Trending now

លោកស្រី Tran To Nga ៖ ខ្ញុំនឹងបន្តការតស៊ូដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត

17:44 | 11/05/2021

លោកស្រី Tran To Nga ចែករំលែកថា លោកស្រីមិនភ្ញាក់ផ្អើលនោះទេ ព្រោះលោកស្រីបានត្រៀមស្មារតីរួចជាស្រេច។

ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ការគាំទ្រចំពោះករណីបណ្ដឹងរបស់លោកស្រី To Nga ដែលទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ
បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម” បន្តជំរុញយ៉ាងខ្លាំងក្លានូវចលនា “ធ្វើសកម្មភាពដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំនៅវៀតណាម”
រឿងរឿងបន្តឹងរបស់លោកស្រី Tran To Nga ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីមតិសាធារណៈ (រូបថតៈ Collectif Vietnam-Dioxine)
រឿងរឿងបន្តឹងរបស់លោកស្រី Tran To Nga ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីមតិសាធារណៈ (រូបថតៈ Collectif Vietnam-Dioxine)

លោកស្រី Tran To Nga បានបញ្ជាក់ថា “នឹងបន្តការតស៊ូដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត វៀតណាម” បន្ទាប់ពីទទួលបានព័ត៌មាននៅព្រឹកថ្ងៃទី ១០ ឧសភា ពីការិយាល័យមេធាវី Bourdon ដែលថា តុលាការទីក្រុង Evry បានចេញសេចក្តីសម្រេច ដែលមិនមានសមត្ថ ភាព សម្រាប់ករណីបណ្តឹងតវ៉ារបស់លោកស្រី។ លោកស្រី Tran To Nga ចែករំលែកថា លោកស្រីមិនភ្ញាក់ផ្អើលនោះទេ ព្រោះលោកស្រីបានត្រៀមស្មារតីរួចជាស្រេច។ លោកស្រីនឹងបន្តប្តឹងឧទ្ធរណ៍ ហើយនឹងបន្តដំណើរថ្មី ទោះបីជាលំបាកយ៉ាងណាក៏ដោយ។ នាថ្ងៃដដែល គណៈបក្សកុម្មុយនិស្តអាល្លឺម៉ង់ (DKP) បានចេញសេចក្តីថ្លែងការណ៍ គាំទ្របណ្តឹងជាប្រវត្តិសាស្រ្តរបស់លោកស្រី Tran Thi To Nga ក៏ដូចជាជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាម ប្រឆាំងនឹងក្រុមគីមីពហុជាតិចំនួន ១៤។ នៅក្នុងសេចក្តីថ្លែងការណ៍ គណបក្សកុម្មុយនិស្តអាល្លឺម៉ង់បានបញ្ជាក់ថា៖ DKP បានឃើញថា សាលក្រមកាលពីថ្ងៃទី ១០ ខែឧសភា របស់តុលាការក្រុងប៉ារីស ជាថ្មីម្តងទៀតបានបោះបង់ចោលប្រជាជនវៀតណាមរាប់លាននាក់ ដែលកំពុងទទួលរងនូវផលវិបាកធ្ងន់ធ្ងរដោយសារសង្គ្រាមជាតិគីមី ដោយយោធាអាមេរិកអនុវត្តន៍ក្នុងអំឡុងសង្គ្រាមវៀតណាម។ គណបក្សកុម្មុយនិស្តអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា នឹងបន្តជូនដំណឹងអំពីជនល្មើសដែលបណ្តាលការឈឺចាប់លើប្រជាជនវៀតណាម ព្រមទាំងបញ្ជាក់ពីសាមគ្គីភាពជាមួយលោកស្រី Tran To Nga និងជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំនៅវៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម