យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២០ របស់ជនរួមជាតិខ្មែរ នាថ្ងៃទី ១០ ខែមេសា លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញផ្ញើលិខិតអបអរសាទរដល់ជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរទាំងអស់។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ជើញចាប់ដៃជាមួយព្រះសង្ឃនៃវិទ្យាស្ថានពុទ្ធសាសនាថេរវាទខ្មែរ កាលពីថ្ងៃ៧ មេសា ២០១៩ ( រូបថត៖VNA )
ក្នុងសារលិខិតនេះ លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមានអត្ថន័យពិសេសសម្រាប់ជនរួមជាតិខ្មែរ ហើយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោក Nguyen Xuan Phuc សូមប្រសិទ្ធពរជ័យនូវសុខភាពល្អបរិបូរណ៍និងសុភមង្គលជូនដល់ប្រជាជន សមមិត្ត ព្រះសង្ឃនិងអាណិកជនខ្មែរទាំងអស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកដោយមានការខិតខំប្រឹងប្រែងអស់ពីចិត្តពីថ្លើមរបស់បក្ស កងទ័ព និងប្រជាជនទាំងមូល វៀតណាមនៅតែបន្តទទួលបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យពោលគឺកំណើនសេដ្ឋកិច្ចខ្ពស់ វប្បធម៌ និងសង្គមមានការជឿនលឿនទៅមុខ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អឥតឈប់ឈរ ព្រមទាំងការការពារបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ ការរីករាលដាលនៃជំងឺឆ្លងក៏ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពជាដើម។
សមិទ្ធិផលដ៏ធំធេងនេះគឺជាគុណបំណាច់រួមរបស់បក្ស ប្រជាជន និងកងទ័ពទាំងមូល រួមទាំងការរួមចំណែកដ៏សំខាន់របស់ជនរួមជាតិខ្មែរ។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះនឹងនៅតែមានអត្ថន័យនិងមានជំនឿទុកចិត្តលើសំណាងល្អ និងភាពសុខសាន្ត ប៉ុន្តែនឹងកាន់តែល្អប្រសើរថែមទៀតសម្រាប់ជនរួមជាតិ សមមិត្ត ព្រះសង្ឃ ប្រសិនបើយើងរួមគ្នាបំពេញនូវតម្រូវការនៃការរក្សាគម្លាតសង្គមផងដែរ។
ពិតណាស់ថាការរាត្បាតជំងឺកូវីដ១៩ (COVID-19) កំពុងវិវត្តន៍ដ៏ស្មុគស្មាញនាបច្ចុប្បន្ន ប៉ុន្តែ យើងទាំងអស់គ្នាជឿជាក់ថានឹងឯកភាពជាឯកច្ឆន្ទ រួបរួមនិងសាមគ្គីគ្នាដើម្បីយកឈ្នះលើជំងឺរាតត្បាតក៏ដូចជាជឿជាក់ថាជនរួមជាតិ សមមិត្ត ព្រះសង្ឃ និងអាណិកជនខ្មែរបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីភាព រួមទាំងបន្តសិក្សា ផលិតកម្ម និងព្យាយាមឥតឈប់ឈរ សំដៅទទួលបានសមិទ្ធិផលល្អប្រសើរជាច្រើនទៀត ក៏ដូចជារួមដំណើរជាមួយទូទាំងប្រទេសសំរេចបាននូវជោគជ័យលើគោលដៅនិងភារកិច្ចប្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញផងដែរ។
ទីបញ្ចប់ លោក Nguyen Xuan Phuc សូមជូនពរបងប្អូនជនរួមជាតិ ព្រះសង្ឃ និងអាណិកជនខ្មែរទាំងអស់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២០ប្រកបដោយសុវត្ថិភាពភាព សប្បាយរីករាយនិងសុភមង្គល៕(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន