ ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី