Trending now

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំវៀតណាម៖ វៀតណាមនឹងរៀបចំដោយជោគជ័យទិវាបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

19:52 | 21/05/2021

យុគសម័យ - លោក Saadi Salama ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនិងពេញសមត្ថភាពនៃរដ្ឋប៉ាឡេស្ទីនប្រចាំនៅវៀតណាមបានសម្តែងនូវការជឿជាក់ថា៖ «អ្នកបោះឆ្នោតវៀតណាមនឹងជ្រើសរើសសមាជិកសភាប្រកបដោយគុណធម៌ទេពកោសល្យស្នេហាជាតិនិងស្មារតីទទួលខុសត្រូវក្នុងការកសាងប្រទេសវៀតណាមឱ្យរឹងមាំ» ។ brachachon Mọi người

បណ្ដាតំបន់ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតមុនកាលកំណត់ បណ្ដាតំបន់ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតមុនកាលកំណត់
ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំវៀតណាម៖ វៀតណាមនឹងរៀបចំដោយជោគជ័យទិវាបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Saadi Salama ប្រធានគណៈប្រតិភូការទូតប្រចាំនៅ វៀតណាម បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាឆ្នាំដ៏លំបាកបំផុតសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក និងជាពិសេសសម្រាប់ប្រទេស ដែលរៀបចំព្រឹត្តិការណ៍ធំៗ ដូចជា៖ ការបោះឆ្នោតនៅវៀតណាមនាថ្ងៃទី ២៣ ឧសភាខាងមុខនេះ។

«ទោះបីការរៀបចំសម្រាប់ការបោះឆ្នោតឆ្នាំនេះមានការលំបាកក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងមុត មាំថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យជាពុំខាន។ ដោយសារតែ ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នាពេលថ្មីៗនេះ វៀតណាមបានផ្ញើសារទៅកាន់ពិភពលោកទាំងមូល នោះជាការខិតខំប្រឹងប្រែង ការរួមដំណើររបស់ប្រជាជនវៀតណាម ចំពោះការដឹកនាំរបស់រដ្ឋាភិ បាលវៀតណាម ដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតសកល។ ហេតុដូច្នេះខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំង ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតនេះនឹងទទួលជោគជ័យយ៉ាងត្រចះត្រចង់ ហើយវៀតណាមនឹងមានរដ្ឋសភាថ្មី ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រទេសជាតិ»។ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីនលោក Saadi Salama។

សូមជម្រាបជូនថាទិវាបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម ក្នុងការជ្រើសរើស សមាជិកសភាដែលសក្ដិសមដើម្បីតំណាងឲ្យឆន្ទៈបំណងប្រាថ្នានិងសិទ្ធជាម្ចាស់របស់ប្រជាជននៅក្នុងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិថ្មី៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់