Trending now

ស្រុក ហាក្វាង ខិតខំប្រឹងប្រែងលុបបំបាត់អនក្ខរកម្មជូនបងប្អូនជនជាតិ

12:10 | 27/02/2021

អញ្ជើញមកដល់ភូមិ កុកកួយ ឃុំ ដាថុង ស្រុក ហាក្វាង (ខេត្ត កាវបាំង) បានឃើញផ្ទាល់ភ្នែកទិដ្ឋភាពលោកគ្រូ អ្នកគ្រូទាំងឡាយកាន់ដៃសិក្ខាកាមចង្អុលបង្ហាញតាំងពីអក្សរមួយតួៗ នៅថ្នាក់រៀនលុបបំបាត់(ភាពមិនចេះអក្សរ) អនក្ខរកម្មដែលចាត់តាំងឡើងដោយសមាគមនារីស្រុក ហាក្វាង ទើបយល់ឃើញបាននូវក្ដីស្រឡាញ់ជក់ចិត្តក្ដីអំណត់ ព្យាយាមនឹងវិជ្ជាជីវៈរបស់បណ្ដាអ្នក "បណ្តុះ" អក្សរនៅភូមិនិគមតំបន់ខ្ពស់។

ចំនួនអ្នកចេះអក្សរប្រមាណ ៨០% បន្តចូលរួមក្នុងការរៀនសូត្រពីចំណេះដឹងផ្សេងៗ ជាច្រើនទៀតដើម្បីពង្រឹងលទ្ធផលនៃការចេះអក្សរឱ្យបានរឹងមាំ

រូបភាពសិក្ខាកាមវ័យចំណាស់ទាំងឡាយ មាត់ប្រកបអក្សរអេអា... ដៃផ្ចិត ផ្ចង់សរសេរអក្សរមួយតួៗ ធ្វើឱ្យមនុស្សមិនតិចទេរំភើបក្នុងចិត្ត។

ជាស្រុកតំបន់ភ្នំ លក្ខខណ្ឌសេដ្ឋកិច្ច - សង្គមនៅមានការលំបាកលំបិនច្រើន បងប្អូនជនជាតិនៅ ហាក្វាង មិនតិចទេគឺតាំងពីតូចមិនបានចូលសាលារៀនឬក៏រៀនបានតែពាក់កណ្ដាលទី។


ពិធីបិទវគ្គថ្នាក់រៀនអក្ខរកម្មនៅភូមិ កុកកួយ ឃុំ ដាថុង ចាត់តាំងឡើងដោយសមាគមនារីស្រុក ហាក្វាង

ដើម្បីដោះស្រាយនូវតថភាពនេះ ស្រុក ហាក្វាង បានប្រមូលផ្ដុំប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងការឃោសនា ចលនាបងប្អូនជនជាតិឱ្យចូលថ្នាក់រៀន ពង្រឹងសកម្មភាពនៃមជ្ឈមណ្ឌលសិក្សាសហគមន៍ ដើម្បីចាត់តាំងបើកថ្នាក់រៀនលុបបំបាត់អនក្ខរកម្ម។

ក្នុងអំឡុងពេល ៩ ខែដើមឆ្នាំ ២០២០ ស្រុក ហាក្វាង បានចាត់តាំងបើក ៤ ថ្នាក់បំបាត់អនក្ខរកម្មជូនដល់អ្នកដែលមានកម្រិតអាយុពី ១៥ ដល់ ៦០ ឆ្នាំចំនួន ១០២ នាក់ បង្កើនអត្រាអក្ខរកម្ម (ភាពចេះអក្សរ) ឡើងជាង ៩៤% ២១/២១ ឃុំ ទីរួមស្រុកសម្រេចស្តង់ដារលុបបំបាត់អនក្ខរកម្ម ដំណាក់កាល ២០១៤ - ២០២០៕


(ប្រភពព័ត៌មាន: dantocmiennui)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា