Trending now

ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

10:15 | 11/06/2021 ហេង វុធ្ធី

យុគសម័យ - ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រទេសវៀតណាមបានលើកទឹកចិត្តដល់សមាសភាពពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមហ៊ុនឯកជននិងវិនិយោគិនបរទេសឱ្យជួយទិញវ៉ាក់សាំង។

គំរូភ្លឺនៅតំបន់ព្រំដែន៖ បំពេញបេសកកម្មពីរដើរទន្ទឹមគ្នានៅលើទឹកដីកម្ពុជា គំរូភ្លឺនៅតំបន់ព្រំដែន៖ បំពេញបេសកកម្មពីរដើរទន្ទឹមគ្នានៅលើទឹកដីកម្ពុជា
VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19 VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19
ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19
ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

វែបសាយ fulcrum.sg (សិង្ហបុរី) នៅថ្ងៃទី ៨ ខែមិថុនា បានចុះផ្សាយអត្ថបទមួយដោយលោកបណ្ឌិត ឡេហុងហៀប (Le Hong Hiep) នៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ( ISEAS-Yusof Ishak ប្រទេសសឹង្ហបូរី) មានប្រសាសន៍ថាវៀតណាមបានពន្លឿនការចាក់វ៉ាក់សាំងដូចជាយុទ្ធសាស្ត្រសំខាន់មួយជាគន្លឺះក្នុងពេលវែងដើម្បីយកឈ្នះលើរោគរាតត្បាត។

យោងតាម លោក ហៀប ហេតុផលមួយក្នុងចំណោមមូលហេតុដែលកម្មវិធីចាក់វ៉ាក់សាំងរបស់វៀតណាមមិនត្រូវបានពន្លឿនក្នុងរយៈពេលកន្លងមកគឺដោយសារតែកង្វះការផ្គត់ផ្គង់វ៉ាក់សាំងសកលប៉ុណ្ណោះ។ ទោះបីជាក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ៣០ លានដូស ក្នុងឆ្នាំ ២០២០ ក៏ដោយការផ្គត់ផ្គង់ពីកិច្ចសន្យានេះនៅមានកំរិតនៅឡើយ ហើយការផ្គត់ផ្គង់វ៉ាក់សាំងទៅប្រទេសវៀតណាមតាមរយៈកម្មវិធី COVAX ក៏មានកំណត់ដែរ។

ដូច្នេះប្រទេសវៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីដើម្បីទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប្រទេសវៀតណាមបានលើកទឹកចិត្តដល់សមាសភាពពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមហ៊ុនឯកជននិងវិនិយោគិនបរទេសអោយជួយក្នុងការទិញវ៉ាក់សាំង។

នាថ្ងៃទី ៥ ខែមិថុនាប្រទេសវៀតណាមបានបើកមូលនិធិវ៉ាក់សាំងប្រឆាំងនឹង Covid-19 ដើម្បីកៀរគរធនធានសង្គម ដើម្បីចែករំលែកជាមួយថវិការបស់រដ្ឋការនាំចូលការស្រាវជ្រាវនិងផលិតវ៉ាក់សាំង។ ថវិកាសរុបរបស់មូលនិធិត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,១ ពាន់លានដុល្លារ។ បន្ទាប់ពីបានតែពីរបីថ្ងៃមូលនិធិនេះទទួលបានទឹកប្រាក់ជាង ២៥០ លានដុល្លារដោយការចូលរួមវិភាគទាន។ នៅកម្រិតអន្តរជាតិវិញ ប្រទេសវៀតណាមបាននិងកំពុងធ្វើការយ៉ាងសកម្មតាមរយៈបណ្តាញការទូតដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងច្រើន។

គួរបញ្ជាក់ថា វៀតណាមក៏កំពុងចរចាជាមួយដៃគូររុស្ស៊ី ដើម្បីអាចផលិតវ៉ាក់សាំង Sputnik V នៅក្នុងស្រុក។ ជាមួយនឹងវ៉ាក់សាំង NanoCovax នឹងត្រូវសាកល្បងក្នុងដំណាក់កាលទី ៣ ប្រទេសវៀតណាមសង្ឃឹមថានឹងមានការផ្គត់ផ្គង់កាន់តែច្រើនពីវ៉ាក់សាំងក្នុងស្រុកផងដែរ៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ