Trending now

សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-

20:04 | 21/05/2021 យោងតាមវិឡុសំលេងវៀតណាម

នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទសារព័ត៌មានអន្តរជាតិ ស្តីពីការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំវៀតណាម៖ វៀតណាមនឹងរៀបចំដោយជោគជ័យទិវាបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំវៀតណាម៖ វៀតណាមនឹងរៀបចំដោយជោគជ័យទិវាបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត
លោកស្រី Nguyen Thi Thanh ឆ្លើយសំភាជន៍ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ VOV)
លោកស្រី Nguyen Thi Thanh ឆ្លើយសំភាជន៍ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ (រូបថត៖ VOV)

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតជាង ៦៩ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងសមាជិក សភាចំនួន ៥០០ រូប នៃរដ្ឋសភានីតិកាលទី ១៥ និងសមាជិកចំនួន ៣,៧២៧ រូបនៃក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទសារព័ត៌មានអន្តរជាតិ ស្តីពីការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។

ថ្លែងមតិក្នុងកិច្ចប្រជុំ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Bui Van Cuong បានឲ្យដឹងថា រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតត្រូវបានបញ្ចប់ជាស្ថាពរ។

“នៅគ្រប់មូលដ្ឋានទាំងអស់បានត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត។ តំបន់ខ្លះបានរៀបចំការបោះឆ្នោតមុនកាលកំណត់ ហើយបានធានាសុវត្ថិភាពនិងអនុលោមតាមច្បាប់។ ជាការវាយតម្លៃរួម ការបោះឆ្នោតកំពុងត្រូវបានអនុវត្តន៍នៅតាមគ្រប់លំដាប់ថ្នាក់សាខា ខេត្តនិងក្រុង ដែលទទួលបានលទ្ធផលខ្ពស់”។ នេះបើយោងតាមប្រសាសន៍របស់លោក Bui Van Cuong។

ទាក់ទងនឹងការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានេះ បើយោងតាមលោកស្រី Nguyen Thi Thanh ប្រធានគណៈកម្មាធិការកិច្ចការអ្នកតំណាង អនុប្រធានអនុគណៈកម្មាធិការកម្មាភិបាល នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថា៖ “គោលដៅនៃការបោះឆ្នោតគឺអនុវត្តន៍គោលការណ៍ជាសកលដោយផ្ទាល់និងស្មើភាពគ្នា។ ការទៅបោះឆ្នោតដោយផ្ទាល់ គឺជាការអនុវត្តសិទ្ធិប្រជាធិបតេយ្យដោយផ្ទាល់។ អាជ្ញាធរមានសមត្ថកិច្ចបានឃោស នាដើម្បីម្ចាស់ឆ្នោតទៅអនុវត្តន៍សិទ្ធិពលរដ្ឋ ក្រៅពីការឃោសនា ចាំបាច់ត្រូវរៀបចំពេលវេលាសមស្រប សម្រាប់ម្ចាស់ឆ្នោតប្រើសិទ្ធិបោះឆ្នោតនៅថ្ងៃទី ២៣ ឧសភា”។

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នឹងត្រូវប្រកាសនៅរយៈពេល ២០ ថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងក្រោយរយៈពេល ១០ ថ្ងៃសម្រាប់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់។

សូមគូសបញ្ជាក់ថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ឧសភា អ្នកបោះឆ្នោតជាង ៦៩ លាននាក់នឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាចំនួន ៥០០ រូប នៃរដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចំនួន ៣៧២៧រូប សម្រាប់អាណត្តិ ២០២១- ២០២៦។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៨៤.៧៦៧ កន្លែង នៅទូទាំងប្រទេស៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤