Trending now

គំរូ“ វង្សត្រកូលប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua (ខេត្ត Dien Bien)៖ ជួយគាំទ្រជនក្រីក្រនិងស្វាគមន៍ជនដែលធ្លាប់ធ្វើខុសឆ្គងនៅពេលវិលត្រឡប់រស់នៅក្នុង

13:45 | 03/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - ដោយបានដំណើរការអស់រយៈពេល ១៥ ឆ្នាំហើយ គំរូ“ វង្សត្រកូលប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua ខេត្ត Dien Bien មិនត្រឹមតែបានបញ្ជាក់ពីប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយគោលនយោបាយនិងច្បាប់របស់បក្ស រដ្ឋដល់ប្រជាជនក្នុងវង្សត្រកូលប៉ុណ្ណោះទេ។ គំរូនេះក៏ជួយគាំទ្រដល់គ្រួសារក្រីក្រនៅក្នុងវង្សត្រកូល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ថែមទាំងក៏ទទួលបានជោគជ័យជាច្រើនក្នុងការនាំជនដែលធ្លាប់ធ្វើខុសឆ្គងវិលត្រឡប់រស់នៅក្នុងសហគមន៍វិញនិងកសាងជីវិតឡើងវិញ។

លោកវរសេនីយ៍ទោ Giang A Khu អនុប្រធានក្រុមការងារកសាងចលនា នគរបាលស្រុក Tua Chua បានមានប្រសាសន៍ថា“ កាលពីមុន​ការវិលត្រឡប់របស់ជនបានដោះលែងចេញពីពន្ធនាគារដែលគឺជាកង្វល់ដ៏ធំមួយរបស់ប៉ូលីសនៅស្រុករបស់យើង។ ដោយសារតែ​បន្ទាប់ពី​ត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេមានការខ្វល់ចិត្តខ្លាំង​ក្នុងការ​កសាងជីវិតឡើងវិញ ក៏ដូចជាការរួមបញ្ចូលខ្លួនក្នុង​សហគមសង្គម។ មនុស្សជាច្រើនមិនអាចចាប់ផ្តើមជីវិតរបស់ពួកគេឡើងវិញដូចធម្មតាបានទេ ដូច្នេះពួកគេ "ធ្វើតាមរបៀបចាស់ទៀតផង (បន្តមានសកម្មភាព​ខុសច្បាប់)" ដែលមានឥទ្ធពលដល់សន្តិសុខនិងសណ្តាប់ធ្នាប់និង​បង្កើតស្ថានភាពដ៏ស្មុគស្មាញក្នុងតំប់។ ប៉ុន្តែចាប់តាំងពីមានគំរូ "វង្សត្រកូល​ប្រកបដោយសុខសាន្តត្រាណ" ដែលបានក្លាយជាសសរស្តម្ភខាងវិញ្ញាណដ៏​រឹងមាំសម្រាប់ជនធ្លាប់ធ្វើខុសឆ្គងដែលអាចវិលត្រឡប់រស់នៅក្នុងសហគមន៍ឡើងវិញ។ ហើយក្នុងនោះ​មេវង្សត្រកូលដើរតួនាទីយ៉ាងសំខាន់​ៗ​ក្នុងដំណើរការនៃការទទួល និងការឃោសនា ចលនា និងគាំទ្រដល់​ជន​ដែលបានដោះលែងចេញពីពន្ធនាគារ ឲ្យវិលត្រឡប់រស់នៅក្នុង​សហគម​ឡើងវិញ” ។

យើងបានទៅសួរសុខទុក្ខក្រុមគ្រួសាររបស់លោក Giang A Tung អាយុ ៣៥ ឆ្នាំ ដែលរស់នៅក្នុងភូមិ​ He ឃុំ Xa Nhe ស្រុក Tua Chua ។ ផ្ទះរបស់លោក Tung ទើបតែសាងសង់តាមបែបផ្ទះរបស់ជនជាតិ Mong។ ជួបយើង​នៅពេលដំបូង លោក Tung នៅតែមានភាពខ្មាស់អៀន ប៉ុន្តែក្រោយមក​គាត់បានចាប់ផ្តើមនិយាយអ្វីៗដែលដក់ជាប់ក្នុងដួងចិត្ត ដើម្បី​ចែករំលែក​អំពីកំហុសក្នុងអតីតកាលនិងវិធីវិលត្រឡប់ទៅរកជីវិតធម្មតាក្នុងសហគម នាពេលកន្លងមក។

បណ្តាមេវង្សត្រកូលនៅស្រុក Tua Chua និងកម្លាំងប៉ូលីសស្រុក​មកសួរសុខទុក្ខ ឃោសនានិងទទួលយកជនធ្លាប់ធ្វើខុសឆ្គងដែលវិលត្រឡប់រស់នៅក្នុងសហគមឡើងវិញ។

កាលពី ៧ ឆ្នាំមុនលោក Tung ជាប់ពន្ធនាគារដោយការរំលោភក្មេងស្រី​មិនទាន់គ្រប់អាយុ។ “ ដោយមើលឃើញថាខ្ញុំរស់នៅដោយមិនទាក់ទងជាមួយប្រជាជនជារឿយ ៗ នៅដាក់ខ្លួនក្នុងផ្ទះ មេវង្សត្រកូល Giang គឺ លោក Giang A Ky ជាមួយ​បងប្អូន​មួយចំនួនទៀតក្នុងត្រកូល រួមជាមួយអាធ្ញាធរក្នុងតំបន់ដែល​មកសួរសុខទុក្ខ និងលើកទឹកចិត្តខ្ញុំ។ នាំខ្ញុំទៅជួបប្រជាជនរស់ក្នុងភូមិ ហើយបង្រៀនខ្ញុំពីរបៀបធ្វើការ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយមើលឃើញប្រជាជនក្នុងភូមិ​មានភាពជិតស្និទ្ធ និងរួសរាយរាក់ទាក់​និងត្រៀមខ្លួនទទួលយកខ្ញុំដែលធ្វើឲ្យខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់ ដូច្នេះខ្ញុំប្តេជ្ញាថានឹងកសាងជីវិតថ្មី។

បានគេឲ្យដឹងថា ដើម្បីជួយឱ្យលោក Tung វិលត្រលប់​រក​ជិវិតធម្មតា​ក្នុង​សហគមន៍ មេវង្សត្រកូល លោកGiang A Ky បានខិតខំឃោសនានិងចលនា អស់រយៈពេលជាច្រើនខែ។ លោក Ky ដើរតួនានទីជា​លេខាសាខាបក្ស​និងជាមនុស្សម្នាក់ដែលមានកិត្យានុភាព​នៅក្នុងភូមិ ដោយទទួលបាន​សមិទ្ធិផលជាច្រើនក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស រដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ លោក Giang A Ky ត្រូវបានបងប្អូនសាច់ញាតិ​ក្នុងវង្សត្រកូលរបស់គាត់ជឿទុកចិត្ត ហើយក្លាយទៅជាមេវង្សត្រកូល Giang។ លោកGiang A Ky បានឃោសនាឱ្យបងប្អូនក្នុងវង្សត្រកូលយល់​ដឹង ចែករំលែកនិងទទួលយកមនុស្សម្នាក់ដែលធ្លាប់ធ្វើខុសឆ្គងគឺលោក Giang A Tung។

មិនត្រឹមតែវិលត្រឡប់រស់នៅក្នុងសហគមឡើងវិញ ដោយធ្វើការ​យ៉ាង​សកម្ម​និងជៀសផុតពីភាពក្រីក្រ មនុស្សមួយចំនួនទៀត​កសាងនិងអភិវឌ្ឍ​សេដ្ឋកិច្ចគ្រួសារ​ប្រកបដោយស្ថេរភាពនិងក្លាយជាអ្នកមាន​ នៅក្នុង​ស្រុក​កំណើតរបស់ខ្លួនផងដែរ ផ្អែកទៅលើការគាំទ្រនិងការជួយឧបត្ថម្ភពី​វង្សត្រកូល។ នោះជាករណីរបស់លោកMao Van Oi រស់នៅក្រុមទី ៧ ឃុំMuong Bangស្រុក Tua Chua ។

កាលពី ១០ ឆ្នាំមុនដោយសារតែប្រើកាំភ្លើងច្នៃនៅផ្ទះលោក Oi បានបាញ់សម្លាប់មនុស្សម្នាក់ដោយចៃដន្យហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។ ដោះលែងចេញពីពន្ធនាគារ ក្នុងរយៈពេល ៦ ឆ្នាំដោយទទួលការស្វាគមន៍និងការគាំទ្រពីវង្សត្រកូល Mao នៅឃុំ Muong Bang លោក Oi បានវិនិយោគបើករោងជាងឈឺមួយ នៅផ្ទះ​សេដ្ឋកិច្ចរបស់​គាត់កាន់​តែរីកចម្រើន។

លោកMao Van Niem មេវង្សត្រកូល Mao នៅឃុំ Muong Bang បានមានប្រសាសន៍ថា“ នៅពេលលោក Oi ទើបតែដោះលែង​ចេញពីពន្ធនាគារ ក្រុមគ្រួសាររបស់គាត់មានបងប្អូនជាច្រើន ជីវិតគឺលំបាកណាស់។ ដោយមើលឃើញពីការលំបាករបស់លោក Oi វង្សត្រកូល Mao បានជួបជុំគ្នានិងពិភាក្សាដើម្បីបរិច្ចាគថវិកាមយយសម្រាប់​លោក Oi អភិវឌ្ឍសេដ្ឋកិច្ចរបស់គ្រួសារ ។ ដោយមានថវិការមាន​ទឹកប្រាក់ជិត ១០០ លានដុងលោក Oi បានវិនិយោគនិងបើករោងជាង​ឈើមួយ។ ដោយសារតែជំនាញរបស់គាត់ គ្រឿងសង្ហរឹមដូចជាទូតុគ្រែ ... ដែលប្រជាជនអូយបានបញ្ជាទិញច្រើន ដូច្នេះលោក Oi ទទួលប្រាក់ចំណូល​​ខ្ពស់។ រហូតមកដល់ពេលនេះក្រុមគ្រួសាររបស់គាត់មិនត្រឹមតែបានរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានជីវភាពធូរធាទៀតផង” ។

ស្រុកTua Chuaបច្ចុប្បន្នមានវង្សត្រកូលចំនួន ១៣៧ គ្រួសារក្នុងនោះវង្សត្រកូលចំនួន ៩០ (ភាគច្រើនគឺជាជនជាតិ Mong និងជនជាតិ Thai) កំពុងប្រតិបត្តិការយ៉ាងខ្លាំងតាមគំរូ“ វង្សត្រកូល​ប្រកបដោយសុខសាន្តត្រាណ” ជាពិសេសដូចជាវង្សត្រកូល៖ Giang Sung Thao Mua Quang Tong Lo ... ដោយការជួយគាំទ្រពីវង្សត្រកូល មនុស្សជាច្រើន​ដែលធ្លាប់ធ្វើខុសឆ្គង​បានវិលត្រឡប់រស់នៅ​ក្នុងសហាគម​ឡើងវិញ។

មានការពិតដែលថាមនុស្សម្នាក់ដែលធ្លាប់ដោះលេងចេញពីពន្ធនាគារ គេតែងតែមានភាពខ្មាស់អៀនជាពិសេសជាមួយសាច់ញារបស់គេ។ ពីទីនោះហើយមិនហ៊ានទាក់ទងជាមួយអ្នកខាងក្រៅ។ ប៉ុន្តែគំរូ“វង្សត្រកូល​ប្រកបដោយសុខសាន្តត្រាណ” នៅស្រុក Tua Chua បានផ្លាស់ប្តូរ​ប្រការខាងលើនេះ។ ជនធ្លាប់ធ្វើខុសឆ្គងមានឱកាសកាន់តែច្រើន ដោយ​ការទទួលស្វាគមន៍និងការគាំទ្រពីវង្សត្រកូលដែលធ្វើឲ្យពួកគេជឿជាក់យ៉ាងមុតមាំលើជីវិតថ្មីនិងវិលត្រលប់រស់នៅក្នុងសហគមប្រកបដោយសុខសាន្តនិងសុភមង្គល./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន