យុគសម័យ - ពីផ្លូវបែកជា៥ Phu Ha មានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីទីក្រុង Phan Rang - Thap Cham ភ្ញៀវទេសចរនឹងទៅដល់ភូមិ Hon Thien ដែលឥឡូវនេះត្រូវបានគេហៅថាជាភូមិផ្ទាំងគំនូ Hon Thien ។ នេះជាភូមិផ្ទាំងគំនូរដំបូងបង្អស់នៅខេត្ត Ninh Thuan ដោយមានបំណងទាក់ទាញភ្ញៀវទេសចរពីក្នុងនិងក្រៅខេត្តមកទស្សនា ថតរូបនិងចូលរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់។
![]() |
![]() |
![]() |
ភូមិផ្ទាំងគំនូរ Hon Thien - គោលដៅទេសចរណ៍ថ្មីដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្ត "Check In" |
រំលឹកដល់ខេត្ត Ninh Thuan ប្រជាជននឹងនឹករលឹកដល់វាលខ្សាច់ខ្នាតតូចមួយ និងផ្លូវឆ្នេរសមុទ្រដ៏ស្អាតបំផុតនៅវៀតណាម - ឈូងសមុទ្រ Vinh Hy ប៉ុន្តែយើងក៏មិនដឹងថាមានគោលដៅទេសចរណ៍មួយដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀតដូចជា ភូមិផ្ទាំងគំនូរ Hon Thien ដែលមានសុខសន្តិភាពនិងសមាញ្ញនៅក្បែរតំបន់ Dam Nai បានបង្កើតឡើងរូបភាពគួរឱ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ទីនេះម្តងៗ។
ពីផ្លូវបែកជា៥ Phu Ha មានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីទីក្រុង Phan Rang - Thap Cham ភ្ញៀវទេសចរនឹងទៅដល់ភូមិ Hon Thien ដែលឥឡូវនេះត្រូវបានគេហៅថាជាភូមិផ្ទាំងគំនូ Hon Thien ។ នេះជាភូមិផ្ទាំងគំនូរដំបូងបង្អស់នៅខេត្ត Ninh Thuan ដោយមានបំណងទាក់ទាញភ្ញៀវទេសចរពីក្នុងនិងក្រៅខេត្តមកទស្សនា ថតរូបនិងចូលរួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់។
![]() |
![]() |
ភូមិផ្ទាំងគំនូរ Hon Thien - គោលដៅទេសចរណ៍ថ្មីដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកចូលចិត្ត "Check In" |
វិចិត្រករបានដាក់បានគូរគំនូរស្រស់ស្អាតរបស់ Hon Thien និង Dam Nai រូបភាពជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនលើផ្ទាំងគំនូរដូចជាទេសភាពរបស់ប្រជានេសាទ ទេសភាពធម្មជាតិដ៏ប្លែកៗរបស់ខេត្ត Ninh Thuan ជាដើម។ ឈាងចូលទស្សនាភូមិ ផ្ទាំងគំនូរ Hon Thien ភ្ញៀវទេសចរក៏មានឱកាសទទួលបានបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតដូចជា ឡើងភ្នំ មើលថ្ងៃរះ និងថតរូបពេលថ្ងៃលិច ជិះទូកធ្ចើនេសាទត្រីនិងបង្កងនៅ Dam Nai ឬក៏ទទួលទានជាមួយគ្រឿងសមុទ្រដ៏ឆ្ងាញ់ៗ ជាដើម។
ការលេចឡើងនូវរូបរាងនៃផ្ទាំងគំនូរ Hon Thien មិនត្រឹមតែជួយបង្កើនសោភ័ណភាពរបស់ភូមិ Hon Thien ប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់មនសិការរបស់ប្រជាជនក្នុងការថែរក្សាផ្លូវក្នុងភូមិឲ្យបានស្អាត និងការពារបរិស្ថាន ព្រមទាំងលើកទឹកចិត្តប្រជាជននៅភូមិនេសាទរួមសហការគ្ នាដើម្បីកសាង ជនបទថ្មី និងស្រុកកំណើតរបស់ខ្លួនកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
dulich.petrotimes.vn
មតិពីមិត្តអ្នកអាន