Trending now

ការនាំចេញផ្លែគូលែនវៀតណាមទៅកាន់ជប៉ុនផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

11:41 | 29/05/2021

ការដែលផ្លែគូលែន Bac Giang ត្រូវបាននាំចេញទៅកាន់ជប៉ុន ដែលជាទីផ្សារ មានបទដ្ឋានដ៏ពិបាកបំផុត នៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ នោះបានបង្ហាញ ឲ្យឃើញកិត្យានុភាពនៃផ្លែគូលែន វៀតណាម ក្រោយរយៈពេល១ឆ្នាំមានវត្តមាននៅ ទីផ្សារជប៉ុន។

ផ្លែគូលែនស្រស់វៀតណាមចំនួន ៥០ តោនមានវត្តមាននៅក្នុងទីផ្សារប្រទេសសិង្ហបុរី ផ្លែគូលែនស្រស់វៀតណាមចំនួន ៥០ តោនមានវត្តមាននៅក្នុងទីផ្សារប្រទេសសិង្ហបុរី
ផ្លែគូលែនចំនួន ២ តោនលក់ដាច់អស់នៅប្រទេសជប៉ុន ក្នុងរយៈពេលតែ ១ ថ្ងៃ ផ្លែគូលែនចំនួន ២ តោនលក់ដាច់អស់នៅប្រទេសជប៉ុន ក្នុងរយៈពេលតែ ១ ថ្ងៃ
ការនាំចេញផ្លែគូលែនវៀតណាមទៅកាន់ជប៉ុនផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ការនាំចេញផ្លែគូលែនទៅកាន់ជប៉ុនផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

នាថ្ងៃទី២៧ ខែឧសភា ផ្លែគូលែនក្នុងរដូវកាលឆ្នាំ២០២១នៃខេត្តBac Giang បន្តត្រូវបានដឹកជញ្ជូនទៅកាន់ជប៉ុន តាមរយៈជើងហោះហើររបស់ក្រុមហ៊ុន Vietnam Airlines។

មុននោះ នាថ្ងៃទី២៣ ខែឧសភា ផ្លែគូលែន Bac Giang នាំចេញវគ្គទី១ក៏បានទៅ ដល់ព្រលានយន្តហោះនៅជប៉ុនរួចហើយ។

ផ្លែគូលែន Bac Giang ដែលត្រូវបាននាំចេញទៅកាន់ជប៉ុនក្នុងវគ្គទាំង២នេះមាន បរិមាណសរុបជិត១០តោន ដែលត្រូវតែគោរពតាមបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាត ត្បាតកូវីដ ១៩ ដ៏តឹងរឹង។

ការដែលផ្លែគូលែន Bac Giang ត្រូវបាននាំចេញទៅកាន់ជប៉ុន ដែលជាទីផ្សារ មានបទដ្ឋានដ៏ពិបាកបំផុត នៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ នោះបានបង្ហាញ ឲ្យឃើញកិត្យានុភាពនៃផ្លែគូលែន វៀតណាម ក្រោយរយៈពេល១ឆ្នាំមានវត្តមាននៅ ទីផ្សារជប៉ុន។ បន្ទាប់ពីការបង្ហាញមុខជាលើកដំបូងនៅក្នុងប្រព័ន្ធផ្សារទំនើប AEON កាលពីខែមិថុនាឆ្នាំ២០២០មក ផ្លែគូលែនវៀតណាមទទួលបានការពេញនិយមយ៉ាង ខ្លាំងពីសំណាក់អតិថិជនជប៉ុនក៏ដូចជាសហគមន៍ជនវៀតណាមនៅជប៉ុនយ៉ាងច្រើន សន្ធឹកសន្ធាប់។

នាបច្ចុប្បន្ន ផ្លែគូលែនវៀតណាមត្រូវបានដាក់លក់នៅតាមផ្សារទំនើបជប៉ុន ដោយមានតម្លៃចន្លោះពី ៣៥ម៉ឺនដល់៥០ម៉ឺនដុងក្នុងមួយគីឡូក្រាម។

គួរជម្រាបបន្ថែមថា ក្នុងរដូវកាលឆ្នាំនេះ ក្រុមហ៊ុននាំចេញផ្លែគូលែនវៀតណាម បានកសាងផែនការនាំចេញផ្លែគូលែនស្រស់ប្រមាណ១.០០០តោនទៅកាន់ជប៉ុន៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី