Trending now

ដៀនបៀនភូ (Dien Bien Phu) គឺជាសមរភូមិសំខាន់បំផុតនៅក្នុងសង្គ្រាមឥណ្ឌូចិន

09:25 | 08/05/2021 យោងតាមវិឡុសំលេងវៀតណាម

ក្នុងបទពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀត ណាមនៅរុស្ស៊ី លោកបណ្ឌិត Vlasov បានអះអាងថា តាមរយៈយុទ្ធនាកា ដៀនបៀនភូ នេះ ពិភពលោកទាំងមូលបានស្គាល់ដល់ឈ្មោះវីរៈបុរសថ្មី ដែលជាឧត្តមសេនីយ៍រំដោះជាតិ Vo Nguyen Giap នៃប្រទេសវៀត ណាម។

គំរូ“ វង្សត្រកូលប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua (ខេត្ត Dien Bien)៖ ជួយគាំទ្រជនក្រីក្រនិងស្វាគមន៍ជនដែលធ្លាប់ធ្វើខុសឆ្គងនៅពេលវិលត្រឡប់រស់នៅក្នុង គំរូ“ វង្សត្រកូលប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua (ខេត្ត Dien Bien)៖ ជួយគាំទ្រជនក្រីក្រនិងស្វាគមន៍ជនដែលធ្លាប់ធ្វើខុសឆ្គងនៅពេលវិលត្រឡប់រស់នៅក្នុង
កម្លាំងការពារព្រំដែនខេត្ត Dien Bien ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្លាំងការពារព្រំដែនស្រុកជាំងឆាងប្រទេសចិន កម្លាំងការពារព្រំដែនខេត្ត Dien Bien ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្លាំងការពារព្រំដែនស្រុកជាំងឆាងប្រទេសចិន
ការប្រយុទ្ធកាំភ្លើងធំលើទួស Him Lam ដោយបើកយុទ្ធនាការដៀនបៀនភូ (Dien Bien Phu)។
ការប្រយុទ្ធកាំភ្លើងធំលើទួស Him Lam ដោយបើកយុទ្ធនាការដៀនបៀនភូ (Dien Bien Phu)។ (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍នៃជ័យជំនះជាប្រវត្តិសាស្ត្រ ដៀនបៀនភូ (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២១) របស់ប្រជាជនវៀតណាម បណ្ឌិត Evgeny Vlasov សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Far Eastern Federal (FEFU) មានមតិថា ដៀនបៀនភូ គឺជាសមរភូមិសំខាន់បំផុតនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកដំបូង ហើយវៀតណាមបានបង្កើតសមិទ្ធិផលលោតផ្លោះមួយជាមួយនឹងជ័យជំនះនេះ។

ក្នុងបទពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅរុស្ស៊ី លោកបណ្ឌិត Vlasov បានអះអាងថា តាមរយៈយុទ្ធនាកា ដៀនបៀនភូ នេះ ពិភពលោកទាំងមូលបានស្គាល់ដល់ឈ្មោះវីរៈបុរសថ្មី ដែលជាឧត្តមសេនីយ៍រំដោះជាតិ Vo Nguyen Giap នៃប្រទេសវៀតណាម។

ក្នុងពេលជាមួយគ្នានោះ សាស្រ្តាចារ្យជំនាញភាសាវៀតណាម Alexander Sokolovsky នៃសាកលវិទ្យាល័យ Far Eastern Federal (FEFU) បាននិយាយថាជ័យជំនះ ដៀនបៀនភូ គឺមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង ពីព្រោះ វៀតណាម មិនត្រឹមតែធ្វើឲ្យអាណានិគមបារាំងបានឃើញប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពិភពលោកទាំងមូលមើលឃើញថា ប្រសិនបើប្រជាជាតិមួយចង់បានសេរីភាពនិងមានការស្រុះចិត្តគំនិតក្នុងប្រជាជន គឺប្រជាជាតិនោះត្រូវរំដោះខ្លួនពីអ្នកជិះជាន់និងរបបអាណានិគម ដែលគ្រានោះជាអាណានិគមនិយមបារាំង៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស