យុគសម័យ - ផ្សារ Dong Xuan ត្រូវបានបង្កើតឡើងដោយជនបារាំងនាឆ្នាំ១៨៨៩ បន្ទាប់ពីបានចាក់ដីលុបដៃទន្លេTo Lich និងទន្លេក្រហម។ដោយសារស្ថិត នៅក្នុងដែនដីDong Xuan បានជាផ្សារនេះមានឈ្មោះថា Dong Xuan។នៅ សង្ខាងផ្សារមានវត្ត Huyen Thuyen នៅវិថី Hang Khoai និងវិហារ Bach Ma នៅវិថី Hang Buom។
![]() |
![]() |
![]() |
ផ្សារដុងសួនក្នុងពេលអតិតកាល |
ផ្សារ Dong Xuanស្ថិតនៅម្ដុំវិថីបុរាណក្រុងហាណូយ។នេះ ជាផ្សារមួយដែលផ្សារភ្ជាប់ជាមួយប្រវតិ្តសាស្ត្រកកើតនិងអភិវឌ្ឍន៍ពាណិជ្ជកម្ម របស់រាជធានីថាំងឡុងពីមុននឹងរដ្ឋធានីហាណូយនាបច្ចុប្បន្ន។កន្លែងនេះ មិនត្រឹមតែមានសកម្មភាពលក់ដូរទំនិញប៉ុណ្ណោះទេថែមទាំងឆ្លុះបញ្ចាំងនូវ តំលៃវប្បធម៌ និងស្មារតីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រុងហា ណូយទៀតផង។
ផ្សារ Dong Xuan ត្រូវបានបង្កើតឡើងដោយជនបារាំងនាឆ្នាំ១៨៨៩ បន្ទាប់ពីបានចាក់ដីលុបដៃទន្លេTo Lich និងទន្លេក្រហម។ដោយសារស្ថិត នៅក្នុងដែនដីDong Xuan បានជាផ្សារនេះមានឈ្មោះថា Dong Xuan។នៅ សង្ខាងផ្សារមានវត្ត Huyen Thuyen នៅវិថីHang Khoai និងវិហារ Bach Ma នៅវិថី Hang Buom។ក្រោយពីបានបង្កើតមក ផ្សារ Dong Xuan ជាកន្លែង លក់ដូរទំនិញយ៉ាងអ៊ូអរ ជាពិសេសបន្ទាប់ពីជនបារាំងកសាងស្ពានLong Bien គឺសកម្មភាពពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងដោយមានទីតាំងអំណោយ ផលអំពីផ្លូវគោក ផ្លូវទឹកនិងផ្លូវដែក។នាគ្រាដំបូងផ្សារ Dong Xuan ត្រូវ បានសាងសង់លើផ្ទៃដី២ហ្មឺនម៉ែត្រក្រឡាដោយប្រក់ស័ង្កសីដែលមានទ្វារ ជាច្រើនសំរាប់អតិថិជននិងអាជីវករចេញចូលទិញលក់ទំនិញបានងាយ ស្រួល។
![]() |
ផ្សារដុងសួនក្នុងពេលអតិតកាលនិងបច្ចុប្បន្នកាល |
នាឆ្នាំ១៩៩៤ អគិ្គភ័យឆាបឆេះផ្សារ Dong Xuan ហើយគេបានកសាង ឡើងវិញអស់រយៈពេល២ឆ្នាំគឺពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៦។នាបច្ចុប្បន្ន ផ្សារ Dong Xuan មាន កំពស់៣ជាន់ ទទឹង៧៣, ៥ម៉ែត្របណ្ដោយ ១៣០,៥ម៉ែត្ររួ មជាមួយប្រព័ន្ធជណ្ដើរយន្តទំនើប។តាមលោកDo Xuan Thuy អគ្គនាយក ក្រុមហ៊ុនភាគហ៊ុន Dong Xuan បានឲ្យដឹងថា “ កន្លងទៅនេះក្រុមហ៊ុនភាគហ៊ុន Dong Xuan ជាអង្គភាពគ្រប់គ្រង ផ្សារហើយបន្តរក្សានិងអភិវឌ្ឍន៍ផ្សារ Dong Xuanតាមបែបផ្សារប្រពៃណី របស់វៀតណាម។ នាពេលខាងមុខយើងខ្ញុំនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ នៃផ្សារឲ្យបានគ្រប់គ្រាន់ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុង និន្នាការអភិវឌ្ឍន៍។ក្នុងបញ្ហាគ្រប់គ្រងអាជីវករគឺយើងខ្ញុំប្រមូលផ្ដុំលើការ កសាងអរិយធម៌ពាណិជ្ជកម្មក្នុងសកម្មភាពអាជីវកម្មរបស់ផ្សារ កសាង វប្បធម៌ក្នុងការជួបប្រាស្រ័យក្នុងគោលបំណងបង្ហាញនូវសុជីវធម៌របស់អ្នកហាណូយ”។
![]() |
![]() |
ផ្សារដុងសួន |
ភ្ញៀវទេសចរនៅក្នុងស្រុកនិងបរទេសពេលមកទស្សនារដ្ឋធានីហាណូយម្ដងៗតែងតែមកកាន់ផ្សារ Dong Xuan ដើម្បីទស្សនានិងទិញឥវ៉ែឥវ៉ាន់។ផ្សារនេះស្ថិត នៅម្ដុំវិថីបុរាណមានជាអាទិ៍ វិថី Hang Ngang វិថីHang Dao វិថីHang Bong វិថីHang Gaiហើយនៅជិតនឹងបឹង Guom (សងដាវ)ដែលជាអំណោយផលសំរាប់ការទស្សនាតំបន់កណ្ដាលទីក្រុង។លោក Do Xuan Thuyឲ្យដឹងទៀតថា“ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះចំនួនភ្ញៀវមកទស្សនាផ្សារ DongXuan កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។នាឆ្នាំ២០១៦មានភ្ញៀវជាតិនិងអន្តរជាតិចំនួន៤សែននាក់មកទស្សនានិងទិញលក់ទំនិញ។ផ្សារ Dong Xuan មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាផ្សារលក់ដុំប៉ុណ្ណោះទេតែថែមទាំងជា ទីកន្លែងមកទស្សនាក្នុងសកម្មភាពទេសចរណ៍នៃក្រុងហាណូយទៀតផង”។
![]() |
ខាងក្នុងផ្សារដុងសួន |
ផ្សាររាត្រី Dong Xuan ត្រូវបានបង្កើតឡើងនាឆ្នាំ២០០៣។អញ្ជើញមកកាន់ ផ្សារនេះ នាពេលយប់អ្នកផងអាចទិញកលក់ទំនិញ ពិសារម្ហូបអាហារ ហើយ បានទស្សនាការសំដែងសិល្បៈប្រជាប្រិយវៀតណាមដូចជាចំរៀង Xam Cheo និង Quan Ho ទៀតផង៕

VNtrip.vn/VOV
មតិពីមិត្តអ្នកអាន