Trending now

ក្រសួងសុខាភិបាលវៀតណមាបានចរចារជាមួយក្រុមហ៊ុន Johnson & Johnson អំពីការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតវ៉ាក់សាំង Covid-19

07:11 | 07/06/2021 ឌីណា

ភាគីវៀតណាមក៏មានបំណងចង់សហការជាមួយក្រុមហ៊ុន Johnson & Johnson ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីបង្កើតរោងចក្រវ៉ាក់សាំងមួយនៅប្រទេសវៀតណាម។

កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត កងទ័ពវៀតណាម បង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid - 19)៖ លឿនជាងមួយជំហាន និងខ្ពស់ជាងមួយកម្រិត
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ជួយគាំទ្រកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគីរីប្រឆាំងនឹងជំងឺកូវីដ១៩ (COVID 19)
ក្រសួងសុខាភិបាលវៀតណមាបានចរចារជាមួយក្រុមហ៊ុន Johnson & Johnson អំពីការផ្ទេរបច្ចេកវិទ្យា ដើម្បីផលិតវ៉ាក់សាំង Covid-19
ក្រសួងសុខាភិបាលវៀតណាមជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Johnson & Johnson តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV)

នាថ្ងៃទី៤ ខែមិថុនា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាម លោក Nguyen Thanh Long បានជួបធ្វើការតាមប្រព័ន្ធវីដេអូ ជាមួយតំណាងក្រុមហ៊ុន Johnson & Johnson ។ ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជាមួយក្រុមហ៊ុនអាមេរិកខាងលើ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន Johnson & Johnson មានផែនការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងមកកាន់វៀតណាម ដើម្បីឲ្យប្រទេសអាស៊ានមួយនេះអាចបង្កើតរោងចក្រ ដើម្បីផលិតវ៉ាក់សាំងទាំងនោះ។

ដើម្បីពិភាក្សាអំពីការនាំចូល និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 នៅវៀតណាម ក៏ដូចជាការផ្ទេរប្រគល់ បច្ចេកវិទ្យាក្នុងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុននេះជូនវៀតណាមផងដែរ។ ចំពោះសមត្ថភាពផ្គត់ផ្គង់វ៉ាក់សាំង តំណាង Johnson & Johnson បានឲ្យ ដឹងថា ក្រុមហ៊ុនខ្លួនបានចូលរួមយន្តការ COVAX ដោយមានការសន្យា ផ្គត់ផ្គង់វ៉ាក់សាំងចំនួន២០០លានដូសចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២១។ ក្រុមហ៊ុន Johnson & Johnson មានគម្រោងរួចហើយ ដើម្បីដាក់ពាក្យសុំការអនុម័តប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួននៅវៀតណាម ហើយបាននិយាយថា ក្រុមហ៊ុននឹងពិចារណាលើលទ្ធភាព នៃការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង មកកាន់ប្រទេសអាស៊ានមួយនេះផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងចំនួន ០៣ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅវៀតណាម រួមមានវ៉ាក់សាំង AstraZeneca, វ៉ាក់សាំង Sputnik V និងវ៉ាក់សាំង Sinopharm។ ប៉ុន្តែបច្ចុប្បន្ន វៀតណាមបាននិងកំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលមនុស្សជាង ១.១លាននាក់ទទួលបានការចាក់វ៉ាក់សាំង យ៉ាងហោចមួយដូស គិតចាប់តាំងពីដើមខែមីនា។ វៀតណាមមានគោលដៅ ធានាឲ្យបានវ៉ាក់សាំងសរុប ១៥០លានដូសក្នុងឆ្នាំនេះ សម្រាប់ចាក់ឲ្យមនុស្ស ៧០ភាគរយ នៃចំនួនប្រជាជនសរុបជាង ៩៦លាននាក់៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ