Trending now

បណ្ដាតំបន់ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតមុនកាលកំណត់

12:31 | 21/05/2021

នាថ្ងៃទី២១ ខែឧសភា ម្ចាស់ឆ្នោតនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែនមួយចំនួននៃខេត្ត Nghe An Quang Binh Kien Giang នឹងទៅបោះឆ្នោតមុនកាលកំណត់ជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦។

ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត ទិវាបោះឆ្នោត៖ ការសន្យានិងការទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត
ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ការងារត្រៀមរៀបចំត្រូវបានសម្រេចរួចរាល់សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា
ប្រជាជននៅតាមស្រុកព្រៃភ្នំខេត្ត Nghe An ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត។ (រូបថត៖ VOV)
ប្រជាជននៅតាមស្រុកព្រៃភ្នំខេត្ត Nghe An ត្រៀមខ្លួនជាស្រេចសម្រាប់ថ្ងៃបោះឆ្នោត។ (រូបថត៖ VOV)

ភូមិ Ha Son ឃុំ Muong Noc ស្រុកព្រំប្រទល់ Que Phong ខេត្ត Nghe An មានម្ចាស់ឆ្នោតជិត ៨០០នាក់ ក្នុងនោះ ៧០% ជាជនជាតិ Kho mu និង៣០%ជាជនជាតិ Thai។ នេះជាមណ្ឌលមួយក្នុងចំណោមមណ្ឌលបោះឆ្នោតមុនកាលកំណត់នៅខេត្ត Nghe An ដោយសារតែមានលក្ខណៈភូមិសាស្ត្រស្មុគស្មាញ។ រួមជាមួយស្រុក Que Phong នៅថ្ងៃទី២១ ខែឧសភា មណ្ឌលបោះឆ្នោតជាង២០០កន្លែងទៀតនៅស្រុកព្រំប្រទល់ ស្រុកព្រៃភ្នំចំនួន៣នៅខេត្ត Nghe An នោះគឺ Ky Son Tuong Duong និង Con Cuong នឹងអនុវត្តន៍ការបោះឆ្នោតមុនកាលកំណត់។

នៅឃុំ Tho Chau ដែលជាឃុំព្រំប្រទល់នៃខេត្ត Kien Giang ការងារត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតត្រូវបានសម្រេចរួចរាល់។ ម្ចាស់ឆ្នោតជិត២.០០០នាក់នៅឃុំកោះនេះ កំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតដើម្បីជ្រើសរើសអ្នកតំណាងដែលមានទាំងទេពកោសល្យនិងសីលធម៌ដើម្បីចូលរួមចំណែកកសាងស្រុកកំណើត៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ