Trending now

រំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក

09:52 | 12/10/2020

នាល្ងាចថ្ងៃទី៩ ខែតុលា នៅទីក្រុងហាណូយ តំណាងរដ្ឋាភិបាលវៀតណាម រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានចូលរួមពិធីប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីស្តីទីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានអបអរសាទរថ្នាក់ដឹកនាំ និងប្រជាជនអាមេរិក ព្រមទាំងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាស្ថាប័ននៃរដ្ឋាភិបាលអាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនា ពេលកន្លងមក។

ទិដ្ឋភាពនៃពិធីប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - អាមេរិក (រូបថត៖ vietnamplus.vn)

លោករដ្ឋមន្ត្រីស្តីទី Nguyen Thanh Long បានសង្កត់ធ្ងន់ថា ដោយមានមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ២៥ ឆ្នាំ ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម - អាមេរិក ត្រូវបានពង្រឹង និងពង្រីកប្រកបដោយស៊ីជម្រៅលើគ្រប់វិស័យ។ លោករដ្ឋមន្ត្រីស្តីទី Nguyen Thanh Long បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ហើយវៀតណាមក៏ជាទីផ្សារមួយដែលមានការរីកចម្រើនយ៉ាងលឿនបំផុតរបស់សហរដ្ឋអាមេរិកដែរ។ ការគាំទ្រពី អាមេរិកក្នុងការជំនះផលវិបាកដោយសារសង្គ្រាមនៅវៀតណាម ជាពិសេសការបន្សាបជាតិពុលនៅអាកាសយានដ្ឋានទីក្រុង Da Nang អាកាសយានដ្ឋាន Bien Hoa និងការកំណត់អត្តសញ្ញាណទាហានពលីក្នុងសង្គ្រាមនោះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ រួមចំណែកពង្រឹងទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីស្តីទី Nguyen Thanh Long ក៏បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នាពេលថ្មីៗនេះ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាម លោក Daniel Kritenbrink បានអះអាងថា អាមេរិកគាំទ្រវៀតណាមឱ្យរឹងមាំ ឯករាជ្យ និងវិបុលភាពបន្ថែមទៀត ព្រមទាំងគោរពប្រព័ន្ធនយោបាយរបស់វៀតណាម។ លោកបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 បានជះឥទ្ធិពលដល់ប្រជាជននៅទូទាំងពិភពលោកនោះ កិច្ចសហប្រតិបត្តិការលើវិស័យពេទ្យបានក្លាយជាចំណុចលេចធ្លោនៃទំនាក់ទំនង វៀតណាម - អាមេរិក។ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ប្រទេសទាំងពីរនៅលើវេទិកាពហុភាគី ដូចជាអាស៊ាន និងអង្គការសហប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បានអះអាងនូវការប្តេជ្ញាចិត្តរបស់អាមេរិក នឹងបន្តគាំទ្រវៀតណាមក្នុងការដោះស្រាយផលវិបាកដោយសារសង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ សុខាភិបាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តស៊ីជម្រៅថែមទៀត បំពេញនូវផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស