Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត

17:56 | 11/05/2021

នារសៀលថ្ងៃទី ១០ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ស្តីពីការងាររៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១- ២០២៦។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបពិភាក្សារការងារទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)

អញ្ជើញថ្លែងមតិ នៅទីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើការ ច្បាមជាប់សមត្ថកិច្ចតាមបទប្បញ្ញត្តិ ដើម្បីរៀបចំការអនុវត្តល្អនៃការបោះឆ្នោត។ ក្រ សួងសុខាភិបាលបង្កើតស្តង់ដារនិងលក្ខណៈវិនិច្ឆ័យ សម្រាប់មូលដ្ឋានដែលថា តើសភាពការយ៉ាងដូចម្តេចទើបចាត់ទុក នោះជាតំបន់រាតត្បាត រួមទាំងមានវិធានការជាក់ស្តែងភ្ជាប់ជាមួយ ផង។ ទន្ទឹមជាមួយគ្នានោះ ក្រ សួង ស្ថាប័នពាក់ព័ន្ធនិងភ្នាក់ងារដែលស្ថិតចំណុះរដ្ឋាភិបាល បានបង្កើតសេណារីយ៉ូយ៉ាងសកម្ម ដើម្បីអនុវត្តន៍ការងារបោះឆ្នោតក្នុងលក្ខខណ្ឌកើតមានឡើងជំងឺរាតត្បាតកូវីដ ១៩។

លោកនាយករដ្ឋមន្រ្តីបានស្នើដល់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងភ្នាក់ងារសារព័ត៌មាននានា បន្តជំរុញការឃោសនាស្តីពីការបោះឆ្នោតនិងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ តាមគ្រប់មធ្យោ បាយ ក្រោមទម្រង់ដ៏សម្បូរបែបនិងប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការទទួលបន្ទុកការបោះឆ្នោត ក្នុងមូលដ្ឋាន ដោយធានានូវល័ក្ខខ័ណ្ឌ អំពីមូលដ្ឋានសម្ភារៈ បច្ចេកទេសនិងឧបករណ៍សម្រាប់បម្រើការបោះ ឆ្នោត។ ជាពិសេស ផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ លើមូលដ្ឋាន៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់