យុគសម័យ - Hon Kho មានសម្រស់ប្លែកខុសពីគេដែល នឹងនាំមកជូនអ្នកនូវកន្លែងលំហែកាយរ៉ូមែនទិក រួមជាមួយផ្តល់ចំណាប់អារម្មណ៍យ៉ាងខ្លាំង។
![]() |
![]() |
កោះ Hon Kho មានទីតាំងស្ថិតនៅក្នុងប្រជុំកោះដែលមានកោះចំនួន ៣២ នៅជិតឆ្នេរសមុទ្រនៃខេត្ត Binh Dinh មានចម្ងាយប្រហែល ១៩ គីឡូម៉ែត្រពីទីក្រុង Quy Nhon។
![]() |
រូបថត៖ https://dulich.petrotimes.vn/ |
ដើម្បីទៅដល់កោះ Hon Kho ពី Quy Nhon អ្នកទេសចរអាចជិះម៉ូតូរឺឡានឆ្លងកាត់ស្ពាន Thi Nai ឆ្លងកាត់តំបន់សេដ្ឋកិច្ច Nhon Hoi ទៅតាមបណ្តោយឈូងសមុទ្រ Mai Huong ហើយឆ្លងកាត់កំណាត់ផ្លូវមួយមានចំងាយពីរបីគីឡូម៉ែត្រទៀតគឺបានទៅដល់ភូមិនេសាទនៃឃុំ Nhon Hai ។ ភ្ញៀវត្រូវជូនដំណើរនិងទទួលដោយការជិះទូកឬទូកកាណូពីកំពង់ផែ Nhon Hai ទៅកាន់កោះឈូងសមុទ្រ ។
![]() |
Hon Kho មើលពីខាងលើ។ (រូបថត៖ dulich.petrotimes.vn/) |
![]() |
កោះ Hon Kho មានសម្រស់ដ៏ស្រស់ស្អាតមានឆ្នេរខ្សាច់សក្បុសនិងគួរឱ្យទាក់ទាញ។ (រូបថត៖dulich.petrotimes.vn) |
នៅទីនេះភ្ញៀវអាចស្រូបខ្យល់អាកាសបរិសុទ្ធ បំបាត់ភាពតានតឹងក្នុងជីវភាពរស់នៅ នៅទីក្រុង ហើយគយគន់ទេសភាពធម្មជាតិ។
![]() |
នៅទីនេះភ្ញៀវអាចស្រូបខ្យល់អាកាសបរិសុទ្ធ បំបាត់ភាពតានតឹងក្នុងជីវភាពរស់នៅ នៅទីក្រុង ហើយគយគន់ទេសភាពធម្មជាតិ។ |
![]() |
កោះ Hon Kho ទាក់ទាញភ្ញៀវទេសចរដែលមាន“ ផ្លូវឆ្លងសមុទ្រ” ប្រវែង ៥០០ ម៉ែត្រ។ (រូបថត៖https://dulich.petrotimes.vn/) |
![]() |
មកដល់កោះ Hon Kho អ្នកអាចមុជទឹក មើលថ្មប៉ប្រះទឹក និងឡើងភ្នំ។ (រូបថត៖https://dulich.petrotimes.vn/) |
ភ្ញៀវទេសចរអាចជិះទូកទៅគយគន់ផ្កាថ្ម ព្រោះទឹកនៅ Hon Kho ថ្លាអង្គុយនៅលើទូកយើងអាចឃើញថ្មប៉ប្រះទឹកដោយផ្ទាល់ភ្នែក។ លើសពីនេះទៀតភ្ញៀវនឹងបានហូបគ្រឿងសមុទ្រស្រស់ៗ មានរស់ជាតិពិសេសៗ និងឆ្ងាញ់ ដោយត្រូវបានធ្វើពីអ្នកស្រុកតែម្តង។
![]() |
![]() |
ពេលវេលាល្អបំផុតសម្រាប់ធ្វើដំណើរទៅកាន់កោះ Ho Kho គឺចាប់ពីខែមីនា ដល់ខែកញ្។ (រូបថត៖ https://dulich.petrotimes.vn/) |
Petro Times
មតិពីមិត្តអ្នកអាន