Trending now

វៀតណាមអំពាវនាវឲ្យសហគមន៍ពិភពលោកចូលរួមវិភាគទានយ៉ាងជាក់ស្ដែងទៅក្នុងរបៀបវារៈជាសកលអំពីការបង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

15:49 | 18/05/2021

រដ្ឋសភាវៀតណាមអំពាវនាវឲ្យសភាបណ្ដាប្រទេស ដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ដែលមិនទាន់សម្រេចទំនួលខុសត្រូវអំពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ និងការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុ ក្នុងដំណាក់កាលមុនឆ្នាំ២០២០ គួរតែ បន្តអនុវត្តន៍ទំនួលខុសត្រូវនេះ ទន្ទឹមនឹងកាតព្វកិច្ចថ្មីៗក្នុងដំណាក់កាលក្រោយឆ្នាំ ២០២០។

ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និង​ជាគោលមាគ៌ាដ៏​ត្រឹមត្រូវ នៃបដិវត្តវៀតណាម ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និង​ជាគោលមាគ៌ាដ៏​ត្រឹមត្រូវ នៃបដិវត្តវៀតណាម
គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ គោលដៅទេសចរណ៍នៅវៀតណាម៖ រីករាយស្វែងយល់អំពីប្រវត្តិសាស្ត្រនិងសម្រស់នៃផ្សារដុងសួន (Dong Xuan) នៅទីក្រុងហាណូយ
គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)
គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី១៤២ នាយប់ថ្ងៃទី១៧ ខែឧសភា នៅអគាររដ្ឋសភា ប្រធានគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានចូលរួមកិច្ចប្រជុំគណៈកម្មា ធិការអចិន្រ្តៃយ៍ទទួលបន្ទុកសន្តិភាពនិងសន្តិសុខអន្តរជាតិ។ កិច្ចប្រជុំត្រូវបានធ្វើឡើង តាមប្រព័ន្ធវីដេអូនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដោយមានប្រទេសចូលរួមចំនួន៣៥។

ថ្លែងនៅកិច្ចប្រជុំអំពីយុទ្ធសាស្ត្រសភាដើម្បីពង្រឹងសន្តិភាពនិងសន្តិសុខទប់ទល់នឹងការគំរាមកំហែងនិងជម្លោះបង្កឡើងដោយគ្រោះមហន្តរាយពាក់ព័ន្ធដល់ការ ប្រែប្រួលអាកាសធាតុនិងផលវិបាករបស់វា លោកស្រី Le Thu Ha សមាជិការ អចិន្រ្តៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានសង្កត់ធ្ងន់ថា វៀត ណាមស្នើឲ្យសភាបណ្ដាប្រទេស បន្តរក្សាឆន្ទៈ ការសន្យានយោបាយដ៏ខ្លាំងក្លា មាន សកម្មភាពជាក់លាក់ ដោយឈរលើស្មារតីគោរពច្បាប់អន្តរជាតិ ហើយចូលរួមចំណែក យ៉ាងជាក់ស្ដែងទៅក្នុងរបៀបវារៈជាសកលស្ដីពីការបង្ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ដើម្បីសន្តិភាពនិងសន្តិសុខលើពិភពលោក។

រដ្ឋសភាវៀតណាមអំពាវនាវឲ្យសភាបណ្ដាប្រទេស ដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ដែលមិនទាន់សម្រេចទំនួលខុសត្រូវអំពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ និងការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុ ក្នុងដំណាក់កាលមុនឆ្នាំ២០២០ គួរតែ បន្តអនុវត្តន៍ទំនួលខុសត្រូវនេះ ទន្ទឹមនឹងកាតព្វកិច្ចថ្មីៗក្នុងដំណាក់កាលក្រោយឆ្នាំ ២០២០។ លើសពីនេះទៅទៀត ស្ដារប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញយ៉ាងសកម្ម បង្កើន ការជួយឧបត្ថម្ភមុខសញ្ញាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការប្រែប្រួលអាកាស ធាតុ មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោល; បង្កើនការផ្លាស់ប្ដូរគំរូអភិវឌ្ឍតាមទិសដៅ បញ្ចេញចោលឧស្ម័នកាបូនកម្រិតទាប សំដៅធានាការស្ដារឡើងវិញប្រកបដោយ ចីរភាព បង្កើតការងារធ្វើថ្មីសម្រាប់ពលករតាមរយៈការផ្លាស់ប្ដូរឌីជីថល។ ក្រៅពីនោះ ចាំបាច់ត្រូវអភិវឌ្ឍថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ នគរឆ្លាតវៃ គមនាគមន៍ ឆ្លាតវៃ ហើយបង្កើតខឿនសេដ្ឋកិច្ចវិលជុំផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស