ភាពល្បីល្បាញបំផុតគឺការសំដែងរបាំអាយ៉ងគោកនៅក្នុងភូមិថាមររ៉ុក ឃុំប៊ិនអៀន និងភូមិរូង៉ែ ឃុំដុងធិញ ស្រុកឌិញហ័រ ប្រទេសថៃង្វៀន។ នេះជាវប្បធម៌ដ៏ពិសេសមួយរបស់ជនជាតិដើមភាគតិចតៃ (Tay) ដែលមានអាយុកាលជាងពីររយឆ្នាំហើយបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ តោះយើងអញ្ជើញស្វែងរកអំពីប្រវត្តិនៃប្រភេទសិល្បៈនេះ!
![]() |
![]() |
![]() |
ភាពប្លែកៗនៃសិល្បៈសំដែងរបាំអាយ៉ងគោករបស់ជនជាតិដើមភាគតិចតៃ (Tay) |
ភាពល្បីល្បាញបំផុតគឺការសំដែងរបាំអាយ៉ងគោកនៅក្នុងភូមិថាមររ៉ុក ឃុំប៊ិនអៀន និងភូមិរូង៉ែ ឃុំដុងធិញ ស្រុកឌិញហ័រ ប្រទេសថៃង្វៀន។ នេះជាវប្បធម៌ដ៏ពិសេសមួយរបស់ជនជាតិដើមភាគតិចតៃ (Tay) ដែលមានអាយុកាលជាងពីររយឆ្នាំហើយបានរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ។ តោះយើងអញ្ជើញស្វែងរកអំពីប្រវត្តិនៃប្រភេទសិល្បៈនេះ!
ខោនអាយ៉ងរបស់ប្រជាជនជនជាតិ Tay ត្រូវបានគេប្រទះឃើញនៅតាមកន្លែងជាច្រើនដែលល្បីល្បាញជាងគេគឺល្ខោនអាយ៉ងនៅភូមិ Tham Roc, ឃុំ Binh Yen និងភូមិ Ru Nghe ឃុំ Dong Thinh ស្រុក Dinh Hoa ខេត្ត Thai Nguyen។ នេះជាវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនជាជនជាតិ Tay ដែលមានអាយុកាលជាងពីររយឆ្នាំមកហើយ និងនៅតែគង់វង្សរហូតដល់សព្វថ្ងៃ។ ក្រុមគ្រួសារត្រកូល Ma Quang ដែលបានឆ្លងកាត់រយៈពេល ១៣ ឆ្នាំសម្តែងសិល្បៈល្ខោនអាយ៉ង ហើយត្រកូលនេះ នៅតែរក្សានិងមរត៌កអោយជំនាន់ក្រោយ។ យោងតាមលោក Ma Quang Nhanh មេត្រកូល Ma Quang បានអោយដឹងថា អាយ៉ងទាំងនេះមានអាយុកាល ២០០ ឆ្នាំមកហើយនៅតែត្រូវបានក្រុមគ្រួសាររបស់លោកអភិរក្សនៅឡើយ។ នាគ្រាដំបូង អាយ៉ងមានត្រឹមតែ ៦ នាក់ប៉ុណ្ណោះបន្ទាប់មកមានអាយ៉ងប្រុសនិងស្រី ២ នាក់ទៀត ហើយឆ្លងកាត់ពេលវេលា អាយ៉ងបានវិវត្តទៅ ១២ ហើយទៅជា៣៣ ដូចសព្វថ្ងៃនេះ។
លោក Ma Quang Nhanh បានសំណេះសំណាលថា៖ “ប្រសិនបើយើងនិយាយអំពីប្រវត្តិល្ខោនអាយ៉ងរបស់ត្រកូលយើងខ្ញុំនោះ យើងគឺជាមនុស្សជំនាន់ក្រោយ ហើយក្រុមសម្តែងអាយ៉ងរបស់យើងត្រូវបានបង្កើតឡើងវិញតាំងពីឆ្នាំ ២០០០ មកម្លេះ។ ឥឡូវនេះយើងមានវ័យចណាស់ហើយបានដល់ពេលដែលត្រូវមរត៌កសិល្បៈអាយ៉ងនេះដល់កូន ចៅជំនាន់ក្រោយហើយ”។
![]() |
ភាពប្លែកៗនៃសិល្បៈសំដែងរបាំអាយ៉ងគោករបស់ជនជាតិដើមភាគតិចតៃ (Tay) |
លក្ខណៈវិសេសវិសាលនៃសិល្បៈសម្តែងល្ខោនអាយ៉ងគឺកើតចេញពីវិធីផលិតតួអង្គអាយ៉ង ។ វត្ថុធាតុដើមសម្រាប់ធ្វើតួអង្គអាយ៉ង គឺជាប្រភេទរុក្ខជាតិមួយមានច្រើននៅលើភ្នំ ដែលអាចងាយស្រួលក្នុងការច្នៃផងនិងមិនងាយកណ្តៀរស៊ីទេ។ តួអង្គអាយ៉ងភាគច្រើនធ្វើត្រាប់តាមរូបភាពនៃរូបតុក្កតារបស់ស្តេច បុរសវ័យចំណាស់និងសត្វ។ ដើម្បីផលិតតួអង្គអាយ៉ងដែលទំហំមធ្យម សិប្បករត្រូវចណាយពេលវេលាពី ២ ទៅ ៣ ថ្ងៃ ដោយឆ្លងកាត់ដំណាក់កាលដូចជាការជ្រើសរើសវត្ថុធាតុដើម ធ្វើរូបរាងដោយដៃ (នេះជាដំណាក់កាលមួយដែលទាមទារភាពប៉ិនប្រសប និងត្រូវការពេលវេលាច្រើនបំផុត) បន្ទាប់មក ហាលអោយស្ងួត លាបពណ៌និងដេរសម្លៀកបំពាក់សម្រាប់តួអង្គនីមួយៗ។ យ៉ាងណាមិញ ដំណាក់កាលសំខាន់បំផុតគឺជ្រើសរើសប្រភេទ ឈើដើម្បីច្នៃរូបរាងអាយ៉ងតែម្តង។
នៅក្នុងការសម្តែងមួយឈុតតែងតែមានអ្នកសិល្បៈឈរនៅក្រោយឆាក វាយស្គរឬដឹកនាំសាច់រឿង បញ្ជាក់អោយឈុតសម្តែងនីមួយៗ។ ពួកគេ បានបង្កើតបរិយា កាសរស់រវើកនៅក្នុងការសម្តែងផងដែរ។ តាំងពីបានទស្សនាការសម្តែងមក ទស្ស និកជនតែងតែកោតសរសើរពីភាពប៉ិនប្រសប់របស់សិប្បករភូមិ Tham Roc ដែលបានប្រែក្លាយដំបងដ៏សាមញ្ញទៅជាមានលក្ខណៈរស់រវើក។
ក្នុងឈុតសម្តែងឈុតអាយ៉ងនីមួយៗ តែងតែបង្កើតការភ្ញាក់ផ្អើល ភាពទាក់ទាញក៏ដូចជាចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន ដែលរួមចំណែកបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ប្រជាជនជនជាតិ Tay ផងដែរ៕
Dantocmiennui/VOV
មតិពីមិត្តអ្នកអាន