Trending now

ផ្លែគូលែនចំនួន ២ តោនលក់ដាច់អស់នៅប្រទេសជប៉ុន ក្នុងរយៈពេលតែ ១ ថ្ងៃ

15:31 | 22/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមនាយកដ្ឋានការពាររុក្ខជាតិ (ក្រសួងកសិកម្មនិងអភិវឌ្ឍតំបន់ជនបទ) បានឱ្យដឹងថា ផ្លែគូលែនចំនួន ២ តោនដំបូងដែលនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន នៅថ្ងៃទី ២០ ខែមិថុនា ត្រូវបានលក់អស់ក្នុងរយៈពេលតែ ១ ថ្ងៃ។

បច្ចុប្បន្ននេះ ផ្សារទំនើបជប៉ុនមានតែទុកពីរបី គីឡូក្រាម​ ដើម្បីឧទ្ទេសនាមផ្លែគូលែន​ក្នុង​ព្រឹត្តិការណ៍នានា ក្នុងនោះប្រព័ន្ធលក់រាយបានលក់អស់ស្តុក។ អតិថិជន​នៅ​ប្រទេសជប៉ុនបានវាយតំលៃល្អសម្រាប់ផ្លែគូលែនមកពីវៀតណាម។ (រូបថត៖ Tien Phong)

តំណាងសហគ្រាសនាំចេញផ្លែគូលែនបានឱ្យដឹងថា តម្លៃលក់ដុំសម្រាប់ផ្សារទំនើប​នៅជប៉ុនមានចាប់ពី ៨-១២ ដុល្លារអាមេរិក / គីឡូក្រាម (ជាង ១៨០,០០០ - ២៧០,០០០ ដុង) ។ តម្លៃផ្លែគូលែនបានទិញគឺ ៣៨.០០០ ដុង / គីឡូក្រាម។

ភាគីជប៉ុនមានសេចក្តីសប្បាយរីករាយនិងរងចាំការនាំចូលផ្លែគូលែនទៅកាន់ជប៉ុន ជាពិសេសផ្លែគូលែន​ បានឆ្លងកាត់​បទបញ្ញាត្តិ​និង​ដំណើរការ​ជាច្រើនរបស់ប្រទេស​ជប៉ុន។ ផ្លែគូលែនវៀតណាមត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយស្ថាប័យគយជប៉ុន មុនពេលនាំចូលក្នុងប្រទេសនេះ។

មុនពេលនាំចេញទៅកាន់ជប៉ុន ផ្លែគូលែន ត្រូវបានត្រួតពិនិត្យ​និងវាយតម្លៃ​ ហើយ​កំចាត់មេរោគ ប្រកបដោយហ្មត់ចត់។

មុននោះនាថ្ងៃទី ១៩ ខែមិថុនា វៀតណាមបាននាំចេញ​ផ្លែគូលែនចំនួន ២ តោនដំបូង​ទៅកាន់ប្រទេសជប៉ុន តាមផ្លូវអាកាស។ នៅថ្ងៃទី ២០ ខែមិថុនា ផ្លែគូលែន Luc Ngan ចំនួន ២ តោន ដែលមានវត្តមាននៅប្រទេសជប៉ុន។ បីថ្ងៃក្រោយមក​ផ្លែគូលែនវៀតណាមបាន​ដាក់តាំងនិងលក់នៅក្នុងផ្សារទំនើបជប៉ុន។

យោងតាមព័ត៌មានពីអាជីវកម្មបានឱ្យដឹងថា នៅថ្ងៃទី ២០ ខែមិថុនា​ ផ្លែគូលែន​ប្រហែល ៤-៥ តោន បានបន្តនាំចេញទៅកាន់ប្រទេសជប៉ុនតាមផ្លូវសមុទ្រ។ គេរំពឹងថា ផ្លែគូលែនស្រស់ប្រហែល ១០០ តោននឹងនាំចេញទៅកាន់ប្រទេសជប៉ុន​ក្នុងឆ្នាំនេះ ដោយជោគជ័យ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា