Trending now

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah

06:42 | 26/04/2021 ហេង វុធ្ធី

យុគសម័យ - លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានអបអរសាទរចំពោះប្រ៊ុយណេ ដែលបានគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងល្អ ដែលជួយសម្រួលដល់ការស្ដារ ឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណាក់កាលក្រោយ កូវីដ ១៩ ព្រមទាំងសង្កត់ ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រ៊ុយណេ ហើយគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ២០២១របស់ប្រ៊ុយណេផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នាព្រឹកថ្ងៃទី២៤ ខែមេសា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបសវនាការព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah។

ព្រះមហាក្សត្រ Haji Hassanal Bolkiah ទ្រង់បានអបអរសាទរសារជាថ្មីម្ដងទៀតដល់ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ដោយត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ចូលកាន់តំណែងថ្មី; កោតសរសើរស្នាដៃរបស់វៀតណាមក្នុងការបង្ការទប់ស្កាត់ជម្ងឺ រាតត្បាត កូវីដ ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជារាល់សមិទ្ធផលផ្នែកកិច្ចការ បរទេសដ៏លេចធ្លោរបស់វៀតណាមផងដែរ ក្នុងនោះមានការទទួលដោយជោគជ័យនូវ តួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ជាមួយនឹងគំនិតផ្ដួចផ្ដើមជាច្រើនដែលបានចូលរួម ចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរបស់អាស៊ាន។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានអបអរសាទរ ប្រ៊ុយណេ ដោយបានគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងល្អ ដែលជួយសម្រួលដល់ការស្ដារ ឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងដំណាក់កាលក្រោយ កូវីដ ១៩ ព្រមទាំងសង្កត់ ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រ៊ុយណេ ហើយគាំទ្រចំពោះតួនាទីជាប្រធានអាស៊ានឆ្នាំ២០២១របស់ប្រ៊ុយណេផងដែរ។

ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ ក្នុងនោះមានការបង្កើនការផ្លាស់ប្ដូរនិងការជួបប្រាស្រ័យជាន់ខ្ពស់នៅពេលវេលាដ៏សមស្រប; រៀបចំកិច្ចប្រជុំលើកទី២ គណៈកម្មការចម្រុះអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់រដ្ឋមន្រ្តីការបរទេសក្នុងឆ្នាំ២០២១; កសាងកម្មវិធីសកម្មភាពអំពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល៥ឆ្នាំ ខាងមុខ; បន្តពង្រីកប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យ ថាមពល កសិកម្ម អប់រំរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពលើការខិតខំ ប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៥០០ លានដុល្លាអាមេរិកឲ្យបានឆាប់ៗ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការនៅសមុទ្ររវាងប្រទេសទាំងពីរផងដែរ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ