Trending now

ប្រទេសស្វីស បន្តគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពសម្រាប់ខេត្ត Tuyen Quang

09:27 | 20/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា គណៈប្រតិភូការងារនៃស្ថានទូតស្វីសប្រចាំនៅវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅខេត្ត Tuyen Quang។ ឯកអគ្គរដ្ឋទូត លោក Thomas Gass បានសម្តែងនូវបំណងប្រាថ្នាថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងបន្តពង្រឹងការតភ្ជាប់, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបង្កើតជីវភាពរស់នៅ ជូនប្រជាពលរដ្ឋមូលដ្ឋា

ជប៉ុនផ្តល់ជំនួយ ១៥ ប៊ីលានដុង សម្រាប់កុមារជនជាតិភាគតិចនៅ Tuyen Quang និង Lai Chau លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម

ក្នុងការទទួលជួបសួរសុខទុក្ខគណៈប្រតិភូការងារនៃស្ថានទូតស្វីសប្រចាំនៅវៀតណាម ដឹកនាំដោយលោក Thomas Gass ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព ធ្វើជាប្រធានគណៈប្រតិភូ, ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Phan Huy Ngoc បានសង្កត់ធ្ងន់ថា ក្នុងបណ្ដាឆ្នាំកន្លងមក ខេត្ត Tuyen Quang តែងតែទទួលបានការយកចិត្តទុកដាក់គាំទ្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពពីរដ្ឋាភិបាលស្វីស តាមរយៈការឧបត្ថម្ភគម្រោង «ទេសចរណ៍ស្វីសដើម្បីសេចក្តីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម»។ គម្រោងនេះបានគាំទ្រខេត្តក្នុងការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពគ្រប់គ្រងទេសចរណ៍ប្រកបដោយចីរភាព, កសាងគំរូទេសចរណ៍សហគមន៍ និងគាំទ្រដល់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅតាមស្តង់ដារអន្តរជាតិ។

ជាពិសេស ការដែលភូមិ Lo Lo Chai ត្រូវបានអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ទទួលស្គាល់ជា «ភូមិទេសចរណ៍ល្អបំផុតប្រចាំឆ្នាំ ២០២៥» គឺជាលទ្ធផលដ៏គួរឱ្យមោទនភាពក្រៃលែង រួមចំណែកលើកកម្ពស់រូបភាពទេសចរណ៍របស់ខេត្តនៅលើឆាកអន្តរជាតិ។ ជោគជ័យនេះមានការរួមចំណែកយ៉ាងសំខាន់ពីសំណាក់បណ្ដាអ្នកជំនាញ និងកម្មវិធីគាំទ្រមកពីប្រទេសស្វីស។ ទន្ទឹមនឹងនោះ ខេត្តក៏ទទួលបានការគាំទ្រពីអង្គការ Cross Green ស្វីស ជាមួយនឹងទុនជំនួយសរុបជាង ៣,២ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ជនពិការនៅក្នុងខេត្ត។

តាមរយៈដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូការងារនៃស្ថានទូតស្វីសប្រចាំនៅវៀតណាម ភាគីទាំងពីរនឹងបន្តពង្រឹងការតភ្ជាប់, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបង្កើតជីវភាពរស់នៅជូនប្រជាពលរដ្ឋមូលដ្ឋាន។
តាមរយៈដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូការងារនៃស្ថានទូតស្វីសប្រចាំនៅវៀតណាម ភាគីទាំងពីរនឹងបន្តពង្រឹងការតភ្ជាប់, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបង្កើតជីវភាពរស់នៅជូនប្រជាពលរដ្ឋមូលដ្ឋាន។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang បានកត់សម្គាល់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់មនោសញ្ចេតនា និងការគាំទ្រដ៏មានតម្លៃដែលរដ្ឋាភិបាល និងបណ្ដាអង្គការរបស់ស្វីសបានផ្តល់ជូនខេត្តក្នុងពេលកន្លងមក; ទន្ទឹមនឹងនោះ មានបំណងចង់បន្តទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីរដ្ឋាភិបាល បណ្ដាស្ថាប័ន អង្គការ និងបុគ្គលនានារបស់ស្វីសក្នុងពេលខាងមុខ។

តំណាងឱ្យស្ថានទូតស្វីសប្រចាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព Thomas Gass បានវាយតម្លៃខ្ពស់ចំពោះបណ្ដាលទ្ធផលដែលខេត្ត Tuyen Quang សម្រេចបានក្នុងការដាក់ឱ្យអនុវត្តគម្រោង «ទេសចរណ៍ស្វីសដើម្បីសេចក្តីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវៀតណាម» ជាពិសេសគឺការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ប្រពៃណី។

ឯកអគ្គរដ្ឋទូត លោក Thomas Gass ចាត់ទុកថា Tuyen Quang មានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍទេសចរណ៍គុណភាពខ្ពស់ ជាមួយនឹងទេសភាពធម្មជាតិដ៏អស្ចារ្យ អត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល ព្រមទាំងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍សហគមន៍ដ៏ប្លែកភ្នែក។

ឯកអគ្គរដ្ឋទូត លោក Thomas Gass បានសម្តែងនូវបំណងប្រាថ្នាថា តាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងបន្តពង្រឹងការតភ្ជាប់, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងបង្កើតជីវភាពរស់នៅជូនប្រជាពលរដ្ឋមូលដ្ឋាន។

ក៏នៅក្នុងជំនួបធ្វើការនេះផងដែរ លោកស្រី Ramla Khalidi ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងសហការរបស់បណ្ដាសហគ្រាស និងប្រជាពលរដ្ឋក្នុងការដាក់ឱ្យអនុវត្តគំរូទេសចរណ៍សហគមន៍ ជាពិសេសគឺនៅ Lo Lo Chai។ ផ្ដើមចេញពីជោគជ័យនៃគំរូនេះ នាពេលបច្ចុប្បន្ន គម្រោងកំពុងផ្តោតលើការកសាងភូមិទេសចរណ៍សហគមន៍ Ban Khum (Quang Bình) ឱ្យឈានជំហានទៅមុខជាបណ្តើរៗ ក្លាយជាភូមិវប្បធម៌ទេសចរណ៍ល្អបំផុតនៅលើពិភពលោក។

ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម លោកស្រី Ramla Khalidi បានសម្តែងនូវបំណងប្រាថ្នាចង់ឱ្យថ្នាក់ដឹកនាំខេត្ត Tuyen Quang បន្តយកចិត្តទុកដាក់ រួមដំណើរ និងសហការគ្នាយយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងត្រូវបានអនុវត្តឡើងប្រកបដោយជោគជ័យ៕

GNI បានប្រគល់សម្ភារៈសង្គ្រោះដល់គ្រួសារជិត ៥០០ នៅ Tuyen Quang, Ha Giang GNI បានប្រគល់សម្ភារៈសង្គ្រោះដល់គ្រួសារជិត ៥០០ នៅ Tuyen Quang, Ha Giang

យុគសម័យ - ដោយមានបំណងចង់រួមដៃជាមួយប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះលេខ ៣ នៅថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ ២០២៤ អង្គការ GNI បានសម្របសម្រួលជាមួយឃុំនានាដើម្បីបញ្ជូនទំនិញសង្គ្រោះដល់គ្រួសារជិត ៥០០ នៅ Tuyen Quang និង Ha Giang ។

លោក Tran Viet បានជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម-ថៃ នៃខេត្ត Tuyen Quang លោក Tran Viet បានជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម-ថៃ នៃខេត្ត Tuyen Quang

យុគសម័យ - នាថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុង Tuyen Quang សមាគមមិត្តភាពវៀតណាម - ថៃ ខេត្ត Tuyen Quang បានបើកមហាសន្និបាតលើកទី ៣ អាណត្តិ ២០២៤-២០២៩។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រទេសស្វីស បន្តគាំទ្រការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពសម្រាប់ខេត្ត Tuyen Quang
ប្រទេស Australia បែងចែកកញ្ចប់ថវិកា ODA ចំនួន ៩៨,៣ លាន AUD ជូនដល់ប្រទេសវៀតណាម
ចំនួនជនបរទេសចូលប្រទេសវៀតណាមកើនឡើងតាមបណ្ដាឆ្នាំ
KOCHAM រួមដំណើរជាមួយ GNI បង្កើនការគាំទ្រដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ
ទីក្រុង Hai Phong លើកតម្កើងបេតិកភណ្ឌអាវវែង តាមរយៈពិធីបុណ្យ "បេតិកភណ្ឌនិងការតភ្ជាប់"