បងប្អូនជនជាតិខ្មែរមានអត្រាជាង ៣៣% នៃចំនួនប្រជាជនខេត្ត Tra Vinh ដែលក្នុងនោះ ស្រុក Tra Cu ជាតំបន់ដែលមានអត្រាខ្ពស់បំផុត ស្មើនឹងជាង ៦២% នៃចំនួនប្រជាជនស្រុកទាំងមូល។
![]() |
![]() |
រួមជាមួយបណ្តាមូលដ្ឋាននៅទូទាំងប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ នៅតាមដងផ្លូវទាំងអស់ ឬនៅភូមិដែលមានបងប្អូនជនជាតិខ្មែររស់នៅដ៏ច្រើនកុះករ នៅស្រុក Tra Cu យើងខ្ញុំបានមើលឃើញ បរិយាកាសរួសរាន់ឆ្ពោះទៅរកទិវាបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦។
ដើម្បីត្រៀមរៀបចំសម្រាប់ទិវាបោះឆ្នោត ស្រុក Tra Cu បានបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតចំនួន ១០ នៅតាមបណ្តាឃុំ និងទីរួមស្រុក រួមជាមួយក្រុមការងារ។ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់បានជ្រើសរើសមនុស្សចំនួន ៥៨ នាក់ដែលមានសមត្ថភាព និងគុណធម៌ ជាបេក្ខជនឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាប្រជាជនអាណត្តិថ្មី។
![]() |
បងប្អូនជនជាតិខ្មែរនៅឃុំ Ngoc Bien ស្រុក Tra Cu ពិនិត្យបញ្ជីឈ្មោះម្ចាស់ឆ្នោត (រូបថតមុនថ្ងៃទី ៣០ ខែមេសា) |
ស្រុកក៏មានភាពម្ចាស់ការក្នុងការឃោសនា និងផ្សព្វផ្សាយអំពីការបោះឆ្នោតជូនប្រជាជនគ្រប់ស្រទាប់ ជាពិសេសម្ចាស់ឆ្នោតជាជនជាតិខ្មែរតាមទម្រង់ផ្សេងៗជាច្រើន។ លោក Duong Van Trieu លេខាគណៈកម្មាធិការបក្សស្រុក Tra Cu បានមានប្រសាសន៍ថា៖ “មកទល់បច្ចុប្បន្ននេះ ស្រុកបានរៀបចំកម្មវិធីឃោសនារាប់រយជាមួយអ្នកចូលរួមរាប់ម៉ឺននាក់ ជាពិសេសបានផ្សព្វផ្សាយឯកសារជាង ៥ ម៉ឺន ដែលឆ្លើយសំណួរអំពីការបោះឆ្នោតជាពីរភាសាវៀតណាមផង និងខ្មែរផង ដើម្បីជួយឱ្យម្ចាស់ឆ្នោតជាជនជាតិខ្មែរស្វែងយល់អំពីការបោះឆ្នោត។ អាស្រ័យដោយហេតុនេះ ជនរួមជាតិខ្មែរភាគច្រើននៅក្នុងស្រុកបានចាប់យកព័ត៌មានយ៉ាងពេញលេញ ហើយឃើញថាការចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោតគឺជាសិទ្ធិ និងទំនួលខុសត្រូវរបស់ពួកគេ”។
ព្រះតេជព្រះគុណ Kim Rune ព្រះចៅអធិការវត្ត Ba Cum (ឃុំ Ngoc Bien ស្រុក Tra Cu) បានចែករំលែកថា៖ “វត្តរបស់ជនរួមជាតិខ្មែរគឺជាកន្លែងសម្រាប់រៀបចំសកម្មភាពសាសនា និងវប្បធម៌ ហើយក៏ជាកន្លែងសម្រាប់ផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋនិយាយរួម និងអំពីការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់និយាយដោយឡែក នាពេលខាងមុខ។ ទិវាបោះឆ្នោតពិតជាថ្ងៃបុណ្យសម្រាប់ជនរួមជាតិខ្មែរ”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន