Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ

19:42 | 24/04/2021 ហេង វុធ្ធី

យុគសម័យ -ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខត្រូវការបង្កើនការផ្លាស់ប្ដូរជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ក្រោមរូបភាពជាច្រើន; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺកម្មវិធីសកម្មភាពដំណាក់កាល២០១៩- ២០២៣ ហើយជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងចក្ខុវិស័យសហប្រតិបត្តការផ្នែកការពារជាតិដំណាក់កាល២០១៨-២០២២ផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញផ្ញើលិខិតអបអរសាទរដល់បងប្អូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញផ្ញើលិខិតអបអរសាទរដល់បងប្អូនជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី
លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។

នារសៀលថ្ងៃទី២៣ ខែមីនា នៅវិមានប្រធានាធិបតីនៅបូហ្គ័រ រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។

នៅក្នុងជំនួបនេះ លោកប្រធានាធិបតី Joko Widodo បានបញ្ជាក់ថា ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ពិសេសហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមឡើងកំពស់ថ្មី។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខត្រូវការបង្កើនការផ្លាស់ប្ដូរជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ក្រោមរូបភាពជាច្រើន; អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺកម្មវិធីសកម្មភាពដំណាក់កាល២០១៩- ២០២៣ ហើយជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងចក្ខុវិស័យសហប្រតិបត្តការផ្នែកការពារជាតិដំណាក់កាល២០១៨-២០២២ផងដែរ។

លោកនាយករដ្ឋមន្រ្តីវៀតណាម ផាមមីញជីញ (Pham Minh Chinh) បានអញ្ជើញមកដល់ប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាព ហើយចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេ
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។

ភាគីទាំងពីរបានសន្យាបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ជំរុញយ៉ាងខ្លាំងនូវការដោះដូរពាណិជ្ជកម្ម បើកជើងហោះហើរឡើងវិញនៅពេលវេលាដ៏សមស្រប; ខិតខំប្រឹងប្រែងនំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិត១០ពាន់លានដុល្លាអាមេរិកយ៉ាងឆាប់ៗ ឆ្ពោះទៅរកការស្ដារឡើងវិញនិងការអភិវឌ្ឍប្រកបដោយចីរភាពក្រោយជម្ងឺរាតត្បាត ព្រមទាំងដោះស្រាយបញ្ហាដែលកើតឡើងដោយឈរលើស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។

ភាគីទាំងពីរបានបញ្ជាក់ផងដែរថា នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្ដាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសគឺនៅអាស៊ាន APEC និងអង្គការសហប្រជាជាតិ; រួមជាមួយប្រទេសអាស៊ានផ្សេងៗទៀត ខិតខំពង្រឹងចំណងសាមគ្គីភាពនិងពង្រីកតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រនានាក្នុងតំបន់ដោយឥតឈប់ឈរ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត; សហការយ៉ាងស្អិតរមួតក្នុងការអនុវត្ត DOC និងការចរចាដើម្បីសម្រេចឲ្យបានឆាប់ៗនូវ COC ដោយមានសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ១៩៨២ ផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤