Trending now

ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និង​ជាគោលមាគ៌ាដ៏​ត្រឹមត្រូវ នៃបដិវត្តវៀតណាម

15:42 | 18/05/2021 យោងតាមវិឡុសំលេងវៀតណាម

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាមលោកNguyen Phu Trong នៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០២១ បាននិពន្ធអត្ថបទដ៏សំខាន់ក្រោមចំណងជើងថា៖ “បញ្ហាទ្រឹស្តីនិងការ ពីតជាក់ស្ដែងមួយចំនួនអំពីសង្គមនិយម និងគោលមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាម”។

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុនសែនថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុនសែនថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VGP)
លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ VGP)

ក្នុងអត្ថបទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ ការឈានឡើងសង្គមនិយមគឺជាតម្រូវការសត្យានុម័ត និងជាគោលមាគ៌ាដ៏ត្រឹមត្រូវ នៃបដិវត្តវៀតណាម។ បក្ស និងប្រជាជនវៀតណាមប្ដេជ្ញាចិត្តស្ថាបនាប្រទេសវៀតណាមតាមមាគ៌ាសង្គមនិយម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ សង្គមនិយមដែលបានផ្តោតឡើងនៅទីនេះ គឺជាសង្គមនិយមបែបវិទ្យាសាស្ត្រដោយផ្អែកលើទ្រឹស្ដីម៉ាក្ស - លេនីននៅសម័យកាលបច្ចុប្បន្ន។ យោងតាម លោកអគ្គលេខាបក្ស Nguyen Phu Trong ថា ធ្វើយ៉ាងម៉េចដើម្បីសុក្រិតគោលមាគ៌ានិងទស្សនៈជាជំហានៗ និងចាត់ចែងអនុវត្តន៍សង្គមនិយមដើម្បីស្របតាម ថ្បាប់ក្រិតក្រមរួមផង និងស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់វៀតណាមផង គឺជាប្រការដែលត្រូវត្រិះរិះ ស្វែងរក និងជ្រើសរើសជានិច្ច។ ពីការបូកសរុបជាក់ស្ដែង និងការសិក្សាស្រាវជ្រាវទ្រឹស្ដីនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកឡើងអំពីតម្រូវការជាក់ស្ដែង។ នោះគឺ

ទីមួយ៖ ត្រូវជំរុញខ្លាំងឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ដែលផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចបញ្ញា និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។

យោងតាម លោកអគ្គលេខាបក្សថា សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមគឺជាខឿនសេដ្ឋកិច្ចទីផ្សារទំនើប សមាហរណកម្មអន្តរជាតិ ដំណើរការយ៉ាងពេញលេញ និងសមកាលកម្មតាមក្រិតក្រមច្បាប់នៃសេដ្ឋកិច្ចទីផ្សារ ហើយមានការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម ដែលដឹកនាំដោយ បក្សកុម្មុយនិស្តវៀតណាម; ធានាការតំរង់ទិសដៅសង្គមនិយម ដើម្បីគោលដៅប្រជាជនសម្បូរ ធូធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមសមភាព ប្រជាធិបតេយ្យ និងអរិយធម៌។ នេះគឺជាប្រភេទសេដ្ឋកិច្ចទីផ្សារថ្មីក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃសេដ្ឋកិច្ចទីផ្សារ។ នេះក៏ជាប្រភេទនៃអង្គការសេដ្ឋ កិច្ច ដោយគោរពតាមក្រិតក្រមច្បាប់នៃសេដ្ឋកិច្ចទីផ្សារផង និងផ្នែកលើមូលដ្ឋានផង ហើយត្រូវបានដឹកនាំ គ្រប់គ្រងតាមលក្ខខ័ណ្ឌនៃលទ្ធិសង្គមនិយម ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងបីគឺ កម្មសិទ្ធិ ការរៀបចំគ្រប់គ្រង និងការចែកចាយ។ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមគឺមានទម្រង់កម្មសិទ្ធិជាច្រើន ហើយមានសាមាសភាគសេដ្ឋកិច្ចជាច្រើន។ ទំនាក់ទំនង ចែកចាយធានាសមភាព ហើយបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ រដ្ឋគ្រប់គ្រងខឿនសេដ្ឋកិច្ចដោយច្បាប់ យុទ្ធសាស្ត្រ ផែនការមេ ផែនការ គោលនយោបាយ និងកម្លាំងសម្ភារៈដើម្បីតំរង់ទិសដៅជួយសម្រួលក្នុងការជំរុញសេដ្ឋកិច្ច សង្គមអភិវឌ្ឍន៍។

ទីពីរ៖ វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម កម្លាំងផ្ទៃក្នុង ជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេសជាតិ និងការពារមាតុភូមិ

តាមប្រសាសន៍របស់លោកអគ្គលេខាបក្សថា ត្រូវកំណត់ការអភិវឌ្ឍវប្បធម៌ឲ្យព្រមៗគ្នា ប្រកប ដោយសុខដុមរមនាជាមួយនឹងកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាព សមភាពសេដ្ឋកិច្ចគឺជាការតម្រង់ទិសដៅមូលដ្ឋាននៃដំណើរការស្ថាបនាសង្គមនិយមនៅវៀតណាម។ ខឿនវប្បធម៌ដែល វៀតណាមបានស្ថាបនាគឺជាខឿនវប្បធម៌ជឿនលឿន ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ ហើយជាខឿនវប្បធម៌ឯកភាព ដោយផ្អែកលើគុណតំលៃជឿនលឿន និងមនុស្សធម៌។ លទ្ធិម៉ាក្ស - លេនីននិងមនោគមវិជ្ជាហូជីមិញដើរតួនាទីស្នូលក្នុងជីវភាពរស់នៅខាងស្មារតីសង្គម ដោយបន្តមរតក និងពង្រីករាល់តម្លៃប្រពៃណីដ៏ល្អប្រពៃរបស់ជនជាតិទាំងមូលក្នុងប្រទេសជាតិ។

ទីបី៖ កត្តាមនុស្សដើរតួនាទីដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍។ ការអភិវឌ្ឍវប្បធម៌និងការអភិវឌ្ឍមនុស្សគឺជាគោលដៅផងនិងកម្លាំងចលករនៃការងារផ្លាស់ប្ដូរថ្មីផង។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ថាការអភិវឌ្ឍន៍វិស័យអប់រំ - បណ្តុះបណ្តាលនិងវិទ្យាសាស្ត្រ - បច្ចេកវិទ្យាគឺជាគោលនយោបាយជាតិឈានមុខគេ។ កិច្ចការពារបរិស្ថានគឺជាបញ្ហាស្លាប់រស់មួយ ហើយជាគោលដៅដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការកសាងគ្រួសារប្រកបដោយសុភមង្គល និងជឿនលឿន ដើម្បីធ្វើជាកោសិកាដ៏រឹងមាំ ហើយការ អនុវត្តន៍សមភាពយេនឌ័រគឺជាបទដ្ឋាននៃវឌ្ឍនភាពនិងអរិយធម៌។

ទីបួន៖ ទម្រង់នយោបាយ និងយន្តការប្រតិបត្តិការទូទៅ គឺបក្សដឹកនាំ រដ្ឋគ្រប់គ្រង និងប្រជាជនធ្វើជាម្ចាស់។

យោងតាមលោកអគ្គលេខាបក្ស Nguyen Phu Trong ថាប្រជាធិបតេយ្យ គឺជាខ្លឹមសារស្នូលនៃរបបសង្គមនិយម ជាគោលដៅផង និងជាកម្លាំងចលករផង នៃការងារស្ថាបនាសង្គមនិយម។ តាមនោះ ការស្ថាបនាខឿនប្រជាធិបតេយ្យសង្គមនិយម ធានា អំណាចរបស់ប្រជាជនយ៉ាងពិតប្រាកដគឺជាភារកិច្ចស្នូល ដ៏យូរអង្វែងនៃបដិវត្តវៀតណាម។ វៀតណាមមានគោលការណ៍ពង្រីកប្រជាធិបតេយ្យ ស្ថាបនានីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនដោយឈរលើមូលដ្ឋានសម្ព័ន្ធភាពរវាងកម្មករ កសិករ និងបញ្ញវន្ត ដែលដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។

ទីប្រាំ៖ ការដឹកនាំរបស់បក្សកុម្មុយនិស្តគឺជាកត្តាសម្រេចជោគជ័យនៃការផ្លាស់ប្ដូរថ្មី និងធានាការអភិវឌ្ឍរបស់ប្រទេសជាតិស្របតាមទិសដៅសង្គមនិយម។

លោកអគ្គលេខាបក្សបានអះអាងថា៖ វៀតណាមបានផ្ដោតការយកចិត្តទុកដាក់ជាពិសេសចំពោះការស្ថាបនានិងកែតម្រូវបក្សដោយចាត់ទុកកិច្ចការនេះគឺជាការងារដ៏សំខាន់ដែលមានអត្ថន័យស្លាប់រស់ចំពោះបក្ស និងរបបសង្គមនិយម។

ជាចុងក្រោយថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ថា៖ ទាំងខាងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងសុទ្ធតែបានបង្ហាញថា ការកសាងសង្គមនិយមគឺជាការស្ថាបនាតាមទម្រង់សង្កមថ្មី ពោលគឺមិនមែនជាប្រការដ៏សាមញ្ញ និងងាយស្រួលនោះឡើយនេះគឺជាបុព្វហេតុដ៏មហិមា និងពោរពេញទៅដោយការលំបាក។ ដូច្នេះ ក្រៅពីការកំណត់គោលការណ៍ គោលមាគ៌ាដ៏ត្រឹមត្រូវ និងធានាតួនាទីដឹកនាំរបស់បក្សនោះ គឺត្រូវពង្រីកយ៉ាងខ្លាំងក្លានូវតួនាទីច្នៃប្រឌិត និងចូលរួមយ៉ាងសកម្មរបស់ប្រជាជន។ លោកអគ្គលេខាប្សបានអះអាងថា៖កម្លាំងរបស់ប្រជាជនគឺ ប្រភពនៃជ័យជំនះ ដ៏ជ្រាលជ្រៅ និងការអភិវឌ្ឍ ដើម្បីកសាងនិងការពារមាតុភូមិសង្គមនិយមផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ