Trending now

សម្រស់ដ៏ប្លែកៗនៃរបាំអាយ៉ងទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ

15:32 | 16/05/2021 ហេង វុធ្ធី

យុគសម័យ - តាមលោក Dinh Huu Tu ជាសិល្បកររបាំតុក្កតាទឹកនៅភូមិ​ Dao Thuc អស់រយៈពេល៣០ឆ្នាំកន្លងទៅបានឲ្យដឹងថា “​តាំងពីតូចខ្ញុំបានទស្សនាដូនតាសំដែងរបាំតុក្កតាទឹកហើយ។របរនេះ សប្បាយ​រីករាយនិងមានភាព​វិសេសវិសាលបានជាខ្ញុំរៀននិងធ្វើតាម។​នាគ្រា ដំបូងបងប្អូនហាត់​បញ្ជាតុក្កតានេះត្រូវតែរៀនតាមកាយវិការមួយៗទាំងនៅ លើដីនិងក្នុងទឹក។ក្នុងពេលសំដែង សិល្បករត្រូវបញ្ជាតុក្កតាត្រឹមត្រូវតាម សំលេងច្រៀងរបស់អ្នកចំរៀងនៅលើឆាក”។

សិល្បៈសំដែងអាយ៉ងទឹកដ៏វិសេសវិសាលរបស់ភូមិ Dong Ngu ខេត្ត Bac Ninh សិល្បៈសំដែងអាយ៉ងទឹកដ៏វិសេសវិសាលរបស់ភូមិ Dong Ngu ខេត្ត Bac Ninh
ស្រុក ហាក្វាង ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ ស្រុក ហាក្វាង ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ
សម្រស់ដ៏ប្លែកៗនៃរបាំអាយ៉ងទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ
សម្រស់ដ៏ប្លែកៗនៃរបាំតុក្កតាទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ

ក្នុងឃ្លាំងវប្បធម៌ប្រជាប្រិយវៀតណាម របាំតុក្កតាទឹកមានការទាក់ ទាញយ៉ាងខ្លាំងចំពោះទស្សនិកជនដោយសារកាយវិការរស់រវើកនិងសាច់រឿងសប្បាយរីករាយផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករវៀតណាម។ជាពិសេស នាដើមរដូវផ្ការីកមជ្ឈដ្ឋានជនជក់ចិត្តនឹងសិល្បប្រជាប្រិយប្រភេទនេះតែងតែទៅកាន់ភូមិរបាំតុក្កតាទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយដើម្បីទស្សនាការ​សំដែងរបាំតុក្កតាទឹក។ ភូមិ​ Dao Thucដែលស្ថិតនៅតំបន់ដីសណ្ដទន្លេក្រហមនោះបានមាន

កេរិ៍្តឈ្មោះអំពី​ប្រពៃណីរ​បាំតុក្កតាទឹកតាំងពី៣០០ឆ្នាំកន្លងមក។ភូមិនេះមានមេទ័ពមួយរូបឈ្មោះ​Dao Dang Vinh ដែលជក់ចិត្តនឹងសិល្បៈរបាំតុក្កតាទឹកដូច្នេះហើយលោកបាន​ខិតខំប្រឹង​ប្រែងកសាងនិងផ្សព្វផ្សាយប្រភេទសិល្បនេះទៅឲ្យជំនាន់ក្រោយៗ។ដោយមានសគុណដ៏ធំធេងចំពោះទឹកដីនោះនាសតវត្សទី១៦ប្រជាជនបានស្នើឲ្យស្ដេចប្រសិទ្ធិនាមជូនលោកជាអ្នកបង្កើតរបររបាំតុក្កតាទឹក។

សម្រស់ដ៏ប្លែកៗនៃរបាំអាយ៉ងទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ
សម្រស់ដ៏ប្លែកៗនៃរបាំតុក្កតាទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ

រូបតុក្កតាដែលកែច្នៃដោយអ្នកភូមិDao Thuc នេះមានកំពស់ពី៣០ដល់ ៤០សង់​ទីម៉ែត្រ។តុក្កតាបានធ្វើពីឈើ បានលាបថ្នាំពណ៌ចំរុះហើយមានមុខ មាត់ឆ្លាក់តាមរូបសត្វនិងតួអង្គក្នុងរឿងប្រជាប្រិយនានា។សិល្បរបាំតុក្កតា ទឹកភូមិDao Thuc មានឈុត​សំដែងចំនួន២០ដែលចាប់ប្រភពពីសកម្មភាពធ្វើស្រែចំការរបស់ប្រជាកសិករមានជាអាទិ៍ ការភ្ជួរស្រែ ស្ទូងស្រូវ ឃ្វាលក្របីស្ទូចត្រី ឬតាមល្បែងលេងកំសាន្តដូចជាទាញព្រ័ត្រ យោលទោង ជាដើម។ តាមលោក Dinh Huu Tu ជាសិល្បកររបាំតុក្កតាទឹកនៅភូមិ​ Dao Thuc អស់រយៈពេល៣០ឆ្នាំកន្លងទៅបានឲ្យដឹងថា “​តាំងពីតូចខ្ញុំបានទស្សនាដូនតាសំដែងរបាំតុក្កតាទឹកហើយ។របរនេះ សប្បាយ​រីករាយនិងមានភាព​វិសេសវិសាលបានជាខ្ញុំរៀននិងធ្វើតាម។​នាគ្រា ដំបូងបងប្អូនហាត់​បញ្ជាតុក្កតានេះត្រូវតែរៀនតាមកាយវិការមួយៗទាំងនៅ លើដីនិងក្នុងទឹក។ក្នុងពេលសំដែង សិល្បករត្រូវបញ្ជាតុក្កតាត្រឹមត្រូវតាម សំលេងច្រៀងរបស់អ្នកចំរៀងនៅលើឆាក”។

សម្រស់ដ៏ប្លែកៗនៃរបាំអាយ៉ងទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ
សម្រស់ដ៏ប្លែកៗនៃរបាំអាយ៉ងទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ
សម្រស់ដ៏ប្លែកៗនៃរបាំតុក្កតាទឹក DaoThuc ស្រុក Dong Anh ក្រុងហាណូយ

នាបច្ចុប្បន្ន ក្រុមលិល្បរបាំតុក្កតាទឹកនៅភូមិ​ Dao Thucមានសិប្បករ​សិប្បការិនី​ចំនួនជាង៣០នាក់។ក្នុងនោះជនចាស់ជាងគេមានអាយុ៧០ឆ្នាំផ្លាយហើយជនវ័យក្មេងបំផុតនៅតែរៀនក្នុងសាលាចំណេះទូទៅ។ការសំដែងរបាំតុក្កតាទឹកប្រព្រឹត្តទៅជាប្រចាំថ្ងៃនៅក្នុងភូមិ។ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីគេប្រញាប់នឹងការសំដែងបំរើបងប្អូនក្នុងភូមិនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី។លោកNgo Minh Phong ប្រធាន​ក្រុម​លិល្បរ​បាំតុក្កតាទឹកនៅភូមិ​ Dao Thucបានឲ្យដឹងថា “​ដើម្បីជំរុញការអភិវឌ្ឍន៍លិល្បរបាំតុក្កតាទឹកនៅភូមិ​ Dao Thuc​ នា បច្ចុប្បន្ន​នេះ ​គណៈដឹកនាំក្រុមរួមជាមួយរដ្ឋអំណាចបានដាក់ចេញវិធាន ការមួយចំនួន។នាពេលខាងមុខ នឹងជ្រើសបុគ្គលិកមានសមត្ថភាពខ្ពស់ ព្រមទាំងបន្តការងារបណ្ដុះបណ្ដាលជំនាន់វ័យក្មេង។សង្ឃឹមថានាពេលខាងមុខការងារផ្សព្វផ្សាយទូលំទូលាយនូវសកម្មភាពរបស់លិល្បរបាំតុក្កតាទឹកនៅភូមិ​ Dao Thuc នឹងបានអនុវត្តកាន់តែល្អថែមទៀត”។អស់រយៈពេលរាប់រយឆ្នាំកន្លងមក អ្នកភូមិ Dao Thuc ជានិច្ចកាល​ ថែរក្សារបរ​របាំតុក្កតាទឹកដូចជាអច្ឆរិយវត្ថុនៃភូមិ។លិល្បរបាំតុក្កតាទឹក ពិតជាបានរួមចំណែកជាច្រើនទៅក្នុងការផ្សព្វផ្សាយវប្បធម៌វៀតណាម ទៅកាន់ពិភពលោក៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស