Trending now

ទេសចរណ៍បេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ត្រូវបានដាក់ជជែកក្នុងសន្និសីទមេគង្គ-ឡានឆាង នៅខេត្តសៀមរាប

20:01 | 25/11/2019 (ប្រភព៖ Fresh News)

ក្រសួងទេសចរណ៍ បានទទួលរៀបចំសន្និសីទមេគង្គ-ឡានឆាង ស្ដីពីការបកស្រាយបេតិកភណ្ឌ ធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្ត ចាប់ថ្ងៃទី២៤-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានតំណាងសមាជិកមេគង្គ-ឡាងឆាង (កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ) ប្រមាណ១៥០នាក់ចូលរួម។

សន្និសីទមេគង្គ-ឡានឆាងដោយមានតំណាងសមាជិកមេគង្គ-ឡាងឆាង (រួមមាន កម្ពុជា ចិន វៀតណាម ឡាវ ភូមា និងថៃ)

កម្មវិធីបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក Liu Zhijie កុងស៊ុលចិនប្រចាំខេត្តសៀមរាប លោក សុខ សុកេន អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាង លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិប្រមាណ ២០០នាក់។

ប្រតិភូវៀតណាម នៅឯសន្និសីទ

នាឱកាសនោះ លោក ហោ មុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ក៏ដូចជាផែនការយុទ្ធនាការនានា សំដៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ ផ្តល់ភាពកក់ក្តៅ ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ។

សិន្និសីទមេគង្គ-ឡាងឆាងលើប្រធានបទស្តីពី ការបកស្រាយបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ ឆ្ពោះទៅរកមគ្គទេសក៍ប្រកបដោយគុណភាព និងទេសចរពេញចិត្តនឹងចូលរួមដល់ការពង្រឹងគុណភាព និងសមត្ថភាពរបស់មគ្គទ្ទេសក៍ទេសចរណ៍ក្នុងបណ្តាប្រទេសមេគង្គ-ឡាងឆាងទាំង៦ ក៏ដូចជាការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ផងដែរ។

ទិដ្ឋភាពនៃសន្និសីទ

ដោយឡែកសន្និសីទនេះនឹងផ្តល់ជាធាតុចូលថ្មីៗ ការចែករំលែកបទពិសោធន៍ដល់ការអភិវឌ្ឍធនធានមនុស្សក្នុងបណ្តាប្រទេសមេគ្គ-ឡាងឆាង ហើយជាពិសេសសន្និសីទនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដែលមានគោលដៅជំរុញការឲ្យអ្នកបម្រើការយ៉ាងតិច ៥០% មានវិញ្ញាបនបត្រទទួលស្គាល់ត្រឹមឆ្នាំ២០២០ ១០០% ត្រឹមឆ្នាំ២០២៥ និងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ Sustainble Development Goal (SDG) 4 Long Life Learning ការសិក្សាពេញមួយជីវិត និង SDG 8 Decent Job ការងារសមរម្យត្រឹមឆ្នាំ២០៣០៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម