Trending now

វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកក្នុងសម័យសង្គ្រាម

08:57 | 09/04/2021

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមក្នុងរយៈពេលកន្លងទៅ ក្នុងវិស័យស្វែងរកយោធិនដែលបានបាត់ខ្លួន ជំនះ ពុះពារលើផលវិបាកដែលបណ្តាលមកពីគ្រាប់បែកមីន ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការបោសសំអាតជាតិពុលឌីអុកស៊ីត រួមចំណែកក្នុងការការសម្អាតតំបន់ដីដែលត្រូវបានបំពុល និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានផងដែរ។

លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក
រំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក រំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក
វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកក្នុងសម័យសង្គ្រាម
វៀតណាម និងសហរដ្ឋអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជំនះពុះពារលើផលវិបាកក្នុងសម័យសង្គ្រាម

នាព្រឹកថ្ងៃទី ៨ ខែមេសា នៅទីស្នាក់ការនៃស្នងការកិច្ចការបរទេសនៃក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានស្ថាប័នអចិន្ត្រីយ៍នៃគណកម្មការជាតិ ជំនះពុះពារលើផលវិបាកបណ្តាលមកពីគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយសម័យសង្គ្រាមនៅវៀតណាម (ឬហៅកាត់ថា គណៈកម្មាធិការបញ្ជាដឹកនាំ ៧០) បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ វៀតណាម លោក Daniel J. Krintenbrink ដែលអញ្ជើញមកជំរាបលាក្នុងឱកាស បញ្ចប់អាណត្តិបេសកកម្មកាទូតរបស់ខ្លួននៅវៀតណាម។

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមក្នុងរយៈពេលកន្លងទៅ ក្នុងវិស័យស្វែងរកយោធិនដែលបានបាត់ខ្លួន ជំនះពុះពារលើផលវិបាកដែលបណ្តាលមកពីគ្រាប់បែកមីន ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការបោសសំអាតជាតិពុលឌីអុកស៊ីត រួមចំណែកក្នុងការការសម្អាតតំបន់ដីដែលត្រូវបានបំពុល និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានផងដែរ។ តាមរយៈនេះ រួមចំណែកដល់ការផ្សះផ្សាររបួសដែលបង្កឡើងដោយសារសង្គ្រាម» ព្រមទាំទបង្កើតកម្លាំងចលករក្នុងការអនុវត្ត វិស័យ សហប្រតិបត្តិការផ្សេងៗទៀតនៃប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Daniel J. Krintenbrink បានអះអាងថាលោកនឹងប្តេជ្ញាចិត្តបន្តជួយវៀតណាមក្នុងការជំនះពុះពារលើផលវិបាកបណ្តាល មកពីសង្គ្រាម។ ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូតរូបនេះក៏បានប្រគល់ជូនដល់ វៀតណាមនូវឯកសាររបស់រដ្ឋសភាអាមេរិកស្តីពីការកត់សម្គាល់ និងវាយតម្លៃជាវិជ្ជមានលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាមហើយខ្លឹមសារនេះក៏ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិក និងតម្កល់រក្សាទុកនៅរដ្ឋសភាផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី