Trending now

លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក

11:10 | 06/03/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ៥ ខែមិនា នៅទីក្រុងហាណូយ លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានទទួលជួប លោកឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក Christopher Klein ក្នុងឱកាសលោកឯកអគ្គរដ្ឋទូតរងទទួលបេសកកម្មនៅប្រទេសវៀតណាម។

រំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក រំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក
នាំទំនាក់ទំនងវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ នាំទំនាក់ទំនងវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ

នៅក្នុងជំនួបនេះលោកស្រីប្រធាន Nguyen Phuong Nga បានណែនាំអំពីមុខងារ ភារកិច្ចនិងលទ្ធផលដែលទទួលបានក្នុងការងារប្រាស្រ័យទាក់ទងគ្នារវងប្រជាជននិងប្រជាជនរបស់សម្ព័ន្ធអង្គការមិត្តភាពវៀតណាមឆ និងសមាគមវៀតណាម - អាមេរិកក្នុងរយៈពេលកន្លងមក ទំនាក់ទំនងប្រជាជនវៀតណាម - អាមេរិកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរបានពង្រឹងជាបន្តបន្ទាប់។ នៅឆ្នាំ ២០២០ ទោះបីការរីករាលដាលនៃ COVID-១៩ មានភាពស្មុគស្មាញក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែមានសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត។

លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក

លោកឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក Christopher Klein និងលោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga នៅឯក្នុងជំនួបនេះ។ (រូបថត៖ Tuan Viet)

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាគមវៀតណាម - អាមេរិកក៏បានសហការជាមួយស្ថានទូតអាមេរិកប្រចាំនៅវៀតណាមរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន។

នៅក្នុងជំនួបនេះ លោកស្រី Nguyen Phuong Nga ក៏បានសង្កត់ធ្ងន់ថា សម្ព័ន្ធអង្គការមិត្តភាពវៀតណាមនិងសមាគមវៀតណាម - អាមេរិកជានិច្ចកាលត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលជាមួយស្ថានទូតអាមេរិក ដើម្បីបញ្ចប់ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក
ប្រតិភូបានអញ្ជើញថតរូបទុកជាអនុស្សាវរីយ៍។ (រូបថត៖ Tuan Viet)

លោកឯកអគ្គរដ្ឋទូតរង Christopher Klein និងលោកស្រី​ប្រធានសម្ព័ន្ធអង្គការមិត្តភាព Nguyen Phuong Nga ក៏បានជូនដំណឹងអំពីស្ថានភាពនិងលទ្ធផលនៃការបង្ការនឹងជំងឺ COVID-19 រ នៅក្នុងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតរងបានអះអាងថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធអង្គកាមិត្តភាពនិងសមាគមវៀតណាម - អាមេរិក ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ ពង្រឹងនិងជំរុញទំនាក់ទំនងសហប្រតិបត្តការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន៕

ឌីណា

Thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៥៧ និង ៦៨៖ សហគ្រាសឯកជនមានឱកាសទម្លាយខ្លួននៅក្នុងយុគសម័យឌីជីថល
កាត់បន្ថយពេលវេលាដំណើរការសម្រាប់នីតិវិធីរដ្ឋបាលជាច្រើនក្រោមការគ្រប់គ្រងរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការចេញលក្ខណៈវិនិច្ឆ័យសម្រាប់កម្លាំងពលកម្មបច្ចេកវិទ្យាឌីជីថលដែលមានគុណភាពខ្ពស់
មិត្តភក្តិអន្តរជាតិអបអរសាទរសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម
លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម