Trending now

ផ្លែគូលែនស្រស់វៀតណាមចំនួន ៥០ តោនមានវត្តមាននៅក្នុងទីផ្សារប្រទេសសិង្ហបុរី

14:00 | 01/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - អាស្រ័យលើគុណភាពនិងពណ៌ស្អាត់ស្រស់ ផ្លែគូលែនវៀតណាមបានធ្វើសញ្ច័យអតិថិជនសិង្ហបុរី។

ផ្លែគូលែនស្រស់វៀតណាមចំនួន ៥០ តោនមានវត្តមាននៅក្នុងទីផ្សារប្រទេសសិង្ហបុរី

ផ្លែគូលែនស្រស់ដែលមានម៉ាកវៀតណាមត្រូវបានលក់ជាផ្លូវការនៅលើធ្នើនៃខ្សែសង្វាក់ផ្សារទំនើប FairPrice របស់សិង្ហបុរី ហើយនេះគឺជាឆ្នាំដំបូងដែលប្រជាជនរស់នៅលើកោះតោបានភ្លក់ផ្លែគូលែនស្រស់ដែលនាំចូលជាមួយនឹងខ្នាតធំពីវៀតណាម។ ។

ការិយាល័យពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសឹង្ហបូរីបានឱ្យដឹងថា រហូតមកដល់ពេលនេះ មានផ្លែគូលែនស្រស់វៀតណាមចំនួន ៥០ តោនត្រូវបាននាំចេញទៅកាន់សិង្ហបុរីពីកំពង់ផែហៃផុង ហើយគេរំពឹងថា នៅចុងរដូវគូលែន តម្លៃសរុបនៃការនាំចេញគូលែនពីវៀតណាមទៅកាន់ទីផ្សារសិង្ហបុរីអាចឈានដល់ ១០០ តោន។

អាស្រ័យលើគុណភាពនិងពណ៌ស្អាត់ស្រស់ ផ្លែគូលែនវៀតណាមបានធ្វើសញ្ច័យអតិថិជនសិង្ហបុរីភ្លាមៗ។ បន្ទាប់ពី ២ សប្តាហ៍នៅលើធ្នើ ផ្សារទំនើបជាច្រើនមិនមានស្តុកដាក់លក់ឡើយ។

ចាប់តាំងពីដើមរដូវគូលែនឆ្នាំនេះ ការិយាល័យពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានសហការជាមួយមន្ទីរជំរុញពាណិជ្ជកម្មនិងមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Bac Giang ដើម្បីរៀបចំសិក្ខាសាលាតាមអនឡាញដើម្បីផ្សព្វផ្សាយគូលែនរបស់វៀតណាមនិងតភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសនាំចេញក្នុងស្រុក។

នៅវៀតណាម តំណាងទិញរបស់ FairPrice បានចុះត្រួតពិនិត្យដោយផ្ទាល់ទៅលើកសិដ្ឋានដែលមានសមត្ថភាពវេចខ្ចប់និងនាំចេញ ហើយបានបញ្ជាទិញនិងដឹកជញ្ជូនកុងតឺន័រដំបូងទៅកាន់សិង្ហបុរីនៅចុងខែឧសភាឆ្នាំ ២០២០។ យោងតាមរំពឹងថា នៅក្នុងរដូវគូលែនថ្មី ការិយាល័យពាណិជ្ជកម្មនឹងធ្វើជាអធិបតីនិងសម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំនៅប្រទេសសិង្ហបុរី ខេត្ត Bac Giang ខេត្ត Hai Duong និងសម្ព័ន្ធក្រុមហ៊ុន FairPrice ដើម្បីរៀបចំ “ទិវាគូលែនវៀតណាមនៅសិង្ហបុរី”៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា