Trending now

វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ

21:01 | 23/05/2021 ហេង វុធ្ធី

ទោះបីជានៅអំឡុងពេលរដូវប្រាំងក្តី ទឹកសមុទ្រដែលមានជាតិអំបិលបានជ្រៀតចូលទៅដល់វាលស្រែរបស់កសិករ និងបំផ្លិចបំផ្លាញដំណាំស្រូវរបស់ពួកគេផងដែរ មានន័យថាកំណើនកំពស់ទឹកសមុទ្ររបស់ពិភពលោកនៅពេលបច្ចុប្បន្ន និងបន្តទៅពេលអនាគតនឹងក្លាយទៅជាគ្រោះកាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាកសិករវៀតណាម និងវិស័យកសិកម្មរបស់ខ្លួនជាមិនខាន។

ភ្ញៀវទេសចរមកពីលោកខាងលិចរីករាយនឹងចាប់ចិត្ត នៅពេលជិះក្របីនិងធ្វើជាកសិករនៅទីក្រុង Hoi An ភ្ញៀវទេសចរមកពីលោកខាងលិចរីករាយនឹងចាប់ចិត្ត នៅពេលជិះក្របីនិងធ្វើជាកសិករនៅទីក្រុង Hoi An
វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​ វៀតណាមបង្កើន​ទេសចរណ៍សហគមន៍​ថ្មីៗ​ ដើម្បី​ទាក់ទាញ​ទេសចរ និង​ចំណូល​សម្រាប់​ប្រជាកសិករ​
វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ
វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ

វៀតណាមត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលផលិត និងនាំចេញស្រូវអង្ករធំបំផុតមួយរបស់ទីផ្សារសាកលលោក ប៉ុន្តែបញ្ហា​ប្រឈម​មួយ​ចំនួនកំពុងធ្វើឲ្យកសិករវៀតណាមជួបប្រទះនឹងការគំរាមកំហែងជារៀងរាល់ឆ្នាំ ដោយសារតែការជ្រៀតចូលនៃកម្រិតទឹកសមុទ្រនៅក្នុងប្រភពទឹកសាប និងផ្ទៃដីដាំស្រូវភាគច្រើនដែលវៀតណាមប្រើប្រាស់គឺជាបញ្ហាដ៏ស្មុគ្រស្មាញជាយូរណាស់មកហើយពីព្រោះថាវៀតណាមមានទីតាំងស្ថិតនៅក្បែរទៅនឹងសណ្តរដីទន្លេមេគង្គដែលមានទំនាបបំផុត។

ទោះបីជានៅអំឡុងពេលរដូវប្រាំងក្តី ទឹកសមុទ្រដែលមានជាតិអំបិលបានជ្រៀតចូលទៅដល់វាលស្រែរបស់កសិករ និងបំផ្លិចបំផ្លាញដំណាំស្រូវរបស់ពួកគេផងដែរ មានន័យថាកំណើនកំពស់ទឹកសមុទ្ររបស់ពិភពលោកនៅពេលបច្ចុប្បន្ន និងបន្តទៅពេលអនាគតនឹងក្លាយទៅជាគ្រោះកាន់តែធ្ងន់ធ្ងរសម្រាប់ប្រជាកសិករវៀតណាម និងវិស័យកសិកម្មរបស់ខ្លួនជាមិនខាន។

ជាកិច្ចខំប្រឹងប្រែងដោះស្រាយ និងឆ្លើយតបចំពោះមហន្តរាយនេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមក្រោមគម្រោងជំនួយដោយអង្គការមូលនិធិអន្តរជាតិសម្រាប់កិច្ចការងារអភវិឌ្ឍកសិកម្មឬ IFAD បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាក្នុងការអនុញ្ញាតឲ្យមានការប្រើប្រាស់នូវកម្មវិធីទូរស័ព្ទ (APP) មួយដែលខ្លួនរំពឹងទុកថានឹងអាចជួយសង្គ្រោះដល់ដំណាំស្រូវរបស់កសិករវៀតណាមបានយ៉ាងល្អប្រសើរ។

វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ
វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ

កម្មវិធីទូរស័ព្ទ ឬ App នេះមានសមត្ថភាពពិសេសផ្តោតទៅលើកិច្ចការងារគ្រប់គ្រងកម្រិតជាតិប្រៃនៅក្នុងទឹក ហើយតាមរយៈទិន្នន័យដែលវាអាចប្រមូលបានទាំងនោះនឹងអាចបញ្ចូនទៅដល់កសិករវៀតណាមដើម្បីធ្វើការសម្រេចចិត្តក្នុងការបូមទឹកសាបបន្ថែមចូលទៅក្នុងវាលស្រែរបស់ពួកគេ ឬក៏អត់។

ជាធម្មតានៅពេលដែលជាតិប្រៃដែលមាននៅក្នុងទឹកខ្ពស់ពេកនោះវានឹងធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានចំពោះការលូតលាស់នៃឬសរបស់ដំណាំស្រូវ ឬអាចធ្វើឲ្យស្រូវទាំងអស់ខូចខាតទាំងស្រុងតែម្តង។ ជាច្រើនជំនាន់មកហើយកសិករវៀតណាមបានប្រើប្រាស់វិធីសាស្ត្របុរាណមួយគឺតាមរយៈការយកទឹកដែលមាននៅក្នុងស្រែរបស់ពួកគេមកភ្លក្សដើម្បីកំណត់ជាតិប្រៃ។

យោងតាមការបញ្ជាក់របស់ IFAD គិតមកដល់បច្ចុប្បន្ននេះមានកសិករវៀតណាមជាង 50,000គ្រួសារមកហើយដែលកំពុងតែធ្វើការប្រើប្រាស់កម្មវិធីដែលឥតគិតថ្លៃមួយនេះ ហើយវាត្រូវបានគេចាត់ទុកថាជាតំណាក់កាលសាកល្បងនៅឡើយ៕

ហេង វុធ្ធី

AMS/Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន
ការកែលម្អប្រព័ន្ធស្តង់ដារ ដឹកនាំការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងធានាសន្តិសុខតាមអ៊ីនធឺណិត
ការឧបត្ថម្ភនិស្សិតកម្ពុជា៖ ឆ្ពោះទៅរកភាពជាដៃគូរយៈពេលវែង