Trending now

ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុនសែនថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong

10:14 | 23/04/2021 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ២២ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានអញ្ជើញផ្ញើសារលិតិថ្លែងអំណរគុណជូនចំពោះ លោក Nguyen Phu Trong អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្សវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តេជោ ហ៊ុនសែនថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong
លោកNguyen Phu Trong អគ្គលេខា នៃគណៈកម្មាធិការម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្សវៀតណាម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា (CPP) (រូបថត៖ VOV)

សារលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្ញើសារលិខិតជូនសម្តេច ហ៊ុនសែន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដើម្បីសួរសុខទុក្ខ និងចែករំលែកផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅកម្ពុជា។

ក្នុងសារលិខិតនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ដល់ការថែរក្សា នូវចំណងមិត្តភាព សាមគ្គីភាព និងរួមសុខរួមទុក្ខជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។ សម្តេច តេជោហ៊ុនសែន បានកោតសរសើរចំពោះ វិធានការយ៉ាងឆាប់រហ័ស ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងយ៉ាងមានប្រសិទ្ធភាពរបស់វៀតណាម ព្រមទាំងការរួមចំណែកជាសកលក្នុងការទប់ស្កាត់ជំងឺរាតត្បាតនេះ តាមរយៈការគាំទ្រ និងការផ្ដល់ជំនួយដល់សហគមន៍អន្តរជាតិ ក៏ដូចជាកម្ពុជា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

នៅក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី ២២ ខែមេសា ជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោកម៉មប៊ុនហេងនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកម្ពុជាម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៩០០ គ្រឿងនិងម៉ាស់ជាង ២ លានម៉ាស់ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR