Trending now

ក្រុមហ៊ុនគីមីអាមេរិកត្រូវតែទទួលខុសត្រូវអំពីផលវិបាកដែលបង្កឡើងដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម

17:58 | 13/05/2021 ហេង វុធ្ធី

នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២១ តុលាការជម្រះក្តី Evry (ជាយក្រុងប៉ារីសប្រទេសបារាំង) បានច្រានចោលបណ្តឹងជាប្រវត្តិសាស្រ្តរបស់លោកស្រី Tran To Nga ប្រឆាំងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ១៤ ក្នុងនោះមានក្រុមហ៊ុន Monsanto & Dow Chemical ពីបទផ្គត់ផ្គង់ជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតសម្រាប់យោធាអាមេរិកប្រើក្នុងអំឡុងពេលសង្គ្រាមនៅវៀតណាម។ សាធារណៈមតិអន្តរជាតិបានថ្កោលទោសចំពោះសេចក្តីសម្រេចនេះ ព្រមទាំងគាំទ្រលោកស្រី Tran To Nga នៅក្នុងបណ្តឹងជាប្រវត្តិសាស្ត្រនេះ ដើម្បីផលប្រយោជន៍របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត នៅវៀតណាម។

លោកស្រី Tran To Nga ៖ ខ្ញុំនឹងបន្តការតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត លោកស្រី Tran To Nga ៖ ខ្ញុំនឹងបន្តការតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត
វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកក្នុងសម័យសង្គ្រាម វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកក្នុងសម័យសង្គ្រាម
ក្រុមហ៊ុនគីមីអាមេរិកត្រូវតែទទួលខុសត្រូវអំពីផលវិបាកដែលបង្កឡើងដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម
លោកស្រី Tran To Nga (ខាងស្តាំ) (រូបថត៖ Linh Huong អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅបារាំង)

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ថា តុលាការជម្រះក្តី Evry បានឲ្យដឹងថា ខ្លួនគ្មានសមទ្ធភាពក្នុងការជម្រះក្តី ដែលទាក់ទងទៅនឹងសកម្មភាពសង្គ្រាមរបស់រដ្ឋាភិបាលអាមេរិកនោះទេ។ ក្រុមហ៊ុនដែលត្រូវប្តឹង បានប្រតិបត្តិសកម្មភាពតាមតម្រូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជានីតិបុគ្គល មាន “អធិបតេយ្យភាព”។ សេចក្តីសម្រេចរបស់តុលាការ Evry ក៏បានអនុគ្រោះដល់ក្រុមហ៊ុនគីមីអាមេរិកចំនួនទាំង ១៤ ខណៈចាត់ទុកថា ក្រុមហ៊ុនទាំងនោះ មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីអនុវត្តន៍ “អភ័យឯកសិទ្ធិ”។

មេធាវី William Bourdon, Amélie Lefebvre និង Bertrand Repolt នៃការិយាល័យច្បាប់ Bourdon និងសហការី ដែលជាអ្នកគាំទ្រលោកស្រី Tran To Nga អស់រយៈពេល ១០ ឆ្នាំកន្លងមកនោះ បានបញ្ជាក់ថា ដីកាសម្រេចរបស់តុលាការជម្រះក្តី Evry នៅព្រឹកថ្ងៃទី ១០ ខែឧសភានេះ បានអនុលោកតាមនិយមន័យហួសសម័យ អំពីគោលការណ៍សមត្ថភាពបង្រួបបង្រួម ដែលផ្ទុយនឹងគោលការណ៍ទំនើបនៃច្បាប់ជាតិនិងអន្តរជាតិ។ ក្រុមមេធាវីបានសម្តែងការភ្ញាក់ផ្អើលនៅ ពេលដែលតុលាការទទួលស្គាល់ថា ក្រុមហ៊ុនគីមីត្រូវធ្វើសកម្មភាពតាមបញ្ជារបស់រដ្ឋាភិបាលអាមេរិកកាលនោះ ដែលតាមពិត ពួកគេមានសិទ្ធិក្នុងការជ្រើសរើសរវាងការចូលរួមឬមិនបានចូលរួមជាអ្នកម៉ៅការដើម្បីផ្គត់ផ្គង់ថ្នាំសម្លាប់ស្មៅដល់រដ្ឋាភិបាល។ អ្វីដែលធ្ងន់ធ្ងរជាងនេះទៅ ទៀត នោះគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពេលនោះ មិនបានបង្ខំឲ្យផលិតនូវផលិតផល ដែលផ្ទុកកំហាប់ឌីអុកស៊ីតខ្ពស់ ដូចជាសារធាតុគីមីពណ៌លឿងទុំនោះទេ។ បញ្ហានេះកើតចេញពីគោល ការណ៍របស់ក្រុមហ៊ុនគីមីដោយខ្លួនឯងតែប៉ុណ្ណោះ។

ចំពោះមុខដីការសម្រេចនេះរបស់តុលាការ Evry សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីតបានអះអាងថា ខ្លួននឹងគាំទ្រទាំងខាងផ្លូវចិត្តនិងខាងផ្លូវកាយ ចំពោះលោកស្រី Tran To Nga ដើម្បីបន្តប្រដេញតាមរឿងក្តីនេះ។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត បានសម្តែងការមិនយល់ស្របនឹងដីការសម្រេចរបស់តុលាការ Evry នៅពេលដែលមិនបានការពារពលរដ្ឋរបស់ខ្លួន ហើយថែមទាំងបានប្រកាសថា “គ្មានសមត្ថកិច្ច” ដើម្បីជំនុំជំរះរឿងក្តីនេះទេ។ យោងតាមលោករូបនេះ ដីកាសម្រេចរបស់តុលាការក្រុង Evry គ្មានលក្ខណៈបញ្ចុះបញ្ចូលទាល់តែសោះ ខណៈពេលដែល ក្រុមហ៊ុនគីមីអាមេរិកបានផលិតជាតិគីមីពណ៌លឿងទុំប្រហែល ៨០ លានលីត្រ ដើម្បីផ្គត់ផ្គង់ដល់យោធាអាមេរិកសម្រាប់រោយទៅលើវៀតណាមខាងត្បូង បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងសុខភាពរបស់ប្រជាជនវៀតណាម។ ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំ/ឌីអុកស៊ីតវៀតណាមរូបនេះក៏បានបញ្ជាក់ថាសមាគមជនរងគ្រោះដោយជាតិគីមីពុល ពណ៌ លឿងទុំ/ឌីអុកស៊ីត គាំទ្រទាំងស្រុងដល់ទស្សនៈរបស់លោកស្រី Tran To Nga ក្នុងការបន្តបណ្តឹង ហើយនឹងគាំទ្រទាំងស្មារតីនិងសម្ភារៈជានិច្ចដល់លោកស្រី Nga ដើម្បីបន្ដប្រដេញតាមរឿងក្តីនេះ។

ក្រុមហ៊ុនគីមីអាមេរិកត្រូវតែទទួលខុសត្រូវអំពីផលវិបាកដែលបង្កឡើងដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម
កាសែត Frankfurter Rundschau (FR) បានចុះផ្សាយអត្ថបទអំពីបណ្តឹងរបស់លោកស្រី Tran To Nga (រូបថត៖ Manh Hung អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអាល្លឺម៉ង)

សាលដីការបស់តុលាការ Evry របស់បារាំង បានបង្កឡើងនូវការគាំទ្រមតិសាធារណៈអន្តរជាតិ ចំពោះរឿងក្តីរបស់លោកស្រី Tran Thi To Nga ជាពិសេសផលប្រយោជន៍របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត។ គណបក្សកុម្មុយនិស្តអាល្លឺម៉ង់ (DKP) នៅថ្ងៃទី ១០ ឧសភាបានចេញសេចក្តីប្រកាស គាំទ្របណ្តឹងជាប្រវត្តិសាស្រ្តរបស់លោកស្រី Tran To Nga ក៏ដូចជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាម ប្រឆាំងនឹងក្រុមហ៊ុនគីមីពហុជាតិចំនួន ១៤។ DKP បានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តផ្តល់ព័ត៌មានអំពីជនល្មើសដែលបណ្តាលការឈឺចាប់ទៅលើប្រជាជនវៀតណាម។ ក្នុងពេលជាមួយគ្នានោះ កាសែតអាល្លឺម៉ង់ Junge Welt នៅថ្ងៃទី ១១ ឧសភា បានចុះផ្សាយព័ត៌មានអំពីដីកាសម្រេចរបស់តុលាការ Evry ចំពោះរឿងក្តីរបស់លោកស្រី Tran To Nga ព្រមទាំងបានបញ្ជាក់ថា យោធាអាមេរិកបានប្រើប្រាស់អាវុធគីមីដែលជាផ្នែកធំមួយនៃសង្គ្រាមនៅវៀតណាម។ យោងតាមច្បាប់អន្តរជាតិ រឿងក្តីនេះត្រូវបានចាត់ទុកថាជាសង្គ្រាមជាតិគីមី ហើយបង្កផលវិបាកគួរឱ្យស្អប់ខ្ពើម រហូតដល់សព្វថ្ងៃ ទៅលើប្រជាជនវៀតណាម រហូតដល់ទៅ ៤ លាននាក់កំពុងរងផលប៉ះពាល់។ កាសែតធំៗ ជាច្រើនទៀតរបស់អាល្លឺម៉ង់ដូចជាកាសែត Spiege, កាសែត Focus ។ល។ នៅថ្ងៃទី ១០ ឧសភាក៏បានចុះផ្សាយអត្ថបទអំពីការតស៊ូរបស់លោកស្រី Tran To Nga ដើម្បីយុត្តិធម៌ ហើយបានសង្កត់ធ្ងន់ថា ប្រសិនបើលោកស្រីមិនដាក់រឿងក្តីនេះទៅកាន់តុលាកា ទំនងជាសោកនាដកម្មនៃការប៉ះពាល់ទៅនឹងជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតរបស់ជនរងដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅវៀតណាមនឹងត្រូវបានកប់នៅក្រោមធូលីនៃអតីតកាលជាពុំខាន។

រឿងក្តីលោក Tran To Nga គឺជារឿងក្តីមានលក្ខណៈប្រវត្តិសាស្ត្រនិងពិសេស។ រហូតមកដល់ពេលនេះ លោកស្រីគឺជាមនុស្សតែម្នាក់គត់ដែលនៅសេសសល់នៅលើពិភពលោក ដែលអាចតំណាង ឱ្យជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ក្នុងការប្តឹង ដោយសារតែលោកស្រីបំពេញលក្ខខណ្ឌ ៣ គឺៈ សញ្ជាតិបារាំងដើមកំណើតវៀតណាម រស់នៅក្នុងប្រទេសតែមួយដែលមានច្បាប់អនុញ្ញាតឱ្យបើកបណ្តឹងអន្តរជាតិដើម្បីការពារពលរដ្ឋបារាំង ប្រឆាំងនឹងប្រទេសមួយផ្សេងទៀតដែលធ្វើបាបខ្លួន ហើយលោកស្រីក៏ជាជនរងគ្រោះនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតផងដែរ។ មុននោះ នៅឆ្នាំ ២០០៩ តុលាការកំពូលសហរដ្ឋអាមេរិក បានច្រានចោល បណ្តឹងរបស់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាមប្រ ឆំាងនឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ៣៧។ បន្ទាប់ដីកាសម្រេចនៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២១ លោកស្រី Tran To Nga បានស្នើរឲ្យដាក់បណ្តឹងឧទ្ធរណ៍ទៅតុលាការឧទ្ធរណ៍បន្ទាប់ពីសាលដីកាសរបស់តុលាការក្រុង Evry។ លោកស្រី Tran To Nga និងបណ្តាមេធាវីនឹង

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ