Trending now

គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ នៅទឹកដីអង្គរ

16:32 | 12/05/2021

ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធគម្រោងទី៣ របស់ខ្លួនជាផ្លូវការនៅពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប កម្ពុជា គ្រោងចំណាយថវិកា ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ អគារមន្ទីរ ពិសោធន៍ ធ្វើតេស្ដរកមេរោគ កូវីដ -១៩ ថ្នាក់តំបន់ នៅខេត្តសៀមរាប
គយគន់ទេសភាពព្រះអាទិត្យរះកាន់តែស្អាតអស្ចារ្យលើលោកនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ២១ ដល់ ២៣ ខែកញ្ញា នៅខេត្តសៀមរាប គយគន់ទេសភាពព្រះអាទិត្យរះកាន់តែស្អាតអស្ចារ្យលើលោកនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ២១ ដល់ ២៣ ខែកញ្ញា នៅខេត្តសៀមរាប
គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ នៅទឹកដីអង្គរ
គម្រោងនេះកំពុងសាងសង់។ (រូបថត៖ dap.com.khmer)

ផ្ទះក្នុងបុរីជាប្រភេទអចលនទ្រព្យដ៏ពេញនិយម និងល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ បុរីមានលក្ខណៈពិសេសច្រើន ជាមួយការផ្តល់ជូនសិទ្ធិកាន់កាប់ពេញលេញ។

ផ្ទះនីមួយៗមានកន្លែងធំទូលាយដើម្បីធានាថាអ្នកនិងគ្រួសារអាចរស់នៅប្រកបដោយផាសុកភាព។

មានទីតាំងនៅក្នុងស្រុកប្រាសាទបាគង គម្រោងនេះពិតជាមានលក្ខណៈពិសេសបំផុត ដោយសារនៅក្នុងតំបន់នេះ មានដូចជា៖ មន្ទីរពេទ្យ សាលារៀន ភោជនីយដ្ឋាន ហាងលក់ទំនិញ និងមជ្ឈមណ្ឌលកម្សាន្តផ្សេងៗ។​

លោក សែម សុខខូយ អគ្គនាយកក្រុមហ៊ុន វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ បានឱ្យដឹងថា កម្រោងទី១នេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីទំហំជាង ២ហិចតា ដែលមានគេហដ្ឋានសរុបចំនួន ៧២ខ្នង។ គម្រោងទី១នេះរួមមាន៖ វីឡាបឹងកាឡូបែបអឺរ៉ុប វីឡាកូនកាត់២ជាន់បែបខ្មែរ វីឡាភ្លោះ២ជាន់ បែបជប៉ុន និងផ្ទះល្វែងអាជីវកម្ម បែបខុនដូ។

គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ នៅទឹកដីអង្គរ
រូបភាពរួមនៃគម្រោងនេះ។ (រូបថត៖ dap.com.khmer)

លោកបន្តថា វីឡាបឹងការឡូបែបអឺរ៉ុប មាន ទំហំ១០x២០ម៉ែត្រ វីឡាកូនកាត់២ជាន់ បែបខ្មែរ មានទំហំ១០x២០ម៉ែត្រ, វីឡាភ្លោះ២ជាន់បែបជប៉ុន មានទំហំ៧x១៥ម៉ែត្រ និងផ្ទះល្វែងប្រភេទអាជីវកម្ម កំពស់៣ជាន់ មានទំហំ ៤.៥x២០ម៉ែត្រ ដែលមានតម្លៃចាប់ពី ៣០០០០ ដុល្លា ឡើងទៅក្នុងមួយយូនិត។

លោកសុខខូយ លើកឡើងថា៖ «អតិថិជនគោលដៅរបស់យើង គឺចាប់ពីអ្នក ដែលមានជីវភាពកំរិតមធ្យមឡើងទៅ។» អគ្គនាយករូបនេះបន្តថា ការសាងសង់ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ដំណាក់កាលទី១ ក៏សម្រេចបានមួយ ដំណាក់កាលធំហើយដែរ។

លោក ច្រឹក សុនឹម ប្រធានសមាគមអ្នកវាយតម្លៃ អចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា គម្រោងផ្ទះបែបធម្មជាតិ នៅខេត្តសៀមរាប ហាក់មិនទាន់ឃើញមានការអភិវឌ្ឍន៍ គួរឲ្យកត់សម្គាល់នៅឡើយទេ

ទីផ្សារនៃគម្រោងផ្ទះលំនៅឋាន បែបធម្មជាតិនេះ នៅមានតិចតួចខ្លាំងណាស់ នៅក្នុងខេត្តសៀមរាបនេះ។

លោក សុនឹម បន្តថា៖ «ខ្ញុំគិតថាលំនៅឋានធម្មជាតិ និងផ្ទះបែបលំហែរនេះ អាចរីកចម្រើនខ្លាំង នាពេលអនាគត ជាពិសេសនៅពេលដែលកត្តាជីវភាព ប្រជាជនក្នុងខេត្តសៀមរាប រីករចម្រើន បើប្រជាជនក្នុងខេត្តមានជីវភាព ល្អប្រសើរនោះ មិនយូរនោះទេ វិស័យផ្ទះលំហែរ និងផ្ទះបែបធម្មជាតិ នឹងមានច្រើន ហើយរីកចម្រើនទៀត។»

ខេត្តសៀមរាបកំពុងសា្ថបនាផ្លូវ ក្នុងក្រុងចំនួន៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ ក្រោមទឹកប្រាក់សរុបប្រមាណ ១៥០ លានដុល្លារ ខណៈមកទល់ពេលនេះ រួចរាល់ចំនួន៣០ភាគរយហើយ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍